ពី​អ្នក​ដុស​បង្គន់​ក្លាយ​ជា​ថៅកែ​ហាង​កាហ្វេ​ប្រចាំ​សាំងហ្គាពួរ​ ដោយសារ​តែ​ភ្ញៀវ​មើល​ងាយ

ធ្លាប់​ជា​អ្នក​លើក​កាហ្វេ​ម្នាក់​ត្រូវ​ភ្ញៀវ​មើល​ងាយ​ថា មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន ឥឡូវ​នេះ​ក្លាយ​ជា​ម្ចាស់​ស្ដេច​នៃ​ហាង​កាហ្វេ​ប្រចាំ​សាំងហ្គាពួរ​ហើយ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Singaporeseen ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​នេះ ។***
 
ជំនួស​ឲ្យ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដែល​ត្រូវ​គេ​មើល​ងាយ លោក​បាន​ខំប្រឹង​វិវត្តន៍​ខ្លួន​ពី​អ្នក​ដុស​បង្គន់​ម្នាក់ មក​ក្លាយ​ជា​ថៅកែ​ហាង​កាហ្វេ​ប្រចាំ​សាំងហ្គាពួរ​តែ​ម្ដង ។ យោង​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ថៅកែ​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Hoon Thing Leong បច្ចុប្បន្ន​អាយុ​៦៧​ឆ្នាំ​ហើយ ដោយ​លោក​ជា​ម្ចាស់​នៃ​ហាង​កាហ្វេ​ចំនួន​៣៥​ហាង ។
 
ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​៦​នាក់ លោក​បាន​ចេញ​ពី​ប្រទេស​ចិន​មក​សាំងហ្គាពួរ​តាំង​ពី​អាយុ​៥​ឆ្នាំ​ម៉្លេះ ដោយ​លោក​បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​នៅ​សាលា Pei De ហើយ​បន្ត​ទៅ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​ទៀត​ប៉ុន្តែ​មិន​បាន​ចប់​ទេ ដោយសារ​លោក​បាន​ឈប់​រៀន​នៅ​ពាក់កណ្ដាល​ទី ។
 
ដោយ​សារ​តែ​រវល់​នឹង​ការ​សិក្សា​អស់​ប៉ុន្មាន​ឆ្នាំ​មក រហូត​ដល់​អាយុ​១៧​ឆ្នាំ​ទើប​លោក​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​ហាង​កាហ្វេ​ដែល​ឪពុក​លោក​បើក​នៅ​ផ្លូវ Jalan Besar ។ និយាយ​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Singaporeseen លោក​បាន​ឲ្យ​ដឹង​ថា "ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ដើរ​យ៉ាង​ឆ្ងាយ​ដើម្បី​យក​កាហ្វេ​មួយ​កែវ​ឲ្យ​គេ" ។
 
លោក​ត្រូវ​ក្រោក​មក​ធ្វើ​ការ​តាំង​ពី​ម៉ោង​៥​ទៀប​ភ្លឺ លោក​ត្រូវ​ដុស​បង្គន់​ផង លាង​កន្ថោរ​ផង និង​ធ្វើ​ការ​ងារ​ផ្សេង​ៗ​ទៀត ។ 
 
ក្រោយ​ពេល​ធ្វើ​ការ​អស់​រយៈ​ពេល​៧​ឆ្នាំ​នៅ​ក្នុង​ហាង​កាហ្វេ​នេះ លោក​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ហាង​មួយ​នេះ ហើយ​បើក​អាជីវកម្ម​របស់​ខ្លួន​តែ​ម្ដង ដោយ​លោក​បាន​បើក​ហាង​កាហ្វេ​ខ្លួន​ឯង​ឈ្មោះ​ថា Jin Fa នៅ​ផ្លូវ​តំបន់ Bukit Timah ដោយ​ខ្ចី​លុយ​ឪពុក​លោក​ខ្លះ និង​លុយ​ដែល​លោក​សន្សំ​បាន​ខ្លះ ។
 
រហូត​មក​ទល់​ពេល​នេះ ហាង​កាហ្វេ​ទាំង​៣៥​នោះ​រក​ចំណូល​ឲ្យ​លោក​មិន​តិច​ទេ ដូចនេះ​លោក​អាច​រស់​នៅ​បាន​យ៉ាង​សុខ​ស្រួល ដោយ​មិន​បាច់​ស្មុគស្មាញ​រឿង​លុយ​កាក់​ដូច​មុន​ឡើយ ។ លោក​តែង​ក្រោក​ពី​ព្រលឹម​មក​ហាត់​ប្រាណ​នៅ​ក្នុង​សួន​ច្បារ ដើម្បី​រក្សា​សុខភាព​ឲ្យ​នៅ​ល្អ​បាន​យូរ ។
 
Loading...