រឿង សក់ខ្មោច

Loading...

Actor: Lee Chunsa(នីសា)
Princess Komiko SP(ដានី)
Cancel Me(ច័ន្ទ)

នីសាជាកូនអ្នកមានអាយុទើបតែ១៩ឆ្នាំ នាងចូលចិត្តលេងខ្លួនទាន់សម័យទំនើបអេាយតែមានអ្វីចេញមកថ្មី គឺតែងតែជៀសមិនផុតពីនាងឡើយ សូម្បីតែម៉ូតសក់ ក៏នាងលេងតាមសម័យដែរ។ កាលពីប៉ុន្មានខែមុននាងបើកទស្សនាវត្តីឃើញតារាកូរ៉េគេនិយមលេងម៉ូតសក់ខ្លីស្អាតនាងក៏ទៅកាត់សក់ខ្លីដូចគេដែរ លុះមកដល់ឥលូវនាងឃើញតាមFacebook ឃើញស្រីស្អាតភាគច្រើនសុទ្ធតែមានសក់វែង ហើយស្អាត ទើបនាងនឹកស្តាយសក់ខ្លួនឯង ហើយរអ៊ូប្រាប់ដានីដែលជាមិត្តជិតស្និតរបស់នាង:

-ដានីហា៎គ្នាស្តាយសក់គ្នាដល់ហើយដឹងពេលណាបានវែងវិញទេ

-បើឯងស្តាយសក់ប្រឹងកាត់ធ្វើអីហើយមេ៉ចមិនទៅទិញសក់យកមកត? ស្រីៗភាគច្រើនតសក់ដែរហ្នឹង បើឯងចង់ទុកអោយសក់អោយវែងត្រូវចាំយូឆ្នាំទៀត

-គ្នាខ្លាចមា៉ក់គ្នាស្តីអោយ គ្រាន់តែកាត់សក់ខ្លីគាត់ស្តីអោយម្លឹងហើយទំរាំទិញសក់ទៀតណាមួយសក់តថ្លៃណាស់បើទិញទៅប្រហែលត្រូវអស់លុយទៀតហើយស្តាយលុយណាស់

-កើតមកជាកូនអ្នកមានដូចឯងម្លឹងហើយ នៅស្តាយលុយទៀត បើចង់ទាល់តែហ៊ានចាយលុយ។ នីសាគិតមួយសន្ទុះក៏យល់ព្រមភ្លាម:

-អើ ចឹងក៏បាន

នីសាទៅកក់សក់កន្លែងម៉ូយរបស់នាង ដូចសព្វដងហើយជួនអីថ្ងៃនេះម៉ូយ របស់នាងបានទិញសក់មកថ្មីៗវែងៗ ធ្វើអេាយនីសាមានការចាប់អារម្មណ៍យា៉ងខ្លាំង ព្រេាះនាងឃើញសក់មួយបន្ទះខ្មៅវែងរលេាងស្អាត ត្រូវចិត្តនាងម៉ាច់តែម្តង

-បងមួយបន្ទះហ្នឹងតំលៃប៉ុន្មាន?

-អូសក់នេះបងទើបទិញមកបើអូនស្រឡាញ់បងលក់អោយតែ៩០ដុល្លាទេ

នាងក៏សំរេចចិត្តទិញសក់នេាះភ្លាម បន្ទាប់ពីតរួចរាល់ នាងក៏មានអារម្មណ៍ថាស្រលាញ់សក់នេះខ្លាំងណាស់ ព្រេាះវាធ្វើអេាយនាងស្អាតបានមួយកំរិតទៀត នាងក៏ទៅបង្អួតដានីនៅហាងតែគុជ:

-គ្នាតសក់រួចហើយស្អាតទេ?(នីសា)

-ស្អាតណាស់ឯងហើយលើកសម្រស់ឯងមុខឯងទៀត(ដានី)

-គ្នាសប្បាយចិត្តណាស់(នីសា)

-តែនីសា គ្នាដូចជា....

ដានីជ្រួញចិញ្ចើមធ្វើច្រមុះដូចកំពុងហិតអ្វីម្យ៉ាង:

-យា៉ងមេ៉ចហ្នឹង ឯងកើតអី?នីសាចាប់ផ្តើមឆ្ងល់ព្រេាះឃើញដានីធ្វើទឹកមុខចម្លែក

-គ្នាដូចជាធំក្លិនអីស្អុយៗម៉េចទេ?

-ឯងនេះគ្នាអត់ធំក្លិនអីផងច្រមុះឯងមានបញ្ហាហើយ(នីសា)

-តែគ្នាធំក្លិនច្បាស់ណាស់ក្លិនដូចសត្វងាប់(ដានី)

-ច្រមុះឯងមានបញ្ហាហើយគ្នាអត់មានធំុក្លិនអីទេ(នីសា)

ដានីប្រកែកជាមួយនីសាលែងឈ្នះ នាងក៏ឈប់និយាយ ហើយទាំងពួកគេទាំងពីរនាក់ក៏និយាយរឿងផ្សេងៗរហូតដល់ល្ងាចបន្តិចទើបពួកនាងត្រឡប់ទៅវិញ។ ពេលនីសាបើកម៉ូតូចេញទៅ មិត្តរបស់នាងក៏ក្រឡេកឃើញហើយក៏ឆ្ងល់ ព្រេាះឃើញមានមនុស្សស្រីនៅអង្គុយពីក្រោយម៉ូតូនីសានាងនិយាយតិចៗម្នាក់ឯង:

-យកមិត្តភក្តិមកដែរមេ៉ចក៏មិនអេាយគេចូលមកលេង? សុខចិត្តអេាយគេចាំខាងក្រៅ? យ៉ាប់មែនឯង

ពេលនីសាមកដល់ផ្ទះ នាងក៏ចូលមុជទឹកសំអាតខ្លួនដើម្បីចុះទៅញាំុំបាយល្ងាច ពេលមុជទឹករួចនាងក៏អង្គុយសិតសក់នៅមុខតុសំអាងនាងស្រាប់តែភ្ញាក់អម្បាញ់មិញនាងឃើញមានមនុស្សស្រីម្នាក់ឈរនៅពីក្រេាយនាងចុះបាត់ទៅណា? នាងគិតថាខ្លួនឯងប្រហែលជាស្រវាំងភ្នែកទេដឹង?

បន្ទាប់ពីញាុំបាយល្ងាចរួចហើយ នាងនៅមើលទូរទស្សន៍ជាមួយប្អូនទើបឡើងទៅគេង។ 
យប់នេាះនាងគេងមិនលក់ទេ ចេះតែរសាប់រសល់ក្នុងខ្លួន ហើយមានអារម្មណ៍ថាធ្ងន់ក្បាលយ៉ាងម៉េចទេនាងគិតថាប្រហែលមកពីនាងមិនទាន់ទម្លាប់នឹងសក់តទេដឹង? នាងខ្ចិលគិតច្រើនខំប្រឹងសម្ងំបិតភ្នែកបានមួយសន្ទុះនាងមានអារម្មណ៍ថាគ្រែម្ខាងដូចជាមានអ្នកណាមកអង្គុយក្បែរពេលបើកភ្នែកឡើងមិនឃើញមានមនុស្សសេាះ នាងក៏បិតភ្នែកវិញជិតនឹងលក់ទៅហើយតែនាងធំុក្លិនស្អុយ ហើយក្លិនហ្នឹងហាក់ដូចជានៅក្បែរនាង។ នាងប្រុងនឹងភ្ញាក់ឡើងរកប្រភពក្លិនស្រាប់តែកំរើកដៃជើងមិនរួច ហើយបើកភ្នែកមិនបានទៀតផងមិនត្រឹមតែបុ៉ណ្ណេាះនាងមានអារម្មណ៍ថាតឹងក្បាលយា៉ងខ្លាំងដូចមានអ្នកណាម្នាក់មក េបាចសក់នាងចឹងអ៊ីចឹង។

-ខ្ញុំយល់សប្តិ៍ទេតើ? ហេតុអីដូចការពិតម៉្លេះ? 
នាងគិតថានាងមើលរឿងខ្មោចច្រើនពេក ព្រោះមុននេះនាងអង្គុយមើលរឿងខ្មោចដល់ម៉ោង១១ឯណ្ណោះ។ រឿងដដែលវាមិនព្រមបញ្ចាប់នោះទេ នាងយល់សប្តិ៍អាក្រក់ហូត រហូតដល់យប់ចុងក្រោយបន្ទាប់ពីត្រលប់មកពីពិធីជប់លៀងវិញដោយអស់កំលាំងពេកក៏ដេកលង់លក់បាត់។

-អោយសក់យើងមកវិញភ្លាម! ! ! ! ! 
សំលេងក្រហឹម២ ៣ដងធ្វើអោយនីសាស្ទុះភ្ញាក់ឡើងឃើញមនុស្សស្រីដែលនាងមិនស្គាល់នៅនឹងមុខនាងតែមិនមែនជាមនុស្សធម្មតានោះទេ នាងអាក្រក់ខ្លាំងណាស់ ស្នាមកាំំបិតចាក់សុះសាច់ និងកំពិតក្បាលម៉ាចំហៀងឃើញខួរច្បាស់ចែស ឃើញហើយរន្ធត់ណាស់ នីសាច្បាស់ណាស់ពេលនេះថានាងមិនបានយល់សប្តិ៍ទៀតទេ នាងនិយាយលែងចេញ ដៃរបស់នាងកំពុងតែបោចសក់ខ្លួនឯងដាច់ទាំងដុំៗ នីសាពេលនេះប្រៀបដូចជាមនុស្សសរសៃប្រសាទគិតតែបោចសក់ខ្លួនឯង

-អូយ! ! ! ! ! ឈប់ទៅខ្ញុំឈឺណាស់

-អោយសក់យើងភ្លាម! ! ! ! ! !

សំលេងក្តុងក្តាំងម្តាយនាងក៏ឡើងមកមើលនាងស្រាប់តែអ្វីៗក៏ប្រែទៅជាធម្មតាវិញទាំងអស់។

-ម៉ាក់! ! ! ! !

-កូនកើតអីប្រាប់ម៉ាក់មកមើល

-ម៉ាក់ ខ្មោចលងខ្ញុំ មកទាសក់ពីខ្ញុំវិញ

នីសាយំបណ្តើរប្រាប់ម្តាយនាងបណ្តើរអំពីរឿងទាំងប៉ុន្មាននាងពិតជាខ្លាចណាស់ កុំតែគាត់មកទាន់នាងប្រហែលជាស្លាប់ផងក៏មិនដឹង។

ព្រឹកឡើងម្តាយនាងក៏នាំនាងទៅហាងដែលនាងតសក់នោះដើម្បីសួរនាំអំពីប្រវត្តិសក់នោះ។ គ្រាន់តែទៅហាងនោះមិនទាន់ ម្តាយនាងក៏ប្រញាប់សួរភ្លាម:

-អូនប្រាប់បងមើលអូនឯងបានសក់ហ្នឹងពីណាមក?

-មានរឿងអ្វីហ្នឹងបងម៉េចក៏ភ័យម៉្លេះ?

-មិនអេាយខ្ញុំភ័យយា៉ងម៉េចបើយប់មិញខ្មោចលងកូនខ្ញុំយប់មិញបិះនឹងស្លាប់ អូនមើលក្បាលកូនបងទៅ?ខ្មោចចូលបោចសក់គ្នាឡើងរបកស្បែកក្បាលទៅហើយ

-ពុទ្ធោខ្ញុំមិននឹកស្មានថាមានរឿងបែបនេះសោះ

ម្ចាស់ហាងក៏ប្រញាប់ប្រញាល់ដោះសក់នោះចេញពីក្បាលនីសាភ្លាម នាងឈឺណាស់ សក់នាងត្រូវបោចឡើងចង់ជ្រុះអស់ទៅហើយ។

-មិនដឹងថាគេយកសក់ហ្នឹងមកពីណាមកទេគេយកមកលក់អេាយខ្ញុំ ឃើញរលោងស្អាតពេកក៏ទិញ ហើយទើបតែយកមកស្រីនិច្ចក៏ទិញតសក់នាងតែម្តងទៅ ចាំបងខលទៅសួរអ្នកនោះអោយ។

យូណាស់ទំរាំតែអ្នកលក់នោះដាច់ចិត្តប្រាប់ គឺមានមិត្តភក្តិម្ចាស់ហាងហ្នឹងប្រាប់ថា:

"កាលនោះស្រីម្ចាស់សក់នោះឈ្មោះច័ន្ទនាងមានរូនស្អាតណាស់ហើយមានសក់វែងរលោងព្រោះនាងស្រឡាញ់សក់វែងតែអភ័ព្វត្រង់ថានាងជាប្រពន្ធចុងលួចលាក់របស់អ្នកមានអំណាចម្នាក់ដោយប្រពន្ធដើមមិនបានដឹងនោះទេ។ រឿងរ៉ាវស្នេហាលួចលាក់នោះមិនអាចលាក់បានយូទេ ពេលនាងប្រពន្ធដើមដឹងនាងនោះចរិកកាចស្រាប់ផងក៏ចេះតែតាមដានប្តីខ្លួនរហូតស្គាល់ផ្ទះរបស់ច័ន្ទប្រពន្ធដើមក៏ជួលពួកស្ទាវទៅរំលោភនាងហើយសំលាប់ចោលដោយផ្តល់លុយអោយយ៉ាងច្រើន។

-មីស្រីចង្រៃ ហងយកប្តីយើងផងហេស(ប្រពប្រពន្ធដើមចូលមកដល់ស្ទុះមកបោចសក់ច័ន្ទ)

-អូយកុំធ្វើបាបខ្ញុំ(ច័ន្ទនិយាយអង្វរក)

-នាងឯងបើមិនព្រមានទេមិនរាងចាលទេ

ថាហើយព្រពន្ធដើមញាក់ភ្នែកអោយពួកស្ទាវរំលោភនាងមិនត្រឹមតែរំលោភនោះទេពួកគេបានកាត់សក់នាងចោលអស់រលីងហើយជ្រុលដៃធ្វើអោយនាងស្លាប់ ពួកគេប្រមូលលុយនិងរបស់មានតំលៃរួចបង្វែរទៅជាអំពើប្លន់សំលាប់។ សាកសពនាងត្រូវដឹងដោយសារគេធុំក្លិនស្អុយ២ថ្ងៃក្រោយមក......"

មិត្តភក្តិម្ចាស់ហាងក៏បានទៅមើលរួចប្រមូលយកសក់នាងមកលក់អោយម្ចាស់ហាងដែលជាម៉ូយនីសាហ្នឹងឯង ទើបវិញ្ញាណខ្មោចម្ចាស់សក់មកតាមទាសក់របស់គេវិញ ព្រោះគេស្រឡាញ់ហួងហែងរបស់គេណាស់........។

Loading...