ព្រឹត្តិការណ៍ពិព័រណ៍ខេមបៀលប្រចាំឆ្នាំ២០១៦ ស្តីអំពីវិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធខ្នាតអន្តរជាតិធំ

ពិព័រណ៍ខេមបៀលឆ្នាំ២០១៦នឹងវិលត្រលប់មកវិញម្តងទៀតលក្ខណៈទ្រង់ទ្រាយធំ ជាមួយគំនិតបង្កើតថ្មី បច្ចេកវិទ្យាចុងក្រោយ និងផលិតផលលើផ្នែកសម្ភារៈសំណង់​អគារ ហេដ្ឋារចនាសម្ពន្ធ័ ប្រព័ន្ធថាមពលវិស្វកម្មអគ្គិសនី ប្រព័ន្ធចម្រោះទឹកស្អាត ប្រព័ន្ធសុវត្ថិភាព និងម៉ាស៊ីនត្រជាក់។ លោកអ្នកនឹងត្រូវបានគោរពអញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍ដ៏ធំនេះដែលមានក្រុមហ៊ុនជាង៤០០ ក្រុមហ៊ុនមកពី​៣០ ប្រទេស រួមមាន ចិន ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសិង្ហបូរី ដែលត្រៀមបង្ហាញខ្លូនក្នុងពិព័រណ៍ខេមបៀលនៅមជ្ឈមណ្ឌលសាលសន្និបាតពិព័រណ៍កោះពេជ្រដែលប្រារព្ធឡើងនាថ្ងៃ 08-10 ខែ កញ្ញា ឆ្នាំ2016​។     
            
 “ប្រសិនបើអស់លោកអ្នកចង់ទទួលបាននូវបច្ចេកវិទ្យាចុងក្រោយ គំនិតច្នៃប្រឌិតថ្មី ជួបជាមួយអ្នកជំនាញនិងទទូលបាននូវផលិតផលដែលមានតម្លៃពិសេសជាមួយគុណភាពខ្ពស់​ ពិព័រណ៍ខេមបៀល២០១៦ គឺជាព្រឹត្តិការណ៍ដែលមិនអាចខកខានបាន។​​បន្ថែមលើសពីនេះទៅទៀតលោកអ្នកនឹងមានឳកាសជួប និងទទួលបាន​ដំណោះស្រាយសមស្របពីអ្នកជំនាញលើវិស័យពាក់ព័ន្ធ។”
Mr ANDREW SIOW នាយកប្រត្តិបត្តិក្រុមហ៊ុន AMBTARSUS EVENT GROUP។     
    
ពិព័រណ៍ខេមបៀលមានការសហការជាមួយ សមាគមអ្នកសាងសង់កម្ពុជា ក្រសួងដែនដី​នគរូបនីយកម្ម ក្រសួងពាណិជ្ជកម្ម​​ និង សមាគមស្ថាបត្យករកម្ពុជា​ដែលចូលរួមបង្កើតសិក្ខាសាលាចែករំលែកស្តីអំពីវិធីសាស្រ្តនិងគំនិតច្នៃប្រឌិតថ្មីៗជូនអស់លោកអ្នក។     
        
សូមរៀបចំពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដើម្បីចូលរួមទស្សនាពិព័រណ៍ខេមបៀល និងមានឳកាស​ជួបជាមួយ​ អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ អ្នកប្រឹក្សាយោបល់ជំនាញ ស្ថាបត្យករផ្នែកសំណង់ ស្ថាបត្យករផ្នែកអគ្គិសនី ស្ថាបត្យករផ្នែកប្រព័ន្ធសុវត្ថិភាព​​ អ្នកជំនាញផ្នែកផលិតកម្ម ប្រធានគ្រប់គ្រង់ការដ្ឋាន ស្ថាបត្យករផ្នែកម៉ាស៊ីនត្រជាក់ និងភ្នាក់ងារចែកចាយ។ ចុះឈ្មោះដោយឥតគិតថ្លៃថ្ងៃនេះជាមួយវេបសាយ www.cambuildexpo.com/tovisit.html

ពត៍មានបន្ថែម:
Tel : 012 714 700
Email : [email protected]
         


Loading...