អ្នកដែលមានអាចម៍រុយ រឺស្នាមជាំខ្មៅនៅលើផ្ទៃមុខ គួរតែអានអត្ថបទនេះ ដើម្បីដឹងពីរបៀបព្យាបាល

តើផ្ទៃមុខរបស់អ្នកមានស្នាមអាចម៍រុយ រឺស្នាមជាំខ្មៅ (ត្រូវក្តៅខ្លាំង)ដែរទេ? ចង់ព្យាបាលបញ្ហានេះមិនមែនជារឿងពិបាកទេ អោយតែអ្នកមានចិត្តអំនត់ និង សេចក្តីព្យាយាម។***

អ្វីដែលអ្នកត្រូវការគឺ៖
- Baking soda (រកទិញនៅផ្សារទំនើប)
- ទឹកក្រូចឆ្មារ
- ទឹកឃ្មុំ
- ស៊ុត

វិធីធ្វើ៖

- យក baking soda លាយជាមួយទឹកបន្តិច រួចដុសទៅលើផ្ទៃមុខ
- យកស៊ុត (គោះយកតែចំណែកពណ៌ស) លាយជាមួយក្រូចឆ្មារ និង ទឹកឃ្មុំ ក្រឡុកចូលគ្នាសព្វ យកជក់ផាត់មុខ ជ្រលក់ចូលទៅក្នុងល្បាយនោះ ហើយលាបអោយសព្វផ្ទៃមុខ។ ទុកចោល ១០ ទៅ ១៥នាទី សឹមសំអាតចេញ ហើយលាបឡេជំនួយស្បែកតាមក្រោយ។ អនុវត្តន៍ម្តង រឺពីរដងក្នុងមួយថ្ងៃ។
បន្ថែម៖ រាល់ពេលដែលអ្នកចេញទៅក្រៅ (ត្រូវកំដៅថ្ងៃ) ចូរលាបឡេការពារកំដៅថ្ងៃ និង ពាក់មួកផង៕

Loading...