RoseMag.Net | បបូរមាត់ខ្មៅប្រែជា ពណ៌ស៊ីជំពូ ដោយប្រើ រូបមន្តធម្មជាតិ | Blog

បបូរមាត់ខ្មៅប្រែជា ពណ៌ស៊ីជំពូ ដោយប្រើ រូបមន្តធម្មជាតិ

បញ្ចូល: January 29, 2016 ប្រភេទ: ហ្វេហ្សិន

បបូរមាត់ខ្មៅអាច បណ្តាលមកពីការជក់បារី, ញុំាកាហ្វេ រឺ លាបក្រែមដែល គ្មានគុណភាព ។ ខាងក្រោមនេះ ជាវិធីដ៏ងាយបំផុត ក្នុងការព្យាបាល បបូរមាត់ខ្មៅ អោយប្រែជា ក្រហមរលោង តាមបែបធម្មជាតិ ៖

ទឹកក្រូចឆ្មារស្រស់ៗ
វិធីធ្វើ៖
- ច្របាច់ក្រូចឆ្មារស្រស់ៗ ដាក់ចូលទៅក្នុងកូនចាន
- លាបទឹកក្រូចឆ្មា ទៅលើបបូរមាត់របស់អ្នក រៀងរាល់យប់ មុនពេលចូលគេង
- ទុកចោលមួយយប់ ព្រឹកឡើងសឹមលាងចេញ
- តែប្រសិនបើបបូរមាត់ របស់អ្នកប្រេះបែក​ កុំលាបទឹកក្រូចឆ្មាអី ព្រោះវាអាចធ្វើអោយ អ្នកក្រហាយ និង ឈឺចាប់ផងដែរ
- លាបទឹកក្រូចឆ្មា ហោចណាស់ ១ ខែ អ្នកនឹងឃើញពី លទ្ធផលរបស់វា

វិធីមួយទៀត៖
អ្នកអាចប្រើ ស្ករស និង ទឹកក្រូចឆ្មា

វិធីធ្វើ៖
- ពុះក្រូចឆ្មារមួយចំហៀង ហើយចិតជាចំណិតស្តើងៗ
- យកចំណិតក្រូចឆ្មារ រោយស្ករបន្តិច ហើយលាបទៅលើ បបូរមាត់ខ្មៅរបស់អ្នក
- ធ្វើវារាល់ថ្ងៃ រយៈពេល ពីរបីសប្តាហ៍ បបូរមាត់របស់អ្នក នឹងប្រែជាពណ៌ស៊ីជំពូរ និង ទន់រលោង ទៀតផង ៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!