RoseMag.Net | ផ្លែ​ចេក ​ជា​ឱសថ​បុរាណ​ជួយ​បង្ហាប់​ស្បែក​មុខ | Blog

ផ្លែ​ចេក ​ជា​ឱសថ​បុរាណ​ជួយ​បង្ហាប់​ស្បែក​មុខ

បញ្ចូល: December 31, 2016 ប្រភេទ: ចំណេះដឹង

អាកាស​ធាតុ​ក្ដៅ​ហែង​បែប​នេះ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ខ្មៅ​ជាំ ឬ​កើត​ស្នាម​ជ្រីវ​ជ្រួញ​បាន​យ៉ាង​ងាយ។ ប្រសិន​បើ​អ្នក​ពុំ​គិត និង​បំប៉ន​ស្បែក​មុខ​បន្តិច តែ​រក​នឹក​មិន​ឃើញ​នោះ សូម​សម្លឹង​រក​មើល​ក្នុង​ផ្ទះ​បាយ​ក្រែង​ល នៅ​សល់​ផ្លែ​ចេក​ចាស់ៗ​ខ្លះ។

ប្រសិន​បើ​មាន​យក​វា​មក​បក​សំបក​ចេញ​ឲ្យ​អស់ រួច​កិន​ឲ្យ​ម៉ដ្ឋ​ទុក​មួយ​អន្លើ។ ចាប់​ផ្ដើម​លាង​មុខ​ឲ្យ​ស្អាត រួច​យក​សាច់​ចេក​ដែល​បាន​បុក​ឲ្យ​ល្អិត​ហើយ​នោះ មក​លាប​បិទ​លើ​ស្បែក​មុខ​ឲ្យ​​សព្វ​ទុក​ចោល​ប្រហែល​ពី ១៥ ទៅ ២០នាទី រួច​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​លាង​ជម្រះ​ចេញ បន្ទាប់​មក​ប្រើ​ទឹក​ត្រជាក់​ធម្មតា​លាង​ក្រោយ​មួយ​សារទៀត នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា ហើយ​ស្នាមជ្រីវជ្រួញ​រលាយ​អស់។

នោះ​ក៏​ព្រោះ​នៅ​ក្នុង​ផ្លែ​ចេក មាន​សារជាតិ​អាហារ​ច្រើន​សន្ធឹក​សន្ធាប់​ទាំង វីតាមីន កាន់​ស្យូម ប៉ូតាស្យូម ដែល​សុទ្ធ​សឹង​ជួយ​ស្ដារ​ស្ថានភាព​ឲ្យ​ល្អ​ប្រសើរ​ទាំង​អស់៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!