ស្នាមលែងជា បញ្ហាធំនៅពេល ដែលអ្នកមាន រូបមន្តធម្មជាតិ នៅក្នុងដៃ

Loading...

បញ្ហាស្នាម អាចជះឥទ្ធិពល ដល់សម្រស់របស់អ្នក ។ វាអាចបណ្តាលមកពី ការរលាក, ដួល, ការវះកាត់, មុនជាដើម ។ ថ្ងៃនេះអ្នក អស់បារម្ភនឹង បញ្ហានេះទៀតទៅ ព្រោះបែកធ្លាយនឹង បង្ហាញរូបមន្តធម្មជាតិ មួយចំនួនដូចខាងក្រោម ៖***

១.​ ទឹកក្រូចឆ្មា
យកក្រូចឆ្មាស្រស់មួយមក ពុះជាពីរ ។ ដុសវាទៅលើស្នាម ។ ក្រូចឆ្មាធ្វើការ បានយ៉ាងល្អ ក្នុងការធ្វើអោយស តាមបែបធម្មជាតិ ហើយវាជួយ កាត់បន្ថយស្នាម ស្រអាប់ខ្មៅ និង ស្នាមផងដែរ ។

២. ដុំទឹកកក
ដុំទឹកកក គឺជាវិធីដ៏ ងាយស្រួល និង សាមញ្ញា ក្នុងការបំបាត់ស្នាម ។ យកដុំទឹកកក មួយដុំមកដុស លើស្បែកថ្នមៗ ។ ធ្វើរាល់ថ្ងៃ រហូតស្នាមលែង មានរូបរាង​ ។

៣. ប្រទាលកន្ទុយក្រពើ
កាត់ប្រទាលកន្ទុយក្រពើ មួយធាង កោសយកតែ ជាតិជែល រួចបិទទៅលើ ស្នាមនោះ រហូតដល់តែវាស្ងួត សឹមយកចេញ ។ ធ្វើរាល់ថ្ងៃ ។

៤. ទឹកឃ្មុំ
លាបទឹកឃ្មុំទៅលើស្នាម ។ វាធ្វើការបានយ៉ាង ល្អក្នុងការបំបាត់ស្លាកស្នាម ។

៥. ដំឡូងបារាំង
យកដំឡូងបារាំងឆៅ មកកិនវា រួចច្របាច់យកតែជាតិទឹក ហើយលាបទៅលើ ស្នាម ។ វានឹងជួយអោយ ស្នាមរបស់អ្នក រលុបបន្តិចម្តងៗ ។ អ្នកក៏អាច យកចំណិតដំឡូងបារាំង ចិតស្តើងដុស លើស្នាមដោយផ្ទាល់ ក៏បានដែរ ។

៦. ប្រេងដូង
ប្រេងដូង អាចជួយអ្នក ក្នុងការកំចាត់សន្លាក មិនថាសន្លាកតូច រឺធំនោះទេ ។ លាបប្រេងដូង អោយបានជាប្រចាំ វានឹងកាត់បន្ថយស្នាមសន្លាក បន្តិចម្តងៗ រហូតលែងមានរូបរាង​ ។

៧. ប្រេងអូលីវ
យកប្រេងអូលីវ ពីរ ឬ បីតំណក់ លាបទៅលើស្នាម អោយបានជាប្រចាំ ។ ប្រេងអូលីវ ក៏ជួយអោយ ស្បែកមានសំណើម ផងដែរ ។

៨. ត្រសក់
ចិតត្រសក់ស្តើងៗ រួចបិទវាទៅលើ ស្នាមរបស់អ្នក ។ អ្នកក៏អាចច្របាច់យក តែទឹកផងដែរ ។

៩. ប៉េងប៉ោះ
លាបចំណិតប៉េងប៉ោះ ទៅលើស្នាម រឺម៉ាស្សា ជាមួយទឹកប៉េងប៉ោះ ។ ទឹកប៉េងប៉ោះ ក៏ដូចជា ទឹកក្រូចឆ្មាដែរ វាជួយអោយស តាមធម្មជាតិ ។

ជ្រើសរើស វិធីមួយណាក៏បាន ដែលអ្នកពេញចិត្ត ។ ហើយអ្នកត្រូវតែព្យាយាម អនុវត្តន៍ អ្នកបានជាប្រចាំ ៕

Loading...