ជីវិត​​យុវជន​ជើង​ពិការ​​តែ​ចេះ​ប្រែ​វាសនា​ក្លាយ​ខ្លួន​ជា​និពន្ធ​បទ​Original Song​ គួរ​ឲ្យ​ជក់​ចិត្ត

Loading...
ជីវិតតស៊ូ៖ ប្រិយ​អ្នក​អាន​មួយ​ចំនួន​ប្រហែល​ធ្លាប់​បាន​​កំលោះ​សង្ហា​ដែល​ជា​កវីនិពន្ធ​ជន​ពិការ​​ថ្មី​ ហើយ​បាន​បង្កើត​ស្នាដៃ​ថ្មី​ៗ​ ដូច​ជា​ការ​និពន្ធ​បទ​(Original Song)​ ហើយ​បាន​បង្កើត​តាម​​បណ្តាញ​សង្គម ហ្វេសហ៊ុក​ និងYouTube  ប៉ុន្តែ​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ប្រហែល​​ជា​មិនទាន់​បាន​ជ្រាប​ពី​ប្រវត្តិ​ និង​ការ​តស៊ូ​របស់​គាត់​យ៉ាង​ណា​នោះ​ទេ​​។
 
ដូច្នេះ​ នា​ថ្ងៃ​គេហទំព័រ Kqube.net​សូម​នាំ​អារម្មណ៍​មិត្ត​អាន​​ ជីវិត​ពិត​របស់​គាត់​មុន​នឹង​ក្លាយ​ខ្លួន​អ្នកនិពន្ធ​ថ្មី​នេះ​។ ចង់​ថា​គាត់​មាន​ប្រវត្តិ​ជូរ​ចត់​កម្សត់​យ៉ាង​ណា​នោះ សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ៖​​​​​​ 
 
មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង​ ចូលចិត្ត​តែង​និង​ច្រៀង​កំណាព្យ​កាព្យ​ឃ្លោង​​តាំង​ពី​នៅ​វ័យ​កុមារ​​ តែ​មាន​វាសនា​អភព្វ ​លោក​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​អស់​ ហើយ​បាន​បន្សល់​ទុក្ខ​​​​ប្អូន​ប្រុស​៤​នាក់​ឲ្យ​​​រសាត់​អណ្ដែត​បែក​ខ្ញែក​គ្នា​ចេញ​ពី​ស្រុក​​ ​​ប្រឹង​រស់​យ៉ាង​កំសត់​ក្នុង​នាម​​ជា​កូន​កំព្រា​​គ្មាន​ទី​ពឹង​ដោយ​ខ្លួន​មិន​ដឹង​ថា​ខ្លួន​គួរ​ទៅ​ទី​ណា​កន្លែង​ណា​​ដែល​អាច​ជ្រក​កោន​បាន។​​​
 
​វ័យ​​២៥​ឆ្នាំ​ មាន​រូបរាង​កាយ​ពិកា​រ​មួយ​កំណាត់​ខ្លួន​  តែ​មិន​បណ្ដែត​បណ្ដោយ​ជោគវាសនា​​ខ្លួន​និង​ធ្វើ​ជា​មនុស្ស​អស់​សង្ឃឹម​ឡើយ​ ​ ដោយ​​បាន​ខិត​ខំប្រឹង​​កសាង​ស្នាដៃ​ថ្មី​ៗ ដូចជា​ ការ​តែង​និពន្ធ​បទភ្លេង​ និង​ទំនុក​ច្រៀង​​ថ្មី (Original Song)ដើម្បី​បំពេញ​ក្តី​ស្រមៃ​​​របស់​ខ្លួន ​ ថ្វី​បី​ខ្លួន​ពិការ​ជើង​ទាំង​ពីរ​ក៏​ដោយ​។
 
ងាក​មក​និយាយ​ពី​ពិការ​ភាព​នេះ​ ផាន់​ណា​ យូ​សៀល  បាន​លើក​ឡើង​ថា​​ ការ​ពិការ​ជើង​ទាំង​ពីរ​នេះថា​​ រូបលោក​មិន​បាន​ពិការ​តាំង​ពី​កំណើត​នោះ​ទេ​​ គឺ​ដោយ​សារ​តែ​លោក​មាន​ជំងឺ​ខួរ​ឆ្អឹង​ខ្នង​ ហើយ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​យ៉ាង​ខ្លាំង​ នៅ​កំឡុង​ឆ្នាំ​២០០០ និង​មិន​នឹង​ស្មាន​ថា​​នឹង​មាន​ជីវិត​រស់​នោះ​ទេ​​​។ ដោយ​​គុណ​ទឹក​ដោះ​ម្ដាយ​ថ្លៃ​ទើប ត្បិតអី​លោក​បាន​ស្លាប់​ក៏​ដោយ​នោះ​​ បាន​ធ្វើឲ្យ​អាច​ជា​សះ​ស្បើយ​ឡើង​វិញ​ តែ​សំណាង​មិន​ល្អ​លោក​ត្រូវ​ពិការ​ជើង​ទាំង​​ពីរ​។
 
ប្រវត្តិ​នៃ​ការ​សិក្សា
 
ផាន់​ណា​ មិន​បាន​សិក្សា​រៀន​សូត្រ​​ច្រើន​នោះ​ទេ​ បាន​ត្រឹម​តែ​នៅ​បឋម​សិក្សា​ថ្នាក់​ទី​៤​នៅ​ប៉ុណ្ណោះ​​​​នៅ​ឯ​ស្រុក​ កាល​ពី​វ័យ​កុមារ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​អត្តខាត់​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្តី​ យុវជន​រូប​នេះ​មាន​ទេព​កោសល្យ​ពី​កំណើត​ និង​មាន​ឆន្ទៈ​ខ្ពស់ ​​ព្រមទាំង​មាន​ការ​​ស្រឡាញ់​ផង​នោះ​ ទើប​​ធ្វើឲ្យ​គេ​ អាច​និពន្ធ​កំណាព្យ​បាន​យ៉ាង​ល្អ​ រហូត​ដល់​មាន​ការ​សរសើរ​ពី​អ្នក​ដែល​រស់​ជុំ​វិញ​ខ្លួន​លោក​និង​អ្នក​បាន​ស្គាល់​រូប​គេ​។ 
ដោយ​មើល​ឃើញ​ថា​ ផាន់​ណា ចេះ​តែង​និពន្ធ​កំណាព្យ​ កាព្យឃ្លោង យ៉ាង​ល្អ​បែប​នេះ​ មិត្ត​ភក្តិ និង​​បង​ប្អូន​ដែល​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​​​​ជាមួយ​គ្នា​​បាន​និយាយ​ប្រាប់​ឲ្យ​យុវជន​កម្សត់​ថា​ "បើ​​ចេះ​កំណាព្យ​អញ្ចឹង​ ​រៀន​និពន្ធ​បទ​ចម្រៀង​មួយ​ទៀត​​​ប្រហែលជា​ល្អ​"។ ក្រោយ​បាន​ឭ​និង​ការ​​ជំរុញ​ដូច​នេះ​​ រូបគេ​ក៏​ចាប់​ផ្ដើម​ រៀន​និពន្ធ​បទ​ចំ​រៀង​​​​ ដោយ​ស្ដាប់​បទ​ចំ​រៀង​ និង​មើល​​ស្មា​ដៃ​តែង​និពន្ធ​របស់​រៀម​ចាស់ៗ​ និង​សូរ​មិត្ត​ភក្តិ​ខ្លះ​ៗ​​ដែល​គេ​ចេះ រហូត​​ ផាន់​ណា​ ចេះ​​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​បាន​ដោយ​ជោគជ័យ​​​។
 
​បើ​និយាយ​ពី​និពន្ធ​សាច់​ភ្លេង​និង​ទំនុក​ច្រៀង​ទៀត​សោត​ របស់​យុវជន​វាសនា​អភ័ព្វ ត្រូវ​​នៅ​លើ​រទេះ​ជាប់​ ដោយ​មិន​អា​ច​ទៅ​ដើរ​ទៅ​ណា​​បាន​ក្រៅ​ពី​ពឹង​រទេះ​ឲ្យ​នាំ​ខ្លួន​ទៅ​​នោះ ផាន់​ណា​បាន​រៀន​ពី​គ្រូ​ភ្លេង​មា្នក់​មក​ពី​ភ្នំពេញ​ទៅ​បង្រៀន​ភ្លេង​​​​ មណ្ឌល​កុមារ​កំព្រា​និង​ព្រះ​វិហារ​ដែល​រូប​គេ​បាន​ស្នាក់​នៅ​ ក្នុង​​ខេត្ត​សៀមរាប។ ប៉ុន្តែ​ការ​រៀន​នេះ​ រូបគេ​បាន​រៀន​​តែ​រយៈ​ខ្លី​​ គឺ​មិន​បាន​ដល់​១​ខែ​ទេ​​ ពីព្រោះ​គ្រូ​ភ្លេង​​ជាប់​រវល់​ការងារ​ ហើយ​ត្រូវ​ត្រប់​ទៅ​ភ្នំពេញ​វិញ​។​​
 
​ទន្ទឹម​នឹង​ការ​​​ជួប​បញ្ហា​នេះ​ យុវជន​សម្បុរ​ស​​​សណ្ដែក​បាយ​ដដែល​នេះ​ ក៏​មាន​ឧបសគ្គ​មួយ​ទៀត​ដែរ​ គឺ​​​ដោយ​សារ​តែ​ខ្លួន​ពិការ​ជើង​ទាំង​ពីរ​ និង​មិន​អាច​ក្រោក​ឈរ​បាន​ ឬ​អង្គុយ​​ ក្នុង​រៀន​ដូច​សិស្ស​ដ៍​ទៃ​ទេ​ គឺ​បាន​តែ​​ទ្រោប​ពី​លើ​រទេះ​ការ៉េ​ របស់​ខ្លួន​ ​ហាក់​បី​ដេក​ផ្កាប់​មុខ​អញ្ចឹង​ ហើយ​ត្រូវ​​ប្រឹង​យក​​ជំហរ​ដើម្បី​ចាប់​កាន់​ហ្គីតា​ សម្រាប់​ការ​​រៀន​ ឬ​ដេញ​បទ​ភ្លេង។​​​​​​ ​
 
ទោះ​បី​ជា​ជួប​ឧបសគ្គ​បែប​នេះ រួម​ទាំង​ការ​មិន​សូវ​​យក​​ទុក​ចិត្ត​ដាក់​ពី​​គ្រូ​ភ្លេង​​ផង​ដែរ​នោះ​​ យុវជន​សម្លេង​ពីរោះ​ដូច​ជា​សារិកា​ ផាន់​ណា​ ខំ​ប្រឹង​ត​ស៊ូ​​យ៉ាង​ខ្លាំង​ក្នុង​ចាប់​កាន់​ហ្គីតា​និង​ឧបករណ៍​ភ្លេង​ផ្សេងៗ​ ដើម្បី​លេង​ រហូត​ធ្វើ​ឲ្យ​រូប​គេ​ទទួល​បាន​នូវ​ភាព​សុំាំ​​​ ក្នុង​ការ​ដេញ​បទ​ភ្លេង​ ហើយ​ឈាន​ដល់​ការ​សម្រេច​ជោគ​ជ័យ​​លើ​ផ្នែក​ដូរ​តន្រ្តី​នេះ​ បាន​​ដោយ​ខ្លួន​ឯង នៅ​កំឡុង​ឆ្នាំ​២០១០​ដល់ ២០១១​។
​​
ស្នាដៃ​តែង​និពន្ធ
 
មក​បច្ចុប្បន្ន​នា​២០១៦​នេះ​ ផាន់ណា​​ ​បាន​តាក់​តែ​​និពន្ធ​បទ​ចម្រៀង​ប្រមាណ​ជាង​​ ៤០​បទ​ ហើយ​បទចម្រៀង​ ដែល​គេ​បាន​ច្រៀង​ និង​តែង​និពន្ធ​បទ​ថ្មី​ ហើយ​ថត​ជា​វីដេអូ​បង្ហោះ​ចូល​បណ្ដាញ​សង្គម ហេ្វសប៊ុក និង YouTube នោះ មាន​ចំនួន​​៦​ បទ​ផង​ដែរ​​​ ប៉ុន្តែ​បើ​ការ​លេង​ភ្លេង​និង​ច្រៀង​បទចម្រៀង​​ចាស់​ៗ​របស់​រាម​ច្បង រូបគេ​បាន​ថត​វីដេអូ​ ច្រើន​គួរ​សម​ដែរ​។
 
ក្នុង​ចំណោម​វីដេអូ​ទាំង​នោះ​  មាន​២​​វីដេអូ ដែល​ជា​ស្មា​ដៃ​តែង​និពន្ធ​ថ្មី​ របស់​ផាន់​ណា​ទាំង​ទំនុក​ច្រៀង​ សាច់ភ្លេង​ ខ្លឹមសារ​នៃ​បទ​ចម្រៀង ​ទទួល​បាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន​ជាង​គេ​ពី​សំណាក់​អ្នក​លេង​ក្នុង​បណ្តាញ​សង្គម​​​ ​បើ​ធៀប​នឹង​វីដេអូ​ដ៏​ទៃ​ទៀត​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ។ វីដេអូ Original Song នោះ​មាន​ដូច​ជា បទ “ យើង​ស្រឡាញ់​ដើម​ត្នោត“ មាន​អ្នក​ទស្សនា​ជិត​ ២០០​០០០​នាក់ ឬ (200,000 views) និង​បទ​ "បរាជ័យ​ជា​មេ​រៀន"​ មាន​អ្នក​ចូល​ទស្សនា​ជិត​ ៧៤០០០​នាក់​ (74,000 views)។​​
 
ឆន្ទៈ​និង​គោល​បំណង​ទៅ​ថ្ងៃ​អនាគត
 
សម្រាប់​គោល​បំណង​របស់​អ្នក​និពន្ធ​ Original Songរូប​នេះ​ នា​ថ្ងៃ​អនាគត​ ​លោក​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ម្នាក់​ដែល​អាច​ចូល​រូម​សម្ដែង​សិល្បៈ នៅ​លើ​ឆាក ឬ​ វេទិកា​នានា​ មិន​ថា​កម្មវិធី​សប្បុរសធម៌ ឬ ការ​ប្រគំ​តន្ត្រី​នោះ​ទេ​។ ហើយ​លោក​ចង់​ឲ្យ​មហាជន​ទូទៅ​ទទួល​លោក​ជា​អ្នក​សិល្បៈ​មាន​ឈ្មោះ បោះ​សម្លេង​វិស័យ​សិល្បៈ​ដូច​សិល្បៈ​ករ​សិល្បៈ​ការិនី​ដ៏​ទៃ​ទៀត​ដែរ។
 
ស្រប​ជា​មួយ​គ្នា​នេះ​ អ្នក​និពន្ធ​បទ​ថ្មី​ សម្តី​ស្រទន់​ជន​ពិការ​ដដែល​នេះ​​ ​ក៏​មាន​មហិច្ឆតា​ធំ​មួយ​ដែរ​នា​បច្ចុប្បន្ន​នេះ​ គឺ​ការ​ចង់​សាង​សង់​សាលា​​មួយ​​ដើម្បី​ជួយ​ដល់​ក្មេង​កុមារ​កំព្រា និង​ទី​ទាល់​ក្រ​ បាន​ទទួល​សិក្សា​ អប់រំ និង​អាច​ស្នាក់​នៅ​បាន​ក្នុង​កំឡុង​ពេល​មក​រៀន។​ ហើយ​លោក​ក៏​​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​​សប្បុរសជន​ទាំង​អស់​ មេត្តា​ជួយ​ចូល​ចែក​រំលែក​ធនធាន​​​មួយ​ចំនួន​តាម​លទ្ធភាព​ ដើម្បី​ជួយ​ដល់​បងប្អូន​ជន​ពិការ ក៏​ដូច​ជា​អ្នក​ក្រីក្រ និង​កុមារ​កំព្រា​។​
 
សូម​បញ្ជាក់​ផង​ដែរ​ថា  ផាន់ណា យូសៀល​ បច្ចុប្បន្ន​បាន​នឹង​កំពុង​សា្នក់​នៅ​ក្នុង​វិហារ​គ្រីស​សាសនា​និង​ជា​មណ្ឌល​កុមារ​កំព្រា​​មួយ​ នា​ទឹក​ដី​ក្រុង​អង្គរ​ ខេត្ត​សៀមរាប។​ យុវជន​មាន​បេះដូង​មោះមុត​ មិន​​ដូច​រាង​កាយ ​រូប​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្តែង​សិល្បៈ ​តាម​បណ្តា​ខេត្ត​ និង​វិធី​ផ្សេងៗ​មួយ​ចំនួន​ដែរ៕
Loading...