ចង់បានដៃទន់ និង ស្រស់ស្អាត គួរតែអនុវត្តន៍វិធី ងាយៗដូចខាងក្រោម

Loading...

មនុស្សស្រីតែងតែប្រាថ្នាចង់បាន សម្រស់ស្រស់ស្អាតតាំងពីក្បាល ដល់ចុងជើង ។ ប៉ុន្តែជារៀងរាល់ថ្ងៃនេះ ពួកគេទាំងនោះ មិនបានដឹងថាទឹក និង សាប៊ូដែលគេប្រើដុសដៃ ជាប្រចាំនោះបានយក ជាតិសំណើមចេញពីដៃរបស់ពួកគេ ដែលធ្វើអោយដៃរបស់ពួកគេ ស្ងួត និង គគ្រាតនោះទេ ។ ស្បែកដៃ អាចនឹងជ្រីវជ្រួួញយ៉ាងងាយ ពេលដែលដៃរបស់ពួកគេស្ងួតខ្លាំង ។ សញ្ញាដំបូងបង្អស់នៃភាពចាស់ជរា ជាធម្មតាបានលេចឡើងនៅលើ ដៃរបស់អ្នក, ដូច្នេះអ្នកគួរតែធ្វើ exfoliate អោយបានទៀងទាត់ ហើយផ្តល់សំណើមអោយដៃរបស់អ្នក ដើម្បីរក្សាសភាពទន់ និង រលោង ។ ដើម្បីអោយដៃទន់ និង ស្រស់ស្អាត, អ្នកអាចពឹងពាក់លើ Hand Scrub ដែលធ្វើពីគ្រឿងផ្សំងាយៗ ហើយមានស្រាប់នៅក្នុងផ្ទះបាយរបស់អ្នក ។ ខាងក្រោមនេះយើង មានជំរើស ៤ យ៉ាងដែលអាច អោយអ្នកជ្រើសក្នុងការ ធ្វើអោយដៃរបស់អ្នកទន់ និង រលោង តាមបែបធម្មជាតិ ៖


១. ក្រូចឆ្មា និង ស្ករ
ដើម្បីជំរុះស្បែកដែលងាប់ និង ខូច ដែលធ្វើអោយដៃស្ងួត និង ជ្រួញគ្រើមៗ អ្នកអាចប្រើ Hand Scrub តាមបែបធម្មជាតិមួយនេះ ។ អ្វីដែលអ្នកត្រូវការនោះគឺ ស្ករ (លៃល្មមអាចប្រើបានម្តង), ក្រូចឆ្មា ១ ស្លាបព្រាបាយ និង ប្រេងអូលីវ ២ ស្លាបព្រាបាយ ។ ច្របល់គ្រឿងផ្សំទាំងនេះ បញ្ជូលគ្នា ។ ម៉ាស្សាដៃរបស់អ្នក ជាមួយនឹង scrub នេះប្រហែល ៣០ នាទី ១ ម៉ោង បន្ទាប់មកលាងជំរះជាមួយទឹកក្ដៅឧណ្ហៗ ។

២. ប្រេងដូង និង អំបិល
លាយប្រេងដូង ២ ស្លាបព្រាបាយ ទៅក្នុងអំបិលប្រហែល ២ ស្លាបព្រាបាយកន្លះ ។ លាយវាបញ្ជូលគ្នាអោយសព្វល្អ ។ ម៉ាស្សាដៃរបស់អ្នក ជាមួយ scrub នេះប្រហែល ៣០ ទៅ ៦០ នាទី ហើយលាងជាមួយទឹកក្ដៅឧណ្ហៗ ។ Hand Scrub នេះក៏អាចជួយការពារ ម្រាមដៃរបស់អ្នក ពីការឆ្លងមេរោគផ្សិតផងដែរ (ផ្សិតក្នុងក្រចក) ។

៣. ទឹកឃ្មុំ និង ស្ករ
ដើម្បីធ្វើ scrub នេះអ្នកត្រូវមាន ទឹកឃ្មុំមួយស្លាបព្រាបាយ, ទឹកក្រូចឆ្មា មួយស្លាបព្រាបាយ, ស្ករកន្លះពែងវាល់ (ប្រមាណ២ ស្លាបព្រាកន្លះ) និង ប្រេងអូលីវ ។ លាយគ្រឿងផ្សំទាំងនេះបញ្ជូលគ្នា ។ ស្ករជួយក្នុងការ exfoliation និង ទឹកឃ្មុំផ្តល់សំណើមស្បែក ។ លើសពីនេះ, លក្ខណៈសម្បតិ្តក្នុងការសំលាប់មេរោគ របស់ទឹកឃ្មុំ ការពារដៃពីការឆ្លងមេរោគ ។

៤. ស្ករត្នោត (យកប្រភេទគ្រើមៗដូចស្ករស អាចរកទិញបាននៅផ្សារទំនើប) និង ប្រេងអាល់ម៉ុន
លាយស្ករត្នោត ១ ស្លាបព្រាបាយ ជាមួយនឹងប្រេងអាល់ម៉ុន មួយស្លាបព្រាបាយ ។ បន្ថែមទឹកឃ្មុំមួយស្លាបព្រាបាយ ទៅក្នុងគ្រឿងផ្សំទាំងពីរនោះ ។ កូរអោយចូលគ្នាល្អ ។ Hand Scrub នេះជាជំរើសដ៏ល្អឥតខ្ចោះ ជាងផលិតផលផ្តល់សំណើម ដែលមានតំលៃថ្លៃទៀតផង ៕

Loading...