RoseMag.Net | ចង់បានស្បែកស្អាត អ្នកត្រូវតែចំណាយពេល ៥ នាទីជារៀងរាល់យប់ មុនពេលចូលគេង | Blog

ចង់បានស្បែកស្អាត អ្នកត្រូវតែចំណាយពេល ៥ នាទីជារៀងរាល់យប់ មុនពេលចូលគេង

ដើម្បីទទួលបានស្បែកស្រស់ស្អាត គ្មានស្នាមជ្រីវជ្រួញ និង​ ក្មេងជាងវ័យ អ្នកត្រូវអនុវត្តន៍វិធីទាំងនេះជាប្រចាំ៖

- ជំហានដំបូង៖ ក្រមួន Vaseline (រកទិញនៅផ្សារទំនើប)
យកម្រាមដៃរបស់អ្នកជ្រលក់ចូលទៅក្នុងក្រមួន vaseline។ បិទភ្នែកយកម្រាមដៃរបស់អ្នក លាបថ្នមៗទៅលើត្របកភ្នែក ឆ្ពោះទៅរោមភ្នែកដែលជាប់ mascara, liner និង shadow។



- ជំហានទី ២៖ ជំរះ Eye Makeup
យកសំលីជូតទៅជូតមកថ្នមៗ ត្រង់ភ្នែករហូតទាល់តែ គ្រឿងសំអាងជ្រះស្អាតល្អ។



- ជំហានទី ៣៖ ប្រើ Cleanser (សំរាប់អ្នកដែលស្បែកមុខខ្លាញ់)
ប្រសិនបើស្បែករបស់អ្នកឡើងខ្លាញ់ គួរតែជ្រើសប្រើ glycolic acid-salicylic acid pad ដើម្បីជូតសំអាតស្បែកមុខរបស់អ្នក រឺអ្នកអាចទៅកន្លែងលក់គ្រឿងសំអាង ហើយសួររកផលិតផល cleanser ដែលត្រូវនឹងស្បែកមុខរបស់អ្នក។



- ជំហានទី ៤៖ ប្រើ Cleanser (សំរាប់អ្នកដែលមានស្បែកមុខធម្មតា)
ប្រសិនបើអ្នកមានស្បែកមុខធម្មតា អាចជ្រើសរើសប្រើ សាប៊ូដុសមុខប្រភេទ (soap-free សួររកនៅកន្លែងលក់គ្រឿងសំអាង) ដើម្បីសំអាតមុខរបស់អ្នក ហើយលាបឡេផ្តល់សំណើមដល់ស្បែក ក្នុងពេលតែមួយ។ លាបវាស្តើងៗត្រង់បរិវេណមុខ បន្ទាប់មកយកក្រណាត់ទន់ជូតមុខ រឺលុបលាងមុខចេញ។ ប្រសិនជាអ្នកមិនលាងសំអាតទេ ស្បែកមុខរបស់អ្នកនឹងកាន់តែមានសំណើម៕



អនុវត្តន៍វិធីទាំងនេះមុនពេលចូលគេង ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត​ និង ប្រាកដថាអ្នកបានសំអាត makeup ចេញលើផ្ទៃមុខបានស្អាតល្អហើយ៕

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត