ចំណុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​មាត់​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ

ជា​ធម្មតា​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​តែង​តែ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​សុខភាព។ដូច្នេះ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​មើល​ថែទាំ​សុខភាព​យើង​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ។ហើយ​សម្រាប់​បញ្ហា​ធ្មេញ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ​ដែល​យើង​គ្រប់​គ្នា​ត្រូវ​មាន​ការ​ថែ​ទាំ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ក្លិន​មាត់​និង​រក្សា​ធ្មេញ​មាន​សុខភាព​ល្អ​រឹង​មាំ​បាន​យូរ៖

FFFFF

-គប្បី​ដុស​ធ្មេញ​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ជ្រើស​រើស​យក​ថ្នាំ​ដុស​ធ្មេញ​ណា​ដែល​មាន​ជាតិ​ហ្លូអលរ៉ាយ
-សម្អាត​ធ្មេញ​ថ្នមៗ​រយៈពេល​២​នាទី​រាល់​ពេល​សម្អាត​
-កុំ​ញុំា​អ្វី​ដែល​មាន​ជាតិ​ផ្អែម​មុន​ពេល​ចូល​គេង
-កុំ​ជក់​បារី​នាំ​ឲ្យ​មាន​កំណក​កំបោរ​ធ្វើ​ឲ្យ​ធ្មេញ​ឆាប់​ពុក
-កា​កែច្នៃ​ធ្មេញ​អាច​បណ្ដាល​ប្រះ​និង​ឆាប់​បាក់​ធ្មេញ
-ទម្លាប់​ចូល​ចិត្ត​ទំពា​ទឹក​កក​ឬ​របស់​រឹងៗ​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ឆាប់​ស្រៀវ

FFFF
-កុំ​ញុំា​របស់​ដែល​ក្ដៅ​ឬ​ត្រជាក់​ពេក
-ការ​ចាក់​ធ្មេញ​ក៏​អាច​ប៉ះ​ពាល់​ដល់​គល់​ធ្មេញ
-យក​អំបោះ​សម្អាត​កម្ទេចកំទី​អាហារ​និង​បាក់តេរី​ដែល​តូច

F
-ពេល​មាន​អាការៈ​ស្រៀវ​ធ្មេញ​ឬ​ឈឺ​ធ្មេញ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​ពេទ្យ​ធ្មេញ​ដើម្បី​ព្យាបាល
-ពេក​មាន​ការ​បាក់​ឬ​ដក​ធ្មេញ​រួច​ត្រូវ​ដាក់​ធ្មេញ​សិប្បនិម្មិត​វិញ
-ត្រូវ​ពិនិត្យ​មើល​ធ្មេញ​និង​ប្រអប់​មាត់​ជា​ប្រចាំ
-គួរ​រៀប​ចំ​ពេលវេលា​ដើម្បី​ទៅ​ជួប​ពិនិត្យ​ធ្មេញ​ជា​មួយ​ពេទ្យ​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។

FFF

Loading...