RoseMag.Net | ខ្លីៗ​ក្នុង​ការបំបាត់​មុន​អង្កា​ម​ | Blog

ខ្លីៗ​ក្នុង​ការបំបាត់​មុន​អង្កា​ម​

មុន​អង្កាម​គឺ​ជា​មុន​ដែល​ពិបាក​ញីក​បំផុត ហើយ​ក៏​ពិបាក​ព្យាបាល​ដែរ ដូចនេះ​នៅពេល​ដែល​វា​កើត​លើ​មុខ​របស់​នារី គេ​មាន​ក្តីបារម្ហ​ណាស់ ។​ខាងក្រោម​នេះ​យើង​នឹង​ជួយ​បំបាត់ទុក្ខ​កង្វល់​របស់​អ្នក​។​តើ​គួរ​ធ្វើ​ ដូចម្តេច​ទើប​បាត់​នោះ​?

អ្នក​ត្រូវ​តែ​សម្អាត​មុខ​ឲ្យ​ស្អាត ចំពោះមុខ​ដែល​មាន​ខ្លាញ់​ច្រើន អ្នក​ត្រូវ​តែ​មួយ​អាទិត្យ​ជម្រះ​ស្បែក​ក្រិន​ម្តង ចំពោះមុខ​ដែល​ឆាប់​ប្រតិកម្ម​អ្នក​ត្រូវ​តែ​កន្លះ​ខែ​ជម្រះ​ម្តង ហើយ​មុនពេល​ដែល​ចូល​គេង អ្នក​ត្រូវ​តែ​លុប​ម្សៅ​លើ​មុខ​អ្នក​ឲ្យអស់ ព្រោះ​បើ​អ្នក​ទុក​ដល់​ព្រឹក វា​នឹង​ធ្វើឲ្យ​រន្ធ​ញើស​អ្នកស្ទះ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានមុន​អង្កា​មបាន​។​

នៅពេល​យប់​ក្រោយពេល​ដែល​អ្នក​លុបមុខ​រួច អ្នក​ត្រូវ​តែ​យក​កន្សែង​ក្តៅ​មក​ស្អំ​លើ​មុខ​អ្នក​ចំនួន​៣​នាទី​ដើម្បីឲ្យរ ​ន្ធ​ញើស​បើក បន្ទាប់មក​យក​សំលី​ជ្រលក់​នឹង​ទឹកក្រូប​ឆ្មា​រ ហើយ​យក​មក​លាប​លើ​កន្លែង​ដែល​មាន​មុន​អង្កាម​ចំនួន​៥​នាទី​ទើប​លាង​ចេញ វា​នឹង​ជួយ​ជម្រះ​មុន​អង្កាម​លើ​ម​មុខ​អ្នក​បាន​។​

​​អ្នក​អាច​យក​គ្រឿងសម្អាង​ថែរក្សា​ស្បែក​ដែល​មាន​វីតាមីន​E​មក​លាប​ លើ​កន្លែង​ដែល​មាន​មុន​អង្កាម​នោះ បើ​អ្នក​អាច​ព្យាយាម​លាប​ចំនួន​២​អាទិត្យ អ្នកនឹង​ឃើញ​លទ្ធផល​ដែល​អ្នក​ពេញចិត្ត នោះ​មុខ​អ្នកនឹង​បាត់​នូវមុន​ទាំងអស់​៕
iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត