កំចាត់មុនក្បាលខ្មៅ ចំណាយពេលត្រឹមតែ 5 នាទីជារៀងរាល់យប់

តើមុនក្បាលខ្មៅ​ តែងតែតាមរំខានដល់អ្នកមែនទេ? ចង់កំចាត់វាណាស់មែនទេ? អស់បារម្ភ, វិធីទាំង ២ ខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន៖

- វិធីទី ១
គ្រឿងផ្សំ៖

  • ម៉្សៅអង្ករ ២ ស្លាបព្រាបាយ
  • អំបិលម៉ដ្ឋ​ ២ ស្លាបព្រាកាហ្វេ
  • ម្ស៉ៅកាហ្វេ ១ ស្លាបព្រាបាយ
  • ក្រូចឆ្មារ ១ ចំហៀងផ្លែ


វិធីធ្វើ៖

  • លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នាអោយសព្វ ទុកមួយឡែក។
  • ស្ទីមមុខរបស់អ្នកជាមុនសិនប្រមាណជា ២-៣ នាទី ដើម្បីអោយរន្ធញើសបើក។
  • យកល្បាយដែលលាយរួចនោះ មកដុសលើមុខរយៈពេល ២ ទៅ ៣ នាទី។
  • បន្ទាប់មកលាងមុខរបស់អ្នកចេញជាមួយទឹកត្រជាក់។
     

- វិធីទី ២
គ្រឿងផ្សំ៖

  • ស៊ុតយកតែចំណែកពណ៌ស
  • ក្រូចឆ្មារ ១ ចំហៀង
  • ក្រដាសជូតមាត់

វិធីធ្វើ៖

  • គោះស៊ុតយកតែចំណែកពណ៌ស ច្របាច់ក្រូចឆ្មារចូល។ ក្រឡុកបញ្ជូលគ្នាអោយសព្វ ទុកមួយឡែកសិន។
  • ស្ទីមមុខរបស់អ្នកប្រមាណជា ២-៣នាទី ដើម្បីអោយរន្ធញើសបើក។
  • លាបល្បាយដែលមានលាយរួចជាស្រេចទៅលើច្រមុះ រឺកន្លែងដែលសំបូរមុនក្បាលខ្មៅ។
  • យកក្រដាសជូតមាត់បិតទៅលើច្រមុះ រួចហើយលាបល្បាយនោះស្តើងៗពីលើក្រដាសបន្តទៀត។
  • ទុកចោលអោយក្រដាសស្ងួតល្អ។
  • បកក្រដាសចេញពីច្រមុះ ពេលនោះអ្នកនឹងឃើញមុនក្បាលខ្មៅចេញមកតាមក្រដាស។

ជ្រើសរើសវិធីមួយណាក៏បាន តាមដែលអ្នកចង់សាកល្បង ហើយអនុវត្តន៍វានៅពេលយប់មុនពេលងូតទឹកចូលគេង៕

Loading...