រឿង សួនកំសាន្តមរណ:

«សួនកំសាន្តមរណ:»
Actor: Wu Keming FC: ឧត្តម
Lin Pailin: សីហា
Pheak Tra GK: ភ័ត្រា
Minako XD San: សាន
Actress: Soun Sanita: នីតា

ដោយសាប្រលងជាប់អាហារូបករណ៍ខ្ញុំបានទៅរៀននៅក្រៅប្រទេសនិងមានកាងារប្រាក់ខែសមរម្យតែត្រូវហត់បន្តិចប៉ុន្តែសំណាងដែរដែលប៉ះចំថៅកែចិត្តបាន។

ក្រោយពេលសំរាកពីការសិក្សាខ្ញុំនិងអ្នករួមការងារតែងតែនាំគ្នាដើរកំសាន្តតាមទីកន្លែងនានាជាដើម។ ពួកយើងត្រូវបានច្បាប់សំរាកលំហែមួយអាទិត្យនឹងគិតថាទៅបោះតង់លេងនៅទីកន្លែងណាមួយ ពួកយើងទៅគ្នា៥មានសីហា ភ័ត្រា សាន សង្សាខ្ញុំឈ្មោះនីតាហើយឧត្តមគឺជាឈ្មោះរបស់ខ្ញុំ។ទីបំផុតក៏រកបានកន្លែងដ៏សមរម្យមួយហើយជិតនោះមានសួនកំសាន្តមួយផងដែរ។

-អាត្តមអញឆ្ងល់សួនកំសាន្តមួយនោះម៉េចគេទុកចោល? (ភ័ត្រា)

-អញលឺថាកន្លែងកំសាន្តនោះធ្លាប់មានមនុស្សស្លាប់(សីហា)

-អានេះក្នុងព្រៃកុំនិយាយរឿងខ្មោច(សាន)

-ពួកបងៗកុំនិយាយខ្ញុំខ្លាចណាស់(នីតាសង្សាខ្ញុំស្រវ៉ាអោបខ្ញុំ)

-តែអញចង់ទៅសួនកំសាន្តនោះ វាមិនដែលខ្មោចធ្វើស្អីយើងកើតទេ ក្រែងលោនៅទីនោះមានរបស់មានតំលៃណា(ភ័ត្រា)

ឯខ្ញុំគ្មានយោបល់អ្វីទេព្រោះខ្ញុំជាមនុស្សមិនសូវនិយាយស្តី ពួកយើងសំរេចទៅទាំងអស់គ្នាតែម្តង ពេលនេះពួកយើងកំពុងតែឈនៅមុខសួនកំសាន្តដែលជាគោលដៅរបស់ពួកយើង សួនកំសាន្តនោះធំណាស់។

-នេះឯងប្រាកដហើយឬថាក្នុងសួនកំសាន្តហ្នឹងមានរបស់មានតម្លៃនោះ? (សីហាមើលទៅក្នុងនោះតាំងមិនសូវទុកចិត្តប៉ុន្មានទេ)។

-ពួកយើងចូលទៅដឹងហើយ(ភ័ត្រាដើរទៅក្នុងមុនគេ ទើបពួកយើងនាំគ្នាដើរតាមក្រោយវា ព្រោះជ្រុលតែមកដល់ហើយមិនបកក្រោយនោះទេ)

នៅទីនេះហាក់ដូចជាស្ងប់ស្ងាត់ណាស់ស្ងាត់តែមែនទែន ពួកយើងទាំងប៉ុន្មានសុទ្ធតែកាន់ពិលព្រោះកន្លែងខ្លះងងឹតណាស់ ឆ្មាខ្មៅមួយយំម៉េវ នីតាស្ទុះកាន់ដៃខ្ញុំព្រោះនាងខ្លាចជាងគេណាមួយនាងជាស្រីផង ខ្ញុំមិនចង់អោយនាងមកទេតែបើទុកនាងចោលម្នាក់ឯងក្នុងតង់រិតតែមានគ្រោះថ្នាក់។

-នោះជាស្អី(សាននិយាយឡើងពេលដែលគេក្រឡេកឃើញកាបូបមនុស្សរាយប៉ាយនៅទីនេះ)

-អញថាមែនៗឃើញទេ ពួកឯងមិនជឿ(ភ័ត្រាបើកកាបូបឃើញមានលុយទូរស័ព្ទជាដើម)

សួនកំសាន្តសុទ្ធតែស្នាមអក្សរក្រវេមក្រវ៉ាមតាមជញ្ជាំង និងសំបុកពីងពាងពាសពេញកន្ត្រកបង្វិល ជាពិសេសនៅខាងក្រោយរោងម៉ាសីុនភ្លើងមានអ្វីផ្សែងហ៊ុយៗដូចជាមាននរណាបង្កាត់ភ្លើងអ៊ីចឹង ពួកយើងមើលមុខគ្នាហាក់ដូចជាមានចំងល់ថាមានមនុស្សនៅទីនរះឬអត់? ពេលដែលពួកយើងនាំគ្នាឈនៅបរិវេណនេះ ពួកយើងហាក់ដូចជាលឺសំលេងអ្វីម្យ៉ាង....វាដូចជាសំលេងសម្រិបជើងមនុស្សកំពុងតែដើរតែមិនដឹងថានៅកន្លែងណានោះទេ ខ្ញុំមានអារម្មណ៍ខ្លាចខ្លះដែរខ្ញុំកាន់ដៃនីតាជាប់កុំអោយនាងខ្លាច។ សម្រិបជើងក៏បាត់ទៅ តែសំលេងបិទទ្វាធ្វើអោយពួកយើងរិតតែឆ្ងល់ស្រាប់តែភ័ត្រានិយាយ:

-ឯណាសីហា? វាទៅវាអំបាញ់មិញ?

-អញឃើញវាដើរទៅផ្លូវនោះចាំអញទៅរកវា(សាន)

ពួកយើងនាំគ្នាហៅសីហាតែមិនលឺគេឆ្លើយ ពេលនេះខ្ញុំរិតតែភ័យដែលពីមុនមកខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះទេ មេឃក៏កាន់តែងងឹតស្រាប់តែសានរត់មកទាំងហត់ដង្ហក់

-សីហា.....សីហា.....វាស្លាប់ហើយ! ! ! ! ! !

ពួកយើងស្ទុះទៅមើលឃើញសីហាដេកស្លាប់ក្នុងថ្លុកឈាមមានស្នាមអាករស្ទើដាច់ ពួកយើងភិតភ័យខ្លាំងណាស់ ពួកយើងប្រញាប់រត់ចេញពីទីនោះស្រាប់តែបាត់សានមិនឃើញទៀត ពេលនេះនៅសល់តែគ្នា៣នាក់ប៉ុណ្ណោះនាំគ្នារកសានដល់កន្លែងឡានបុកគ្នា នីតាខ្ទប់មាត់ក្អួតវ៉កដោយសារតែនាងឃើញក្បាលមនុស្សក្នុងធុងទឹកកកនិងដៃជើងមួយចំនួនរាយប៉ាយពេញទីនោះ ជាពិសេសឃើញសានត្រូវស្លាប់ដោយមានទំពក់ដោយក្បាលពីម្ខាងទៅម្ខាងទៀត។

-សានហេតុអី? ? (ភ័ត្រាចាប់ផ្តើមយំព្រោះតែគេនេះហើយជាអ្នកនាំពួកយើងមកទីនេះ)

-មកពីបង បងនាំពួកយើងមកឥឡូវឃើញទេ មិនដឹងថាយើងចេញពីទីនេះរួចឬអត់ទេ?(នីតាស្រែកយំ)

-បិតមាត់នីតា បើនាងជួយស្អីមិនបានទេឈប់និយាយទៅ(ភ័ត្រាអង្រួញស្មានីតាជាប់ ខ្ញុំប្រញាប់រុញភ័ត្រាចេញ)

-ពួកយើងចាប់ផ្តើមរត់ទៅ (ខ្ញុំស្រែកឡើងហើយក៏ស្រវាយកដាវនៅក្បែរមកកាន់ហើយអូសដៃនីតាចេញ។ )

មិនទាន់បានប៉ុន្មានអ្វីដែលស្ថិតនៅចំពោះមុខយើងគឺជនម្នាក់មាឌធំសំបើម មុខដុះសាច់មើលមិនយល់ហើយដាច់ត្រចៀកម្ខាង មិនបាច់រាយរាប់ច្រើនទេ ជននោះមុខអាក្រក់ខ្លាំងណាស់ហើយក្នុងដៃមានកាន់ចបកាប់កំពុងសំដៅមកពួកយើង។

យើងនាំគ្នារត់ តែសំណាងអាក្រក់ភ័ត្រាបានទាក់ជើងនឹងអង្គប់ ដកជើងលែងរួច គេស្រែកទាំងឈឺចាប់:

-ពួកឯងឆាប់រត់ទៅ កុំខ្វល់នឹងយើងរត់ទៅ

-ទេពួកយើងទៅជាមួយគ្នា
ខ្ញុំនិងនីតានាំគ្នាដោះអង្គប់ទាំងញ័រដៃ ខណៈពេលដែលជនចំលែកកាន់តែជិតមកដល់

-ជ្រុចចចចចច! ! ! ! ! ភ័ត្រាត្រូវជននោះដាក់មួយចបចំក្បាល ខ្ញុំអូសដៃនីតារត់ទៀតរត់ទៅដល់ក្លោងទ្វា.......

-អូយ! ! ! ! ! !

-ឧត្តមបងយ៉ាងម៉េចទៅហើយ
ខ្ញុំត្រូវមួយកាំបិតចំកំផ្លួនជើងចុកឡើងស្វាយមាត់ ខ្ញុំខំរុញនីតាចេញ តែនាងមិនព្រម

-អត់ទេបើស្លាប់យើងស្លាប់ទាំងពីរអូនមិនទៅចោលបងទេ

-កុំគិតពីបងអីអូនរត់ទៅ រត់ទៅក្រែងមានមនុស្សមកជួយយើងទាំងពីរអ្នកអូនឆាប់រត់ទៅ
(នីតាសំរេចចិត្តថានាងនឹងរត់ទៅរកមនុស្សមកជួយ)ឯខ្ញុំំអូសជើងរត់ពួនក្រោមតុ នីតារត់ទៅឆ្ងាយហើយសង្ឃឹមថានាងបានសុខចុះ......

វាមកហើយវាមកកាន់តែជិតហើយ ដៃវាកាន់កាំបិតកាប់សាច់ កំពុងដើររកខ្ញុំ ខ្ញុំគិតថាទោះបីជាពេលនេះត្រូវស្លាប់ខ្ញុំត្រូវតែប្រយុទ្ធជាមួយវាអោយបាន។ ដៃខ្ញុំកាន់ដាវជាប់ ខណៈពេលដែលជននោះបែរខ្ញុំលើកដាវចាក់វាមួយទំហឹង វាបែរមកខ្ញុំប្រឹងសំរុកមកកាន់ខ្ញុំហើយលើកកាំបិតកាប់ខ្ញុំ......។

ព្រះជាម្ចាស់ខ្ញុំមិនទាន់ស្លាប់ទេមែនទេ? ខ្ញុំបើកភ្នែកឡើងឃើញមនុស្សមួយវ៉ូងកំពុងតែចោមរោមខ្ញុំ។ នីតាលើកខ្ញុំកើយភ្លៅនាង នាងអង្អែលមុខខ្ញុំ:

-យើងផុតពីការស្លាប់ហើយ ដោយសារខ្ញុំប្រឹងរត់ទៅដល់ថ្នល់ក៏ឃើញឡានប៉ូលិសហើយគាត់បើកឡានមកជួយបងហើយបាញ់វាជាច្រើនគ្រាប់ទំរាំស្លាប់ តែបង.....បងត្រូវពិការជើងដោយសារវា....
ខ្ញុំឈ្ងោកមើលជើង ជើងខ្ញុំត្រូវដាច់ត្រឹមភ្លៅ ខ្ញុំក្លាយជាមនុស្សពិការហើយ។ នីតាស្រក់ទឹកភ្នែកអោបខ្ញុំជាប់រហូតដល់មន្ទីរពេទ្យ....

សួនកំសាន្តមួយនេះត្រូវបានគេបិតយូហើយ ដោយសារតែមានឃាតករវិកលចរិកសំលាប់អ្នកដែលមកកំសាន្តអស់ជាច្រើននាក់ ខ្លះត្រូវវាសំលាប់វះសាច់មកសីុ ប៉ូលិសមិនអាចសំលាប់វាបានដោយសារវាលាក់ខ្លួនរហូត មនុស្សដែលចូលក្នុងសួនកំសាន្តសុទ្ធតែត្រូវស្លាប់។ សាកសពមិត្តខ្ញុំទាំងបីនាក់ក៏ត្រូវវេចខ្ចប់ដើម្បីបូជា ដំណើរកំសាន្តរបស់ពួកយើងក្លាយទៅជាដំណើរកំសាន្តមរណៈហើយខ្ញុំក៏ក្លាយជាមនុស្សពិការដល់សព្វថ្ងៃ.....។

តើអ្នកចង់ទៅលេងសួនកំសាន្តនោះទេ? ? ?