ពីមុន​រកស៊ី​ខាត​​ជំពាក់​គេ​វ័ណ្ឌក​ មិន​​រា​ថយខំ​រកស៊ី​ទៀត​ឥឡូវ​មាន​​ប្រាក់​ចំណូល​ជាង​១​សែន​ដុល្លា

ការរក​ស៊ីរ​បស់​បុគ្គល​ម្នាក់​មិន​ដូចគ្នា​ទេ ហើយ​ការរក​ស៊ី​នេះ​ទៀត​សោត ​តែង​តែ​មាន​ខាត ចំនេញ​ជា​រឿង​​ធម្មតា ប៉ុន្តែយើងអ្នករក​ស៊ី​មិនបាន​យក​ចិត្ត​ទុក​ដាក់​និង​សិក្សា​ពី​ភាព​ប្រថុយ​ប្រថាន ឬ​ហានិភ័យ​បាន​ច្បាស់​លាស់​នោះ​ទេ វានឹង​បណ្តាល​ឲ្យ​ខាត​បង់​ទ្រព្យ​សម្បិត្ត​ធ្ងន់​រហូត​ ហើយ​អាច​ឈាន​ដល់​អស់​ផ្ទះ​សំបែករស់នៅ​ទៀត​ផង។
ជាក់ស្តែង​មាន​ម្ចាស់​ហាង​ម្នាក់​បាន​​បរា​ជ័យ​ការរកស៊ី និង​ធ្លាក់​ខ្លួនក្រ ស្ទើរតែគ្មាន​ជំរក​ស្នាក់​នៅ ព្រម​ទាំងបាន ជំពាក់​បំណុល​គេរាប់ម៉ឺន​របស់​បុរស​ម្នាក់នេះ​ទេ។ ទោះបីជា​យ៉ាងនេះក្តី ក៍​លោក​មិន​ព្រម​បោះបង់​ចោលនូវ​មុខរបរ​រកស៊ី​មួយ​ដែរ ពីព្រោះ​ដោយ​សារតែការ​ស្រទ្បាញ់ និង​ចង់​ផ្លាស់​ប្តូរ​ផ្នត់​គំនិតរ​បស់​ប្រពលរដ្ឋ​ឲ្យផ្តល់តម្លៃ​លើអ្នក​ការងារ​ក្នុងរ​បស់រកស៊ីមួយ​នេះ។
 
តើបុរសក​ម្នាក់នេះ​ជានរណា ហើយ​បានប្រកបរបររកស៊ីអ្វី? មានលក្ខណៈ​ពិសេស​អ្វីខ្លះ​ទើបធ្វើឲ្យ​លោក​អាចស្តារនូវជីវភាព ព្រម​ទាំងអាច​រកប្រាក់ចំណូល​ប្រចាំឆ្នាំច្រើនបែបនេះ? ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ សូមអានអត្ថបទខាងក្រោមនេះ៖
 
មានស្រុកកំណើត​ជា​អ្នកខេត្តកំពង់ធំ ម្ខាស់​ហាង​បោកអ៊ុតទំនើប ( Modern Landry) លោក ហែម ហេម៉ា បាន​រៀប​រាប់​ប្រាប់​គេហទំព័រ Kqube.net ឲ្យ​ដឹងថា​មុន​ ដំបូង​ដោយ​ហេតុ​តែ​លោក​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាញឹកញាប់ ហើយ​ត្រឡប់​មកវិញមើល​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​តែ​ហាង​លក់​សំលៀក​បំពាក់​ថ្លៃៗ​ហាក់កាន់តែច្រើនឡើងៗ ហើយ​មិនទាន់មាន​សេវាកម្ម​បោកអ៊ុត​សំលៀកបំពាក់​ទាំងនោះ​នៅឡើយទេ។ 
 
លោកបន្តថា គួបផ្សំនឹងការ​ស្រឡាញ់​ផងនោះ និងគិតថា ឱកាសល្អបានដល់​លោក​ក៍​សម្រេច​ហាង​ជាលើក​ដំបូង​នៅសៀមរាមនៅ​ថ្ងៃទី០៦​ខែ០៦ ឆ្នាំ២០០៦ ដោយ​បាន​ចំណាយដើម​ទុន​អស់​១ម៉ឺន​៥ពាន់ដុល្លារ ប៉ុន្តែ​លោក​មិនបាន​នៅគ្រប់គ្រង​ដោយ​ផ្ទាល់​ឡើយ ព្រោះ​​ជាប់​រវល់​គ្រប់​គ្រងមុខ​របរ​រកស៊ី​របស់​លោក​ផ្សេងទៀត។
 
ក្រោយ​ពី​បាន​បើក​បាន​ជាង​មួយឆ្នាំ ការ​រកស៊ី​របស់​លោក​ទាំង​​អស់​រួមទាំង​​ហាង​បោក​អ៊ុត​ផងដែរ បាន​ជួប​ប្រទះ​នូវ​ការខាត​បង់​ប្រាក់​ចំណូល​ជា​បន្ត​បន្ទាប់ នា​កំឡុង​ពេល​ដែល​កម្ពុជាក៍​ដូច​ជា​ពិភព​លោក​បាន​ទទួលរងនូវវិបត្តិ​សេដ្ឋកិច្ច  ហើយ​បាន​ធ្វើ​ឲ្យ​លោក​បាន​ជំពាក់​បំណុលគេរាប់​ម៉ឺន​ដុល្លារ បើ​ទោះ​បី​ជា​លោក​បាន​លក់​សម្ភារៈ​ទាំង​អស់​និង​ហាង​របស់​លោក​សងគេ​ក៍​ដោយ​។
 
ម្ចាស់​ហាង​ ​វ័យ៣៦ឆ្នាំ​រូប​នេះ​បានរៀបរាប់​ទាំងអារម្មណ៍​ក្តុកក្តួល​នឹកឃើញ​កាល​ពី​ខ្លួននៅ​ក្រ​គ្មាន​សល់​អ្វី​ទាំង​អស់ បន្ថែម​ថា  លោកបាន​បន្ត​មុខ​របរ​បោក​អ៊ុតសារ​ជាថ្មី​នៅ​ក្នុង​ឆ្នាំ២០១០ ជា​មួយ​នឹង​ម៉ាស៊ីន​ចាស់​​ទុ្រឌទ្រោម​មួយ​គ្រឿង​​​​ ជួយ​ជុល​អស់រួច​១០ដុល្លារ​ ដែល​ទទួល​បាន​ពីការ​ឲ្យ​​បង​ប្រុស​​ខណៈ​ពេល​ដែល​លោក​បានទៅ​ស្នាក់​នៅ​ផ្ទះប្អូន​ស្រី​ ជាមួយនិងភរិយា​។ 
 
ដោយ​តស៊ូព្យា​យាម​ជំនះ​ឧបសគ្គនេះ លោក​ចាប់​ផ្តើម​មានអតិថិជន​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មិន​ច្រើន​ណាស់​ណា​ទេ។ ពេលខ្លះ​រយៈពេល​១០ថ្ងៃ លោកអាចទទួល​បានប្រាក់ចំណូល​៥ម៉ឺន​រៀល​ ហើយ​ចំនួន​នេះ​បាន​កើនឡើងដល់៣ម៉ឺនរៀលក្នុងមួយថ្ងៃ ឬលើសពីនេះក៍មាន។
 
វាចាផ្អែមពិរោះ សិក្សា​បាន​ខ្ពង់ខ្ពស់​​ដល់អនុបណ្ឌិត​ផ្នែក​ទីផ្សារ​ភាគហ៊ុនអន្តរជាតិ ម្ចាស់​ហាង​រូប​នេះ​បាន​លើកឡើង​ទៀតថា ស្របពេល​ការនិយម​ចូលប្រើបា្រស់​សេវាកម្ម​បោក​អ៊ុត​របស់​លោក ​មាន​ការ​គាំទ្រកាន់តែច្រើនឡើង រួមផ្សំ​និង​អតិថិជន​ដែល​មាន​ស្រាប់​ ប្រាក់​ចំណូល​កើនជាលំដាប់​ ហើយ​ថ្ងៃខ្លះ​បាន​រហូត​៣០ម៉ឺនរៀលក្នុង​មួយថ្ងៃ ឬ​លើស​ពី​នេះ​ក៍មាន។​ ដោយ​ការ​រកស៊ីចេះតែ​កាក់​កប​ លោក​បានបើក​សាខាថ្មីៗ​ជាបន្តបន្ទាប់​រហូត​ដល់​ប្រាំ​មួយ​សា​ខា​ ហើយ​ឈាន​ដល់ការ​ដោះ​បំណុល​ជំពាក់គេ​ជាង​២០ម៉ឺន​ដុល្លារ​​រួចអស់​ក្នុងរយៈពេលពីរឆ្នាំ ។
 
បន្ទាប់ពី​ទទួល​បាន​នូវភាពជោគ​ជ័យរកស៊ី​ក្នុងវិស័យ​បោកអ៊ុត​នេះ លោក​ក៍​មានគំនិត​មួយចង់​លក់​ចេញ​នូវសាខា​ចេញខ្លះ ដោយ​សារ​លោកមិន​មានពេលគ្រប់គ្រាន់​សម្រាប់​ការគ្រប់គ្រង​ឲ្យ​បាន​ល្អ​នោះ លោក​ផ្សព្វផ្សាយ​ទៅដល់​មិត្តភក្តិ បងប្អូននិងអ្នករកស៊ី​នៅ​គ្រប់​ទីកន្លែង​ ពី​អត្ថប្រយោជន៍​​និង​ប្រាក់​ចំណូល​ហាង​របស់​លោក។ ក្រោយពី​បាន​យល់​នឹង​ឃើញ​ថា​អត្រា​ភាគរយ​ខ្ពស់​នៃ​ការ​ចំណេញ​ក្នុង​រកស៊ីនេះ មានអ្នក​រកមួយ​ចំនួន​បាន​ចាប់​ផ្តើមទិញ​ហាង និងឈាន​ដល់សុំសិទ្ធិឈ្មោះ​ហាង​របស់​លោកធ្វើ​ជាសាខា​ជាបន្តបន្ទាប់​។ 
 
សម្បុរ ស​ មធ្យមមាឌ​ធំរាង​ដំបង ម្ចាស់​ហាងដដែរនេះបានបញ្ជាក់​ដែរថា បច្ចុប្បន្ន​ហាងរបស់​លោក​មាន ចំនួន​១២០សាខា ​​ក្នុង១៩ រាជធានី/ខេត្ត ហើយសម្រាប់​សាខា​នីមួយៗ​បានបង់​ថ្លៃ​សុំ​សិទ្ធិ​ប្រើ​ប្រាស់​​ឈ្មោះហាងរបស់លោក ​ក្នុង១ឆ្នាំ១ពាន់ដុល្លារ​។ ប៉ុន្តែលោកមិនគិតថា​យកប្រាក់​នោះដាក់​ក្នុង​ហោប៉ៅទាំងអស់នោះទេបន្ទាប់ពីបានដោះបំណុលរួច   លោកបានសម្រេចចិត្តថានឹងយក​ប្រាក់​​៥០ភាគរយ​បរិច្ចាគទៅមន្ទីរ​ពេទ្យគន្ធបុប្ផា​ចាប់​ពីឆ្នាំ២០១៦តទៅ។
 
ទាក់​ទង​នឹង​គន្លឺះ​នៃរបររកស៊ីក្នុង​អាជីបនេះវិញ លោក​ក៍បាន​បង្ហើបឲ្យដឹងថា ចំនុច​សំខាន់ៗចំនួនបី ដែល​ជម្រុញ​ឲ្យ​លោក​ទទួលបានរីកចំរើនក្នុងការពង្រឹកមុខជំនួញ។ ទីមួយ ដើមទុន​គឺជា​លុយ​សម្រាប់​យក​មក​ធ្វើជំនួញ ហើយ​ក្នុងនោះមិត្តភក្តិក៍ជាដើមទុនក៍​សំខាន់​ផងដែរ ដែលធ្វើ​ឲ្យ​យើង​ឈាន​ដល់​ភាពជោគជ័យ។ ទីពីរ យាឧន ជា​ឱកាស ឬ​ពេល​វេលា​ដែលហុចឲ្យយើង ដូច្នេះ​ត្រូវ​តែ​ចាប់វាឲ្យជាប់។ រីឯទីបី​វិញ គឺ​ បញ្ញា​ បើគ្មាន​វាទេ​ការ​ប្រកបក​ការងារអ្វី​ពិបាកនិងជោគជ័យដែរ។
 
បន្ថែមពី​នេះ​ទៀត លោក​បាន​សង្កត់ធ្ងន់​ថា​ នៅពេលមាន​ចំនុចសំខាន់ៗ​ទាំងនេះ​ហើយ ការៀបចំ​ផែនការច្បាស់លាស់​ក៍​ជាចំនុចសំខាន់​មិន​​ អាចខ្វះបាន​ផងដែរ។​ ម្យ៉ាងវិញទៀត ការរកស៊ីឬជំនួញ កុំ​ធ្វើ​ដើម្បី​តែ​លុយ ត្រូវ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ខ្លូន​ស្រឡាញ់ពេញចិត្ត ហើយ​គិតថាត្រូវ​តែល្អជាងគេ និង​គ្មាន​គូ​ប្រជែង ទើបធ្វើឲ្យខ្លួន​អាច​សម្រច​បាន​ជោគជ័យ។ 
 
ហាង​​បោកអ៊ុតទំនើប ផ្តល់នូវសេវាកម្ម​បោកអ៊ុត​ស្អាត​នាំ​គេ​នៅ​កម្ពុជា ដោយ​បាន​ប្រើ​ប្រាស់នូវរូបមន្ត​ពិសេស កើត​ពីការ​ចង​ក្រង​របស់សាខាទាំង១២០កន្លែង នូវវិធី​សាស្រ្ត​ល្អ​ក្នុងបោកអ៊ុត ដើម្បី​រក្សា​ជូន​ភាព​ល្អ​ដាច់គេ ទុកចិត្ត​បំផុត​ដល់​សំណាក់​អតិថិជន។ ហាង​បោក​អ៊ុត​ទំនើប​ក៍ធានាជូនការ​ទិញសាខា​ត្រឡប់​មកវិញទាំងអស់ផងដែរ ប្រសិន​បើសាខា​ណា​មិនអាច​ទទួល​ប្រាក់​ចំណូល​ស្មើរនឹងថ្លៃដើម​បាន​។ ដើម្បីជ្រាបព័ត៌មានលំអិតពីសុំទិញ​ឈ្មោះ​បើក​សាខា និង​ការ​ធានា​ផេ្សងៗ​អាច​ទំនាក់​ទំ​នង​មក​កាន់លេខ ០១៧​​​៨១៦​ ៨៨១៕