RoseMag.Net | បោះបង់​ការងារ​ក្នុង​ម៉ាស៊ីន​ត្រជាក់​​មក​​ជួស​ជុល​ម៉ាស៊ីន​ព្រីន​ ​១​ខែ​រក​បាន​ជិត​ពាន់​ដុល្លារ | Blog

បោះបង់​ការងារ​ក្នុង​ម៉ាស៊ីន​ត្រជាក់​​មក​​ជួស​ជុល​ម៉ាស៊ីន​ព្រីន​ ​១​ខែ​រក​បាន​ជិត​ពាន់​ដុល្លារ

បញ្ចូល: December 24, 2015 ប្រភេទ: ពាណិជ្ជកម្ម
មាន​​ស្រុកកំណើត​ជា​អ្នក​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ មាន​វ័យ​២៩​ឆ្នាំ ​លោក​ ឆេង គ្រុយ​ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ​ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ឆ្នាំ​២០​១០​នោះ​​​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​លើ​ជំនាញ​ដែល​ខ្លួន​បាន​​សិក្សា​​។
 
​ការ​​លា​ឈប់​ពី​កន្លែង​ធ្វើការ​ក្នុង​​ម៉ាស៊ីន​ត្រជាក់​ដែល​ផ្ទុយ​ពី​​មនុស្ស​ភាគច្រើន​ប្រាថ្នា​ចង់​បាន​នោះ​ជាង​ម៉ាស៊ីន​ព្រីន​​រូប​នេះ​​បាន​ប្រាប់​ពី​មូលហេតុ​ថា ទី​មួយ​ដោយ​សារ​ការ​ពេល​ធ្វើ​ការ​ឲ្យ​គេ​​ត្រូវ​ចំណាយ​ពេល​យូរ​ទើប​ចៅ​កែ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ តែ​កន្លែង​ខ្លះ​ទៀត​ថៅកែ​មិន​បាន​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យើង​ទេ។ ម្យ៉ាង​ទៀត​ដោយ​សារ​លោក​មាន​គោលបំណង​ចង់​រកស៊ី​​ តាំង​ពី​តូច​មក​ ដូច្នេះ​បាន​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បែប​នេះ។​​​
 
បន្ទាប់​មក​លោក​បាន​ចាប់​យក​អាជីព​ជា​ជាង​ជួសជុល​ម៉ាស៊ីន​ព្រីនធ័រ​វិញ​ ក្រោយ​ពី​​បាន​ដឹង​ថា​វា​ជា​ការងារ​ដែល​ស្រឡាញ់​ខ្លួន​ពិតប្រាកដ ហើយ​មាន​ទេពកោសល្យ ឬ​ខ្មែរ​យើង​តែង​តែ​ហៅ​ដុង​នោះ​។ ម្យ៉ាង​លោក​បាន​លើក​ឡើង​ថា​៖ "​ខ្ញុំ​ចង់​រក​ស៊ី​ខ្លួន​ឯង​ច្រើន​ជាង​ធ្វើ​ការ​ឲ្យ​គេ​ព្រោះ​ពេល​ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ ប្រាក់​ខែ ដែល​ទទួល​បាន​មិន​អាច​ឆ្លើយ​តប​តម្រូវ​និង​ការ​ចំណាយ​ទេ"
 
ត្រង់​ចំណុច​នេះ​ដែរ​បើ​យើង​មើល​ទៅ​វា​ហាក់​បី​ជា​មិន​ខុស​ទាស់​អ្វី​ទេ​សម្រាប់​បរិបទ​សង្គម​កម្ពុជា​ដែល​និស្សិត​ជា​ច្រើន​នាក់​ទាំង​ស្រី​ទាំង​ប្រុស​បាន​ទៅ​បម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន​នានា​​ផ្ទុយ​ពី​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​របស់​ខ្លួន​នោះ​។
 
រីឯ​ជំនាញ​ជួសជុល​ម៉ាស៊ីន​ព្រីន​និង​បញ្ចូល​ទឹក​ថ្នាំ​នេះ​ដែរ ​លោក​បាន​ប្រាប់​ថា​លោក​បាន​លួច​រៀន​នៅ​ហាង​ជួសជុល​កុំព្យូទ័រ​និង​ម៉ាស៊ីន​ព្រីន​មួយ​កន្លែង ខណៈ​ពេល​ដែល​លោក​កំពុង​រៀន​ថ្នាក់​បរិញ្ញាបត្រ ហើយ​បាន​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ការ​សិក្សា​និង​ការ​ចំណាយ​ផ្សេង​ៗ​របស់​លោក។​ ​​ 
 
ដោយ​សារ​តែ​លោក​មាន​ទេស​កោសល្យ​និង​មាន​និស្ស័យ​ហើយ​អាច​និយាយ​ថា ឈ្លៀស​វៃ​និង​​រហ័ស​ឆាប់​ចាប់​បាន​ក្នុង​ការ​រៀន​ បាន​ធ្វើ​ឲ្យ​លោក​ចេះ​នូវ​ជំនាញ​មួយ​នេះ​ដោយ​មិន​ដឹង​ខ្លួន។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​​អ្វី​ដែល​ធ្វើ​កាន់​តែ​មាន​ជំនាញ​ប៉ិន​ប្រសព្វ​កាន់​តែ​ខ្លាំង​ឡើង​ៗ​នោះ​គឺ​ការអនុវត្ត​ជា​ប្រចាំ​របស់​លោក។
 
ទាក់ទង​នឹង​ឧបសគ្គ​ក្នុង​មុខ​ជំនាញ​នេះ​វិញ​​លោក​ក៏​មាន​ការ​ឧបសគ្គ​​ច្រើន​ដែរ ដោយ​កម្ពុជា​បច្ចុប្បន្ន​មាន​ម៉ាស៊ីន​ព្រីនធ័រ​ច្រើន​ម៉ាក​ច្រើន​ម៉ូត​មាន​ទាំង​​ម៉ាស៊ីន​​​ថ្មី និង​ម៉ាស៊ីន​​ជ​​ជុស​​​ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ស្មុគស្មាញ ឬ​ចំណាយ​ពេល​ច្រើន​បន្តិច​និង​ការ​ជួស​ជុល​ឬ​បញ្ចូល​ទឹក​ថ្នាំ​៖ "បើ​ម៉ាស៊ីន​ថ្មី​ដែល​មិន​ធ្លាប់​បាន​​ដោះ​ពី​មុខ​មក​ វា​បាន​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ដែរ​ ព្រោះ​កន្លែង​ចាប់​ខ្ចៅ​ខ្យង​​មាន​ខុស​គ្នា តែ​បើ​ម៉ាស៊ីន​ចាស់ៗ​ធ្លាប់​​ដោះ​ វា​មិន​អី​ទេ​ វា​ងាយ​ស្រួល"​​។ 
 
ទន្ទឹម​នឹង​នេះ​ បើ​​ងាក​មក​និយាយ​​ពី​ប្រាក់​ចំណូល​វិញ​លោក​បាន​ប​បង្ហើប​ឲ្យ​ដឹង​ថា​ ពេល​នៅ​ធ្វើ​ការ​ឲ្យ​គេ លោក​បាន​ទទួល​បាន​​ត្រឹម​តែ​១៥០​ដុល្លារ ហើយ​បើ​ឡើង​បាន​ខ្លាំង​បំផុត​នោះ​ត្រឹម​ជាង​​២០០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។ តែ​ក្រោយ​ពេល​លោក​មក​ចាប់​អាជីព​នេះ​វិញ លោក​ទទួល​បាន​ពី​៤០០-៧០០​ដុល្លារ​ក្នុង​មួយ​ខែ
 
លោក​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​គម្រោង​ថ្ងៃ​អនាគត​ដែរ​ថា​ លោក​មាន​គម្រោង​ចង់​​បើក​ហាង​ជួស​ជុល​ម៉ាស៊ីន​ព្រីន​និង​​ កុំព្យូទ័ អម​​ជា​មួយ​សម្ភារៈ​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ដែល​ការ​បើក​ហាង​នោះ​​​ប្រហែល​ជា​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ​អាម៉េរិក។
 
បច្ចុប្បន្ន​លោក​មាន​ទទួល​សេវាកម្ម​ជួស​ជុល​ដល់​កន្លែង​ដូច​ជា​ ការ​ជួស​ជុល​និង​លក់​ម៉ាស៊ីន​ព្រីន ជួសជុល​ម៉ាស៊ីន​ថត​ចំលង​ បញ្ចូល​​និង​លក់​ទីក​​ថ្នាំ​​ និង​ជួសជុល​កុំព្យូទ័រ​ផង​​ដែរ។ បើ​សិន​ជា​មិត្ត​អ្នក​អាន​ចាប់​អារម្មណ៍​ឬ​ត្រូវ​សេវាកម្ម​របស់​លោក​អាច​ទំនាក់​ទំនង​មក​កាន់​លេខ ០១៧​៧៣​​៧២​ ៦២ និង ០៦៩​ ៦៣​ ៦១ ៦១៕​​

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី:

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!