ស្វែង​យល់​ពី​ មហាសេដ្ឋី​វ័យ​ក្មេង​ជាង​គេ​បំផុត​ទាំង​៥​រូបរបស់​ពិភពលោក

ខណៈ​ពេល​ដែរ​ សហគ្រិន​វ័យ​ចំណាស់​ ចាស់​វស្សា ​កំពុង​តែ​ប្រជែង​យក​ដំណែង​មហាសេដ្ឋី​ពិភពលោក​នោះ​  ទន្ទឹម​នឹង​នេះ​ដែរ​ សហគ្រិន​វ័យ​​ក្មេង​ជា​មនុស្ស​ជំនាន់​ថ្មី​ ក៏​ចាប់ផ្តើម​រីក​ដុះដាល​ឡើង​ផង​ដែរ។  វា​ជា​រឿង​ដែល​មិន​អាច​ ប្រកែក​បាន​ឡើយ​ ដែល​ថា​បុគ្គល​ក្មេង​វ័យ​​ ខ្ចី​វស្សា​ អាច​សមត្ថភាព​ដឹកនាំ​​អាជីវកម្ម​ដោយ​ខ្លួន​ឯង​នោះ ហើយ​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ទៀត​ផង។ តោះ​! ទៅ​ស្វែង​យល់​ពី​សេដ្ឋី​វ័យ​ជាង​គេ​ទាំង​៥​រូប​នេះ បន្តិច​ទៅ​មើល​ម៉េច​ដែរ....!  
 
១) ​​​​លោក​ Cameron Johnson អាយុ ២៩ ឆ្នាំ
លោក Cameron  Johnson គឺ​ជា​​​សេដ្ឋី​ទាំង​វ័យ​ក្មេង​ម្នាក់​របស់​អាមេរិក ដែល​​មាន​គំនិត​សហគ្រិន​​តាំង​ពី​វ័យ​ក្មេង​មក​ម្ល៉េះ​ រហូត​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៤​សែន​ដុល្លារ​ក្នុង​មួយ​ខែៗ។  លោក​ Cameron កាល​ពី​នៅ​ពី​ក្មេង​ គ្រាន់​តែ​ជា​​កូន​អ្នក​ក្រ​ម្នាក់ ​ដែល​ចេះ​តែ​​លក់​បន្លែ​តាម​ផ្សារ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​នៅ​អាយុ ១២ ឆ្នាំ​ លោក​ក៏​បែក​​គំនិត​រក​ស៊ី​​ ដោយ​លោក​​បាន​បើក​អាជីវកម្ម​​​​ទិញ​ និង លក់​ផលិតផល​តុក្កតា តែ​ត្រូវ​​​បាន​បរាជ័យ។ បន្ទាប់​ពី​នោះ ​​លោក​បាន​​​ងាក​មក​​បង្កើត​កម្មវិធី​​ផ្ដល់​សេវាកម្ម​​​អ៊ីមែល​ (My EZ Mail)​វិញ​ ដែល​ក្រោយ​មក​ក្រុមហ៊ុន​នេះ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុង​តម្លៃ ១​លាន​ដុល្លារ​កាល​ពី​​វ័យ ១៩ ឆ្នាំ។ 
 
ឈាន​ដល់​វ័យ ២៤ ឆ្នាំ លោក Cameron ​អាច​រក​ប្រាក់​ចំណូល​​ច្រើន​លាន​ដុល្លារ ហើយ​​នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​គឺ​ជា​​វាគ្មិន​​ដ៏​ល្បី​មួយ​រូប​​សម្រាប់​កម្មវិធី​បណ្ដុះ​បណ្ដាល​សហគ្រិន​ភាព​នៅ​តាម​​សាកលវិទ្យាល័យ សហគ្រាស និង ស្ថាប័ន​នានា​របស់​អាមេរិក​៕
 
២)  Ashley Qualls វ័យ ២៤ ឆ្នាំ
Ashley Qualls គឺ​ជា​សេដ្ឋីនី​វ័យ​ក្មេង​របស់​អាមេរិក​​​​ ដែល​ត្រូវ​បាន​គេ​អះអាង​ថា អាច​រក​ប្រាក់​ចំណូល​ឲ្យ​ខ្លួន​ឯង​បាន​​ច្រើន​ពី​គំនិត​អាជីវកម្ម​របស់​នាង​។ កាល​ពី​ជាង​១០​​ឆ្នាំ​មុន​ ពោល​គឺ​នៅ​ពេល​ដែល​នាង​មាន​អាយុ ១៤ ឆ្នាំ Ashley បាន​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​សរសេរ​កម្មវិធី​បង្កើត​គេហទំព័រ​ (HTML) ដែល​ក្រោយ​មក​នាង​បាន​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា WhateverLife.com ដើម្បី​ទាក់ទាញ​អតិថិជន​ពី​សមិទ្ធផល​របស់​​នាង។ 
 
ស្នាដៃ​របស់​​នាង​កាន់តែ​ទទួល​បាន​​ការ​គាំទ្រ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​​នានា រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​មក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​គេហទំព័រ​របស់​នាង។ ជា​មួយ​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ នៅ​ពេល​នេះ​គេហទំព័រ​របស់​នាង​​មាន​​ចំនួន​​​ចូល​បើក​​មើល​យ៉ាងហោចណាស់​៧​លាន​ដង​ក្នុង​មួយ​ខែៗ។​​​​
 
៣) លោក Fraser Doherty វ័យ ២១​ ឆ្នាំ​
Fraser Doherty គឺ​ជា​​សហគ្រិន​វ័យក្មេង​​​របស់​ស្កុតឡែន​ដែល​បាន​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង​​​ក្លាយ​​សេដ្ឋី​ទាំង​វ័យក្មេង​​ និង កំពុង​​ដឹក​នាំ​ក្រុមហ៊ុន​លក់​ផលិតផល​​គ្រឿង​ទេស ​មួយ​ឲ្យ​ឈ្មោះ​ថា SuperJam។
 
​ Fraser ​ទទួល​បាន​លុយ​ ១,២ លាន​ដុល្លារ​ពី​​លោក​យាយ​របស់​ខ្លួន  ហើយ​ក៏​បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​សម្រាប់​លក់​​​ផលិតផល​គ្រឿងទេស​មួយ​​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាម​រយៈ​ការ​សិក្សា​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ​ក្រុមហ៊ុន ​​SuperJam កាន់តែ​រីកចម្រើន​ឡើង​ជា​លំដាប់​​រហូត​​​ចែកចាយ​ពេញ​ប្រទេស​ស្កុតឡែន ដែល​​មាន​ហាង​ទំនិញ​របស់​ខ្លួន​ចំនួន​២០០០ កន្លែង រួម​ទាំង​បាន​ពង្រីក​ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក​ទៀត​ផង​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ។ 
៤) ​​​Nick D’Aloisio​ អាយុ ១៨ ឆ្នាំ
ទើប​តែ​អាយុ​១៨​ឆ្នាំ​ប៉ុណ្ណោះ Nick D’Aloisio បាន​ក្លាយ​ជា​សហគ្រិន​ និង សេដ្ឋី​វ័យ​ក្មេង​​ជាង​គេ​របស់​​អង់គ្លេស​ទៅ​ហើយ​។ កាល​ពី​វ័យ​ ១៧​ឆ្នាំ​ គេ​អាច​រក​ចំណូល​​​បាន​​រហូត​ដល់​ ៣០​លាន​​ដុល្លារឯណោះ​​ ដោយ​សារ​លក់​កម្មវិធី​កុំព្យូទរ័​​។​​
 
Nick D’Aloisio ធ្លាប់​​ទទួល​បាន​ដើម​ទុន​រក​ស៊ី​​ចំនួន ៣ សែន​ដុល្លារ​ពី​មហាសេដ្ឋី​​ទី​១​របស់​អាស៊ី​​លោក Li Ka-Shing កាល​ពី​​វ័យ ១៥ ឆ្នាំ​​សម្រាប់​យក​ទៅ​បើក​ក្រុមហ៊ុន​​បច្ចេកវិទ្យា​មួយ ព្រោះ​គេ​មាន​​សមត្ថភាព​ខ្ពស់​លើ​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ( Computer Program)និង App តាំង​ពី​វ័យ​១២ ឆ្នាំ​មក​ម្ល៉េះ។ ក្រោយ​មក​ ក្រុមហ៊ុន​​របស់​ខ្លួន​ត្រូវ​បាន​ក្រុមហ៊ុន Yahoo ​ទិញ​យក​ក្នុង​​តម្លៃ​ ៣០​លាន​ដុល្លារ​ និង ផ្ដល់​តំណែង​ធំ​​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ទៀត​ផង​នៅ​ពេល​បច្ចុប្បន្ន​។
 
៥) លោក​ Jordan Maron អាយុ ២២ ឆ្នាំ 
លោក​ ​Jordan Maron ត្រូវ​បាន​គេ​ចាត់​ទុក​​ថា ជា​មនុស្ស​ដែល​ភាព​ល្បី​ល្បាញ​ខ្លាំង​តាម​​ YouTube ឬ "តារាYouTube" និង ជា​​សេដ្ឋី​​​វ័យ​ក្មេង​ដ៏​មាន​សក្ដានុពល​មួយ​របស់​អាមេរិក​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​លាន​ដុល្លារ។ 
 
ក្នុង​វ័យ​១៨ ឆ្នាំ​ Maron បាន​បង្កើត​ប៉ុស្តិ៍​ YouTube មួយ​ដោយ​ខ្លួន​ឯង​ដែល​មាន​ឈ្មោះ​ថា Captain Sparklez ។ ប៉ុស្តិ៍​​ដ៏​ល្បី​មួយ​នេះ បាន​ផ្ដោត​​លើ​​កម្មវិធី​វីដេអូ​ហ្គេម​(Call of Duty) ដែល​​មាន​ អ្នក​ចូល​លេង​ច្រើន​កុះករ។ ក្រោយ​មក Maron ​បាន​ពង្រីក​​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ធំ​ឡើង​ដោយ​ការ​​​សហការ​ជា​មួយ​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ រហូត​ដល់​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៨,២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។
Loading...