គ្រាន់តែប្រើល្ហុងទុំ មួយជ្រុងក៏អាចជួយអោយ សម្រស់របស់អ្នក ក្មេងជាងវ័យបាន ៤-១០ ឆ្នាំដែរ!

ល្ហុងទុំត្រូវបានគេប្រើ តាំងពីសម័យបុរាណ ក្នុងការថែរក្សាស្បែក។ វាមិនត្រឹមមានរសជាតិផ្អែមឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពទាំងមូលរបស់អ្នក ជាពិសេសម្រស់នេះតែម្តង។ ប្រសិនបើស្បែករបស់អ្នក ប្រែជាស្រអាប់ហាក់ដូចជាគ្មានជីវិត អ្នកអាចធ្វើម៉ាសល្ហុងទុំ បិតមុខនៅផ្ទះបាន។ សារធាតុធម្មជាតិដែលមានផ្ទុកនៅក្នុងផ្លែល្ហុង គឺមានប្រយោជន៍ណាស់សំរាប់ស្បែក​។ ល្ហុងជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលធ្វើអោយស្បែកចាស់ និង ជ្រួញផងដែរ។

អត្ថប្រយោជន៍របស់ផ្លែល្ហុងចំពោះស្បែក
- ល្ហុងប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជួយកាត់បន្ថយស្នាមអុចខ្មៅនៅលើស្បែក, ធ្វើអោយស្បែកក្មេង និង ស្រស់ថ្លា។ អង់ស៊ីមដែលរកឃើញនៅក្នុងផ្លែល្ហុង ក៏អាចជួយព្យាបាលស្បែកដែលត្រូវបានដុតកម្លោច​ និង រលាកដោយកំដៅព្រះអាទិត្យផងដែរ។ ប្រសិនបើអ្នកប្រើម៉ាសល្ហុង អោយបានទៀងទាត់​ ស្បែករបស់អ្នកនឹងមានសុខភាពល្អ មានពន្លឺនិងក្មេងជាងវ័យ។
-​ ល្ហុងសំបូរទៅដោយវីតាមីន C និង​ E ដែលជួយស្តារការបត់បែនរបស់ស្បែក។ វីតាមីន C គឺជាអ្នកទ្រទ្រង់ដ៏សំខាន់នៃជាតិកូឡាជេន។
- ល្ហុងក៏ជួយសំរួលដល់ការរំលាយអាហារផងដែរ។ លើសពីនេះវាជួយយកជាតិពុលចេញពីក្នុងរាងកាយ។ វាមានប្រយោជន៍ខ្លាំងណាស់ សំរាប់ស្បែកព្រោះវាអាចជួយបំបាត់ស្នាមជ្រួញ។


​វិធីធ្វើម៉ាសល្ហុង
- យកល្ហុងទុំមួយជ្រុង លាងអោយស្អាត ចិតសំបក និង យកគ្រាប់ចេញ រួចចិតវាជាដុំតូចៗ
- ដាក់វាចូលទៅម៉ាស៊ីនកិន រួចកិនវា រហូតទាល់តែម៉ត់។ មិនចាំបាច់បន្ថែមអ្វីផ្សេងទៀតចូលទេ។
- លាបវាអោយសព្វផ្ទៃមុខ និង​​ក។ វានឹងជួយធ្វើអោយអ្នកស្រស់ថ្លា និង ធ្វើអោយស្បែកធូរស្រាល។
- ទុកចោល ១៥-២០ នាទីសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ
- អ្នកអាចធ្វើវា ពីរដងក្នុងមួយអាទិត្យដើម្បីការពារស្បែកពីស្នាមជ្រួញ និង ធ្វើអោយស្បែករបស់អ្នកក្មេងជាងវ័យ។

បញ្ជាក់៖ ប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំង បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ចូលទៅក្នុងម៉ាសល្ហុងមុនពេលលាប៕

Loading...