អាយុច្រើនហើយមិនទាន់រៀបការ ប្រហែលជាមកពីបញ្ហាទាំងនេះ?

នៅពេលដែលមិត្តភក្តិភាគច្រើនរបស់អ្នករៀបការរូច ចំនែកអ្នកនៅលីវ ហើយថែមទាំងមិនទាន់មានគូរកំណាន់ចិត្ត ថែមទៀតនោះ អ្នកប្រាកដជាវិលមុខក្នុងការឆ្លើយសំនួរថា៖ “ពេលបានចូលរោងការនឹងគេ?” ជាពិសេសពីចាស់ទុំសាច់ញាត្តិអ្នក។ វាមិនមែនជាអ្វីដែលអ្នកត្រូវតែខ្វល់ ដោយសារតែអ្នកនេះឆាប់រៀបការ ឬក៏អ្នកនោះក្ររៀបការនោះទេ។ ជាក់ស្តែងគឺវាស្ថិតនៅលើស្ថានភាពជាក់ស្តែងរបស់អ្នកឯណោះទេ។ ហើយចំនុច ខាងក្រោមនេះប្រហែលជាអាចបកស្រាយចំងល់ថា៖ អ្នកនឹងឆាប់រៀបការ ឬ ក្ររៀបការ?

១. មិនជឿជាក់ចំពោះខ្លួនឯង
វាជាការពិតគឺថានៅពេលដែលអ្នកស្ថិតនៅក្នុងវ័យ 20 ឆ្នាំស្តើង ច្បាស់ណាស់អ្នកមិនទាន់ប្រាកដក្នុងចិត្តថាអាចបង្កើតទំនាក់ទំនងស្នេហាមួយហើយ រក្សាវាអោយដល់ថ្ងៃរៀបការនោះទេ។ ដូច្នេះហើយមនុស្សភាគតែងតែនិយាយថាចាស់ចិត្តចាស់គំនិតបន្តិចទៀត។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយនៅ ពេលអ្នកមិនទាន់ច្បាស់ពីខ្លួនអ្នកនៅឡើយ។ ការសម្រេចចិត្តរៀបការគឺនៅពេលដែលអ្នកជឿជាក់ខ្លួនឯងសិន និង​ ស្វែងរកដៃគូរដ៏ត្រឹមត្រូវម្នាក់។

២. បញ្ហាហិរញ្ញវត្ថុ
ប្រាក់អាចនាំអ្នកទៅជំវិញពិភពលោក។ បើទោះបីជាអ្នកស្រលាញ់គ្នាយ៉ាងណាក៏ដោយ លុយកាក់គឺនៅតែដើរតួយ៉ាងសំខាន់នៅក្នុងចំនងស្នេហារបស់អ្នក។ ពេលខ្លះអ្នកអាចគិតថាខ្លួនអ្នកអាចបង្កើតស្នាមញញឹមដល់នាង តែនៅពេលដែលបញ្ហាហិរញ្ញវត្ថុមកដល់ រឿងរ៉ាវមួយចំនួនពិតជានឹងអាចកើតមាន។ ប្រសិនជាអ្នកមិនទាន់អាចបំពេញតម្រូវការម្នាក់ឯងគ្រាប់គ្រាន់ផង វាច្បាស់ណាស់ថាអ្នកនឹងមិនទាន់អាចបំពេញតម្រូវការអនាគតគ្រួសាររបស់អ្នកបាន​ នៅឡើយទេ។

៣. អ្នកមានអារម្មណ៍ថាចាយភាពយុវវ័យមិនទាន់អស់
នៅពេល ដែលអ្នកស្ថិតនៅក្នុងវ័យ 20 ឆ្នាំ​​ វាគឺជាវ័យដែលអ្នកចង់សាកចង់ដឹង ក្នុងបញ្ហាផ្លូវភេទ។ អ្នកប្រហែលជាមានអារម្មណ៍ថា ចង់ស្វែងយល់និងទទួលយកបទពិសោធន៍ផ្សេងៗ និង ការសប្បាយជាដើម។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថា ចង់មានសេរីភាពដើរហើតាមចិត្តវិញ ការរៀបការរិតតែឆ្ងាយ។

៤. អ្នកមិនទាន់គិតពីបញ្ហារៀបការ
ប្រសិនបើ អ្នកមិនទាន់ឃើញពីសារ​ៈសំខាន់នៃការរៀបការនៅឡើយទេ នោះការមកដល់នៃការរៀបការរបស់អ្នកគឺនៅឆ្ងាយណាស់។ ហើយក្នុងដំណាក់កាលមួយ ទៀតដែរគឺនៅពេលដែលអ្នកមានការបារម្មរណ៍ពីបញ្ហាក្រោយពេលរៀបការ អ្នកក៏រឹតតែចង់នៅលីវ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងសិន។

៥. ត្រូវការជីវិតឯកជន និង មិនចង់ជំពាក់ជំពិន
អ្នក ត្រូវការពេលវេលាខ្លះនៅម្នាក់ឯង។​ ហើយពេលខ្លះមានមិត្តភក្កច្រើន មិនចង់ជាប់ជំពាក់ដៃជើង និង​ មានពេលវេលាសប្បាយជាមួយពួកគេ នោះបញ្ចាក់ថា អ្នកចង់នៅចាស់វ័យ និង ចង់ពង្រឹងសមត្ថភាពបន្ថែម ដើម្បីអោយជីវិតអាពាហ៍ពិពាហ៍ទទួលបានជោគជ័យ។ ហើយជួនកាល អ្នកចូលចិត្តចំណាយពេលម្នាក់ឯងវាងាយស្រួលជាង៕

Loading...