ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ ងាយ​តើ​!

Loading...

ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​ដែល​មាន​លើ​មុខ​ភាគច្រើន​សុទ្ធ​តែ​កើត​ពី​ការ​ ហារ​ថ្ងៃ​ក្តៅ​ច្រើន ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឱ្យ​មុខ​អ្នក​មាន​ស្នាម​ អ៊ុច​ខ្មៅ​ទាំងនោះ​ទៅ​?***

​ពេល​ចេញ​ទៅ​ក្រៅ ត្រូវការពារ​មុខ​ឱ្យបាន​ល្អ​

​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​៤ បើ​អ្នក​អាច​ចៀស​មិន​ចេញ​ក្រៅ​បាន សូម​អ្នក​កុំ​ចេញ​ឲ្យសោះ ព្រោះ​នៅ​ចន្លោះ​ពេល​នេះ កម្តៅ​នៃ​ព្រះអាទិត្យ​គឺ​ខ្លាំង ដូចនេះ​វា​ងាយ​ធ្វើឱ្យ​មុខ​អ្នក​មាន​ស្នាម​ទាំងនោះ​ណាស់ ប៉ុន្តែ​បើ​អ្នក​ត្រូវតែទៅ​ក្រៅ​ដោយ​ខាន​ពុំ​បាន អ្នក​អាច​លាបឡេ​ការពារ​កម្តៅថ្ងៃ ពាក់​អាវដៃវែង ឬ​កាន់ឆ័​ត្របាន​។​ផឹកទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ​

​អ្នក​អាច​ផឹកទឹក​ប៉េងប៉ោះ​មួយ​ថ្ងៃ​មួយ​កែវ ឬ​បរិភោគ​ប៉េងប៉ោះ​បាន ព្រោះ​វា​មាន​វីតាមីន​C​ដែល​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ស្នាម​ទាំងនោះ ថែម​ទាំង​អាច​ធ្វើឱ្យ​ស្នាម​ទាំងនោះ​មាន​ពណ៌​រាក់​ទៀតផង​បើ​អ្នក​កើត​លើ​មុខ ​រួច​។

ប្រើ​ទឹក​លាង​អង្ករ​លុបមុខ​
​អ្នក​អាច​ប្រើ​ទឹក​លាង​អង្ករ​មក​ម៉ាស្សា​លើ​មុខ​អ្នក​បាន​ចំនួន​៣ ​នាទី រួច​ទើប​យក​ទឹក​ធម្មតា​មក​លាង​ចេញ​ក្រោយពេល​ដែល​អ្នក​ប្រើ​ហ្វ​មលាង​មុខ​រួច ព្រោះ​នៅក្នុង​ទឹក​នោះ​មាន​វីតាមីន​B និង​E​ដែល​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ទន់ ថែមទាំង​អាច​ការពារ​មិន​ឱ្យ​ស្នាម​អ៊ុច​ខ្មៅ​លេច​ឡើងលើ​មុខ​អ្នក​ទៀតផង​។​

អាហារ​
​អ្នក​មិន​ត្រូវ​ផឹក​កាហ្វេ តែ​ចាស់ ជក់បារី និង​ផឹកស្រារ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់ ថែម​ទាំង​ងាយ​ឡើង​នូវ​ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​ទៀតផង​។​

ទឹក​ក្រូចឆ្មារ​លុបមុខ​
​អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​មក​លុបមុខ​បាន ព្រោះ​វា​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ស ថែម​ទាំង​អាច​ធ្វើឱ្យ​ស្នាម​ទាំងនោះ​មាន​ពណ៌​រាក់​ទៀតផង​។​

ត្រសក់​
​អ្នក​អាច​យក​ត្រសក់​មក​បិត​លើ​មុខ​អ្នក​បាន ព្រោះ​នៅក្នុង​ត្រសក់​មាន​វីតាមីន​C និង​ជាតិ​ទឹក​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​មុខ​អ្នក​មាន​សំណើម​ជានិច្ច ថែម​ទាំង​ជួយ​ឱ្យ​អ្នក​ឆាប់​ដុះ​ស្បែក​ថ្មី​ទៀតផង​។​


​វីតាមីន​

​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​C​ដូចជា ៖ ផ្លែ​ឳ​ឡឹ​ក ទឹកឃ្មុំ ត្រឡាច និង​ប៉េងប៉ោះ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​E ដូចជា ៖ ការ៉ុត ផ្លែ​ទ្រាប់ និង​ថ្លើម​មាន់​ជាដើម នោះ​មុខ​អ្នក​នឹង​មិន​ងាយ​មាន​ស្នាម​អ៊ុច​ខ្មៅ​ឡើយ​៕

Loading...