ធ្វើវិធីនេះម្តងក្នុងមួយសប្តាហ៍ អ្នកនឹងសំគាល់ឃើញថា សម្រស់របស់អ្នកក្មេងជាងវ័យ ១០ ឆ្នាំ!

Loading...

ស្ត្រីជនជាតិជប៉ុននិយមចូលចិត្ត អនុវត្តន៍វិធីមួយនេះណាស់ ហើយនេះក៏ជាអាថ៌កំបាំងសម្រស់របស់ពួកគេដែរ។ អ្នកច្បាស់ជាឆ្ងល់ខ្លាំងណាស់ថា តើនោះជាវិធីអ្វីទៅ? ខាងក្រោមនេះគ្រឿងផ្សំ និង​ វិធីធ្វើ៖

គ្រឿងផ្សំ៖
- អង្ករ ១ ពែងវាល់
- ទឹក
- ទឹកដោះគោ
- ទឹកឃ្មុំ

វិធីធ្វើ៖
- លាងអង្ករអោយស្អាត ដាក់ដាំអោយឆ្អិនទៅជាបបរ (ដាំល្មមអាចលាបសព្វផ្ទៃមុខ)។ ច្រោះយកទឹកបបរទុកប្រើការ។ ចាក់ទឹកដោះគោក្តៅឧណ្ហៗ ១ ស្លាបព្រាបាយ និង ទឹកឃ្មុំ ១ ស្លាបព្រាបាយចូលទៅក្នុងសាច់បបរ។
- លុបលាងមុខរបស់អ្នកអោយស្អាត ជូតអោយស្ងួត លាបម៉ាសដែលត្រៀមរួចជាស្រេច អោយសព្វផ្ទៃមុខ។ ទុកចោលទាល់តែស្ងួត។ សំអាតផ្ទៃមុខរបស់អ្នក ហើយយកទឹកបបរដែលចាក់ទុកលុបមុខរបស់អ្នក។

ទឹកបបរមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា។ វាជួយសំណើមស្បែក និង រំញោចចលនាឈាមរត់។ ទឹកបបរក៏ជួយជំរះស្នាមអុជខ្មៅ (បែកប្រជ្រុយខ្មៅៗនៅលើស្បែក) ហើយសំរាលការរលាកបានទៀតផង។ វានឹងធ្វើអោយស្បែករបស់អ្នកមានសុខភាពល្អ​ និង មានសំណើម។ ប្រើវាដើម្បីការពារស្បែករបស់អ្នកពីការបំផ្លាញដោយព្រះអាទិត្យ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ, អ្នកអាចអនុវត្តន៍វិធីនេះម្តងក្នុងមួយសប្តាហ៍។ អ្នកនឹងសំគាល់ឃើញថាស្បែករបស់អ្នកនឹងក្មេងជាងវ័យរហូត ១០ ឆ្នាំ៕

Loading...