ប្រើទឹកកកតែមួយដុំ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនចំពោះស្បែក រហូតធ្វើអោយអ្នកនឹកស្មានមិនដល់!

តើអ្នកធ្លាប់ដឹងទេថាដុំទឹកកក ក៏មានប្រយោជន៍ចំពោះស្បែកដែរ? ថ្ងៃនេះយើងខ្ញុំនឹងធ្វើការចែករំលែក អំពីអាថ៌កំបាំងថ្មីមួយក្នុងការប្រើប្រាស់ទឹកកកចំពោះស្បែក៖

១.​ វាអាចផ្តល់ពន្លឺដល់ស្បែក
ចាក់ទឹកទៅក្នុងពុម្ភទឹកកក រួចក្លាសេស្សវាអោយកក។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារ ២ ទៅ ៣ តំណក់ចូលទៅក្នុងទឹកមុនពេលធ្វើការក្លាសេស្សវា។ ក្រូចឆ្មារជួយអោយស្បែកសតាមបែបធម្មជាតិ។ យកដុំទឹកកនោះមកធ្វើការម៉ាស្សានៅផ្ទៃមុខរបស់អ្នក ដើម្បីផ្តល់សំណើមដល់ស្បែក។ វិធីនេះសក្តិសមធ្វើនៅពេលយប់។

២. ព្យាបាលមុន
ដុំទឹកកកក៏ជាដំណោះស្រាយមួយដែលមានប្រសិទ្ធភាពក្នុងការព្យាបាលមុនពីលើស្បែកបានដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែដុសដុំទឹកកកទៅលើស្បែករបស់អ្នក។ វាមិនត្រឹមតែព្យាបាលមុនប៉ុណ្ណោះទេ តែវាក៏អាចជួយបន្ថយអាការហើមនៃស្បែកបានដែរ។

៣. ព្យាបាលស្បែកស្រគាំដែលបណ្តាលមកពីការដើរហាលថ្ងៃ (ពិសេសពេលងូតទឹកសមុទ្រ)
ដោយសារតែទឹកកកមានលក្ខ
ណៈសម្បត្តិត្រជាក់ និង ក្នុងការជួយបន្ធូរអាការៈ, វានឹងជួយធ្វើអោយស្បែកត្រជាក់ ហើយក៏ជួយបំបាត់បញ្ហាស្បែកស្រគាំខ្មៅ ពេលដែលត្រូវកំដៅថ្ងៃខ្លាំង។

៤. កាត់បន្ថយបញ្ហាភ្នែកដកប៉ោង
ការហើមប៉ោងក្រោមរង្វង់ភ្នែកអាចបណ្តាលមកពីការគេងមិនគ្រប់គ្រាន់។ យកក្រណាត់រុំដុំទឹកកកមួយដុំ ហើយដុសទៅលើបរិវេណក្រោមរង្វង់ភ្នែករយៈពេល ពីរបីនាទី។ ដោយសារតែលក្ខណៈសម្បត្តិនៃភាពត្រជាក់របស់ទឹកកក​ វានឹងជួយបន្ធូរអាការៈហើមប៉ោងក្រោមរង្វង់ភ្នែក។

៥. ធ្វើអោយអារម្មណ៍ស្រស់ស្រាយ
ប្រសិនជាអ្នកមានអារម្មណ៍ថាអស់កំលាំង, អ្នកអាចបន្ធូរអាការៈនេះដោយការដុសទឹកកកទៅលើផ្ទៃមុខ។ 

វិធីទាំងនេះគួរធ្វើនៅពេលយប់មុនចូលគេង៕