មក​ស្គាល់​កំពូល​មហាសេដ្ឋី​ចិន​ទាំង​៦​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ម្ដង​មើល

Loading...
មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​របស់​ពិភពលោក​ ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៥​នេះ បាន​ស្គាល់​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​បន្តិច​ហើយ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​មូល​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​អាក់ខាន​នៃ​ការ​កើន​ឡើង​នៃ​ទ្រព្យសម្បត្តិ​របស់​កំពូល​មហាសេដ្ឋី​ចិន​នោះ​ទេ ពោល​គឺ​ទោះ​បី​ជា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​បន្ថយ​ល្បឿន​បន្តិច​ក្ដី ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ចិន​មិន​បាន​ថយ​ចុះ​ដូច​សេដ្ឋកិច្ច​ទេ មាន​តែ​ការ​កើន​ឡើង ។
 
ថ្ងៃ​នេះ​គេហទំព័រ Kqube.net យើង​ខ្ញុំ​សូម​នាំ​យក​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ទាំង​១០​រូប​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ប្រចាំ​ប្រទេស​មក​ជូន​ប្រិយមិត្ត​អាន​ទុក​ជា​ចំណេះដឹង​បន្ថែម ដោយ​មហាសេដ្ឋី​ទាំង​១០​នោះ​មាន៖ 
 
១. លោក Wang Jianlin មាន​ទ្រព្យ​សម្បត្តិ ៤១.៩​ពាន់​លាន​ដុល្លារ​អាមេរិក
កំពូល​មហាសេដ្ឋី​មាន​ផ្ដាច់​គេ​រូប​នេះ​ជា​ស្ថាបនិក​របស់​សម្ព័ន្ធ Dalian Wanda ដែល​រកស៊ី​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ មាន​សិទ្ធ​កាន់កាប់​ហាងទំនិញ​តូច​ៗ​ច្រើន​ជាង​២០០​កន្លែង សណ្ឋាគារ​ទំនើប​ជា​ច្រើន​កន្លែង និង​ហាង​ទំនិញ​ធំៗ​ជា​ច្រើន ។ លោក​ទទួល​បាន​ប្រាក់​ចំណេញ​៣.៧​ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៤ ពេល​លោក​ចុះបញ្ជី​ក្រុមហ៊ុន​របស់​លោក​ទៅ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង ។

 
 
២. លោក Jack Ma មាន​ទ្រព្យ​សម្បត្តិ ២៥.៣​ពាន់​លាន​ដុល្លារ​អាមេរិក
កាល​ពី​ឆ្នាំ​២០១៤ ទ្រព្យសម្បត្តិ​លោក Jack Ma ​បាន​ធ្វើ​ឲ្យ​លោក​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​១ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ ចំណាត់​ថ្នាក់​របស់​លោក​បាន​ធ្លាក់​ចុះ​មួយ​លេខ ដោយសារ​តែ​មហាសេដ្ឋី​ទី​២​ឆ្នាំ​មុន​កើន​ទ្រព្យសម្បត្តិ​យ៉ាង​ឆាប់​រហ័ស ។ ជា​កំពូល​មហាសេដ្ឋី​ម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​គេ​សាកលវិទ្យាល័យ Harvard របស់​សហរដ្ឋអាមេរិក​បដិសេធ​មិន​ឲ្យ​ចូល​រៀន​១០​ដង ប៉ុន្តែ​បច្ចុប្បន្ន លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba ក៏​ដូចជា​សម្ព័ន្ធ​ Alibaba​ ទាំង​មូល​ដែរ ។
 
៣. លោក Li Hejun មាន​ទ្រព្យ​សម្បត្តិ​ ២១.១​ពាន់​លាន​ដុល្លារ​អាមេរិក
ស្ថិត​ក្នុង​វ័យ​៤៧​ឆ្នាំ លោក Li Hejun ជា​អគ្គនាយក​ក្រុមហ៊ុន Hanergy Holdings ថាមពល​ដែល​បង្កើត​ឡើង​ដោយ​លោក​ផ្ទាល់​នៅ​ឆ្នាំ​១៩៩៤ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន ។ 
 
៤. លោកMa Huateng មាន​ទ្រព្យ​សម្បត្តិ​ ១៩.១​ពាន់​លាន​ដុល្លារ​អាមេរិក
លោក Ma Huateng បច្ចុប្បន្ន​មាន​វ័យ​៤៣​ឆ្នាំ ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​វិនិយោគTencent ដោយ​ក្រុមហ៊ុន​នេះ​មាន​ផ្ដល់​ជា​សេវាកម្ម​ជា​ច្រើន​ដូចជា ការ​ផ្សព្វផ្សាយ ហ្គេម​កម្សាន្ត អ៊ីនធឺណិត និង​ផ្ដល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ផង​ដែរ ។
 
៥. លោក Robin Li មាន​ទ្រព្យ​សម្បត្តិ​ ១៥.៣​ពាន់​លាន​ដុល្លារ​អាមេរិក
លោក Robin Li ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Baidu ដែល​ជា​ក្រុមហ៊ុន​មួយ​ផ្ដល់​សេវាកម្ម​ស្វែង​រក​តាម​អ៊ីនធឺណិត ដូចជា​ការ​ស្វែង​ដោយ​ប្រើប្រាស់​សំឡេង និង​រូបភាព​ជា​ដើម ហើយ​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ចូល​ទៅ​ក្នុង​ផ្សារ​ហ៊ុន ​NASDAQ ​នៅ​ខែ​សីហា ឆ្នាំ​២០០៥ ។
 
៦. លោក Lei Junមាន​ទ្រព្យ​សម្បត្តិ​ ១៣.៥​ពាន់​លាន​ដុល្លារ​អាមេរិក
មនុស្ស​ជា​ច្រើន​បាន​ហៅ​លោក​ថា​ជា Steve Jobs ប្រទេស​ចិន ព្រោះ​បុរស​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ជា​សហ​ស្ថាបនិក​របស់​ម៉ាក​ទូរស័ព្ទ Xiaomi ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ស្គាល់​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ។ ក្រុម​ហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​កិត្តិនាម​នៃ​ទូរស័ព្ទ​ម៉ាក Xiaomi មិន​មែន​ល្បី​តែ​នៅ​ក្នុង​ប្រទេស​ចិន​ទេ សូម្បី​តែ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ក៏​ស្គាល់​ឈ្មោះ​ទូរស័ព្ទ​ម៉ាក​នេះ​ដែរ ។
Loading...