RoseMag.Net | វិធី​ងាយៗ ដើម្បី​ធ្វើឲ្យ​ស្បែក​កែងដៃ និង​ជង្គង់​ស​ភ្លឺរលោង | Blog

វិធី​ងាយៗ ដើម្បី​ធ្វើឲ្យ​ស្បែក​កែងដៃ និង​ជង្គង់​ស​ភ្លឺរលោង

បញ្ចូល: February 5, 2016 ប្រភេទ: ហ្វេហ្សិន

បញ្ហា​ស្បែក​កែងដៃ និង​ជង្គង់​ខ្មៅ តែងតែ​ជា​ក្តីកង្វល់ សម្រាប់​មនុស្ស​ទូទៅ មិន​ថា​ប្រុស ឬ​ស្រី​នោះទេ ហើយ​ពេល​ខ្លះ វា​ធ្វើឲ្យ​ពួកគេ មាន​ភាព​ខ្មាស់អៀន ចំពោះ​បញ្ហា​នេះ​ទៀត​ផង​។

​ស្ត្រី​ភាគច្រើន មិន​ហាន​ស្លៀក​ខ្លី ពាក់អាវ​បញ្ចេញ​សាច់​នោះទេ ពីព្រោះ​គេ​គ្មាន​ទំនុកចិត្ត លើ​ស្បែក​ដែល​ខ្មៅ​របស់​គេ​។ ចំណុច​ខ្មៅ​នៅលើ​ជង្គង់ និង​កែងដៃ បណ្តាលមកពី​ការប្រមូលផ្តុំ​គ្នា នៃ​កោសិកា​ដែល​ងាប់ៗ​។ មូលហេតុ​ដ៏​ទៃ​ទៀត​គឺ ការ​ត្រូវ​កម្តៅថ្ងៃ កត្តា​តំណរ​ពូជ បញ្ហា​ស្បែក​ស្ងួត ការ​ធាត់​លើស​ទម្ងន់ និង​ការ​ប៉ះ ឬ​ត្រដុស​ច្រើនពេក​។ ជង្គង់ និង​កែងដៃ ងាយស្រួល​នឹង​ស្ងួត​បែក​ស្រ​កា ដោយសារ​តែ​អវត្តមាន​នៃ​ក្រពេញ​ខ្លាញ់​។ ដូច្នេះហើយ ទើប​កន្លែង​នោះ​ឆាប់​ស្ងួត ហើយ​ផ្ទុក​ធូលី​ដី ដែល​ពិបាក​នឹង​សម្អាត​ចេញ​។ ប៉ុន្តែ អ្នក​មិន​ចាំបាច់​ចំណាយ​ថវិការ​ច្រើន ដើម្បី​ព្យាបាល​បញ្ហា​នេះ​នោះ​ទេ ចូរ​អនុវត្តតាម​វិធីសាស្ត្រ​ងាយៗ​ខាងក្រោម​នេះ ពិតជា​អាច​ជួយ​អ្នក​បាន​។​

​ផ្តល់​សំណើម​ដល់​ជង្គង់ និង​កែងដៃ​
​ការ​ផ្តល់​សំណើម​រាល់ថ្ងៃ អាច​ជួយ​កាត់បន្ថយ ការឡើង​ខ្មៅ​បាន​មួយ​ភាគ​ធំ​។

​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​កន្ទុយក្រពើ ត្រូវបាន​គេ​យកមកប្រើ ដើម្បី​ជួយ​ឲ្យ​ស្បែក​ទន់ល្មើយ ហើយ​វា​ក៏​អាច​ជួយ​កម្ចាត់​ចោល​នូវ​ស្នាម​ខ្មៅ ដែល​មាន​នៅ​លើ​ជង្គង់ និង​កែងដៃ​របស់​អ្នក​បាន​ផង​ដែរ​។ ចូរ​កោស​ជាតិ​រំអិល របស់​ប្រទាល​កន្ទុយក្រពើ រួច​យកមក​ម៉ាស្សា​ថ្ម​មៗ លើ​ស្បែក​របស់​អ្នក ក្នុង​រយៈពេល ១០ នាទី ទើប​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។​

​ប្រេង​ដូង​
​ប្រេង​ដូង ជា​របស់​ដែល​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង និង​កម្ចាត់​ស្បែក​ខ្មៅៗ​ចេញ​។ ងាយៗ គឺ​គ្រាន់តែ​យក​ប្រេងដូង មក​ម៉ាស្សា​លើ​ស្បែក​ជាប្រចាំ នោះ​កំណក​ខ្មៅៗ ដែល​មាន​នៅ​លើ​ស្បែក​ជង្គង់ និង​កែងដៃ​របស់​អ្នក ពិតជា​រលាយ​បាយ​ជា​មិនខានឡើយ​។​

​ស្ករស និង​ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ ជួយ​ធ្វើឲ្យ​ស្បែកស​ភ្លឺរលោង​។ នៅពេល​លាយ​ជាមួយ​ស្ករ វា​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ផង​។ ចូរ​ម៉ាស្សា​ល្បាយ​នេះ នៅលើ​ស្បែក​ជាប្រចាំ រួច​លាង​ទឹក​សម្អាត​ចេញ​ជា​ការ​ស្រេច​៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!