RoseMag.Net | វិធីធម្មជាតិ ទាំង ៥ យ៉ាងសំរាប់បកមុនដែល ស្ទះនៅក្នុងងរន្ធញើស (មុនសាច់) | Blog

វិធីធម្មជាតិ ទាំង ៥ យ៉ាងសំរាប់បកមុនដែល ស្ទះនៅក្នុងងរន្ធញើស (មុនសាច់)

បញ្ចូល: February 14, 2016 ប្រភេទ: ហ្វេហ្សិន

បញ្ហាមុននៅលើ ច្រមុះតែងតែកើត មានឡើងចំពោះមនុស្សភាគច្រើន ។ ហើយវាពិតជាពិបាកក្នុងការ រកដំណោះស្រាយណាស់ ។ ឥលូវនេះអ្នក អស់បារម្ភជាមួយនឹង បញ្ហាមុនដែល ស្ទះនៅក្នុងរន្ធញើស នេះទៀតហើយ ។ អ្នកអាចសាកល្បង អនុវត្តន៍នៅវិធី មួយចំនួនដូចខាងក្រោមនេះ ៖


១. ស្ទីម
វាជាវិធីដ៏ងាយស្រួល ។ ស្ទីម អាចជួយអោយស្បែករបស់អ្នក បើករន្ធញើស ។ អ្វីដែលអ្នកត្រូវធ្វើគឺ ៖
- ទឹកក្ដៅ ១ ចានគោម
- កន្សែងស្អាតមួយ

របៀបធ្វើ៖
- សំអាតផ្ទៃមុខរបស់អ្នក ជូតសំអាតគ្រឿង Makeup ដែលមាននៅលើផ្ទៃមុខ របស់អ្នក ។ ប្រោះទឹកអោយច្រើន គួរសមទៅលើផ្ទៃមុខរបស់អ្នក ដើម្បីកំចាត់ភាពកខ្វក់ចេញ រឺ កាក់សំណល់ make up ។
- យកកន្ធន់ ចាក់ទឹកក្ដៅចូល (រកកន្លែងខ្ពស់ល្មម ដែលអាចអោយអ្នក មានភាពងាយស្រួល អោយអ្នកស្ទីម)
- អង្គុយចុះ ហើយទ្រោបពីលើ ចានទឹកក្ដៅនោះ ដោយគ្រប់ក្បាលរបស់អ្នក ជាមួយនឹង កន្សែង ។ ចំហាយទឹកក្ដៅ នឹងចេញមកប៉ះនឹង ផ្ទៃមុខរបស់អ្នក ហើយកន្សែង នឹងការពារចំហាយ សាយភាយចេញទៅក្រៅ ។
- ស្ទីមមុខរបស់អ្នក រយៈពេល ប្រហែល ៥ ទៅ ១០ នាទី, ងើបមុខចេញ ពីចានទឹកក្ដៅ បន្តិចសិន បើអ្នកមានអារម្មណ៍ថាក្ដៅ ពិបាកទ្រាំ ។
- ពេលណាដែលអ្នក ស្ទីមរួចហើយ ជូតសំអាតផ្ទៃមុខរបស់អ្នក ថ្នមៗ ហើយសំរាក ៣ រឺ⁣ ៤ នាទី ។
- លាប Toner ប្រសិនបើ ស្បែកមុខរបស់អ្នកមានខ្លាញ់ ។
- បន្ទាប់មកផ្ដល់សំណើប ដល់ស្បែកមុខ របស់អ្នក ដោយប្រើ ឡេដែលផ្ដល់សំណើម
- អ្នកក៏ត្រូវតែប្រើ ប្រេង អូលីវ រឺ Tea Tree oil ដើម្បីអោយការស្ទីមនោះ មានប្រសិទ្ធភាព ។ Tea Tree Oil គឺជាជំរើសដ៏ល្អ ប៉ុន្តែអ្នកអាចប្រើ ប្រេងផ្សេងៗក៏បាន ។
*ប្រុងប្រយ័ត្ន៖ ជៀសវាងការស្ទីម ដែលឈ្ងោកពីលើ ព្រោះវាអាចនាំអោយស្បែករបស់អ្នកស្ងួត ។ ស្ទីមមុខរបស់អ្នក ម្ដងក្នុងមួយសប្តាហ៍ រឺ ពីរដងក្នុងមួយសប្តាហ៍ ប្រសិនជាអ្នកចង់ធ្វើ ។



២. Sugar Scrub
វិធីធ្វើ Sugar Scrub ក្នុងការកំចាត់មុន ដែលសន្ទះក្នុងរន្ធញើស មាន ២ បែបគឺ៖

ទី១ ៖
គ្រឿងផ្សំ៖
- ស្ករ ២ ស្លាបព្រា
- ទឹកក្រូចឆ្មារច្របាច់ស្រស់ៗ ១ រឺ ផ្លែ
- ទឹកបន្តិចបន្តួច
វីធីធ្វើ៖
- កិនស្ករអោយម៉ត់ទៅជាម្សៅ
- ចាក់ទឹកក្រូចឆ្មារចូល ទៅក្នុងស្ករដែលកិននោះ
- ចាក់ទឹកបន្តិច ដើម្បីល្បាយនោះ ខាប់
- លាបល្បាយខាងលើ ទៅលើមុខរបស់អ្នក រឺកន្លែងដែលមាន មុនសន្ទះក្នុងរន្ធញើសនោះ
- ធ្វើការម៉ាស្សាថ្នមៗ ជាចលនារង្វង់មូល ប្រហែល ៥ នាទី ។ វាសំអាចស្បែករបស់អ្នក ។
- លាងជំរះជាមួយទឹកត្រជាក់ធម្មតា
- ផ្តល់សំណើមបន្តិច ទៅលើស្បែករបស់អ្នក ដោយការលាបឡេ ផ្តល់សំណើម
ទី ២៖
គ្រឿងផ្សំ៖
- ស្ករ ១ ស្លាបព្រា
- តែបៃតងឆុង ២ រឺ ៣ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ ស្លាបព្រា
វិធីធ្វើ៖
- ចាក់តែបៃតងឆុងរួច ២ រឺ ៣ ស្លាបព្រាទៅក្នុង ចានមួយទុកអោយវាត្រជាក់
- ពេកដែលវាត្រជាក់ហើយ បន្ថែមស្ករ និង ទឹកឃ្មូំ ចូលទៅក្នុងនោះ ហើយលាយវាចូលគ្នា អោយសព្វល្អ
- សំអាតមុខរបស់អ្នកអោយស្អាតល្អ ហើយលាបល្បាយដែលបាន លាយចូលគ្នាខាងលើ
- ធ្វើការម៉ាស្សាថ្នមៗ ជាចលនារង្វង់មូល ផ្តោតទៅលើកន្លែងដែលស្ងួត
- ធ្វើបែបនេះ រយៈពេល ៥នាទី បន្ទាប់មកលាងសំអាត មុខរបស់អ្នកជាមួយនឹងទឹកត្រជាក់
- ផ្តល់សំណើមដល់ ស្បែកមុខរបស់អ្នក ។
ធ្វើវាម្តងក្នុង ១ សប្តាហ៍ គឺគ្រប់គ្រាន់ហើយ ក្នុងការបើករន្ធញើស រឺ ការពារការស្ទះរន្ធញើស ។



៣. ម៉ាសស៊ុត
វាក៏ជាវិធីដ៏អស្ចារ្យ សំរាប់កំចាត់មុនដែល ស្ទះក្នុងរន្ធញើសរបស់អ្នកផងដែរ ។
គ្រឿងផ្សំ៖
- ស៊ុត ១ រឺ ២ យកតែចំនែកពណ៌ស
- ទឹកឃ្មុំ (មានក៏បាន អត់ក៏បាន) ១ រឺ ២ ស្លាបព្រាបាយ
- ចំណែកពណ៌លឿងនៃស៊ុត (មានក៏បាន អត់ក៏បាន) ១ រឺ ២
របៀបធ្វើ៖
- សំអាតមុខរបស់អ្នក
- បន្ទាប់មកយកស៊ុតពណ៌ស មកលាបលើផ្ទៃមុខ របស់អ្នក។ ប្រសិនជាអ្នកមានទឹកឃ្មូំ, អ្នកអាច បន្ថែមទឹកឃ្មូំចូលទៅក្នុងនោះ ។
- ទុកវាស្ងួត ។ ពេលដែលវាស្ងួតហើយ លាងសំអាតមុខរបស់អ្នក ជាមួយទឹក
- ជូតអោយស្ងួត
- បន្ទាប់មកអ្នកអាច អនុវត្តន៍វិធីនេះបន្ត ប្រសិនជាអ្នកចង់ ។ វាយស៊ុតពណ៌លឿង ហើយលាបទៅលើមុខរបស់អ្នក ដើម្បីបន្តឹងស្បែកមុខរបស់អ្នក និង ផ្ដល់ការចិញ្ចឹមស្បែករបស់អ្នក បន្ថែមទៀត ។
- ទុកវាចោល ១៥ ទៅ ២០ នាទី បន្ទាប់មកលាងសំអាតចេញ
- ជូតមុខអោយស្ងួត ហើយផ្តល់សំណើមដល់ស្បែកមុខរបស់អ្នក ៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!