ទឹក​អប់​សុទ្ធ ឬ​មិន​សុទ្ធ ត្រូវ​តែ​មាន​ពណ៌​បែប​នេះ!!!

Loading...

ចំណុច​នេះ​សំខាន់​ណាស់ សម្រាប់​អ្នក​និយម​ប្រើ​ទឹក​អប់​បាញ់​នៅ​លើ​រាង​កាយ ដែល​គួរ​តែ​ធ្វើ​ការ​ចង​ចាំ​ទុក។ ទឹក​អប់​ជា​ធម្មតា​វា​មាន​ពណ៌​លឿង​លាយ​ខ្ចី។ ប្រព័ន្ធ​ផលិត​ទឹក​អប់ គឺ​ត្រូវ​ការ​ឆ្លង​កាត់​ប្រព័ន្ធ​ចម្រាញ់​ជាតិ​ប្រេង​ក្រអូប​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​មក​ធ្វើ​ជា​មេទឹក​អប់​ដំបូង​គេ​បង្អស់។

បើ​តាម​ធម្មជាតិ​មេទឹក​អប់​ដែល​គេ​ចម្រាប់​បាន​នេះ នឹង​មាន​ពណ៌​លឿង។ បន្ទាប់​មក​គេ​យក​ទឹក​អប់​នេះ​ទៅ​លាយ​ជា​មួយ​នឹង​អាល់​កុល ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​មេទឹក​អប់​ទូទៅ​តែ​ម្ដង។ ក្នុង​ពេល​លាយ​នេះ​ឯង គេ​បាន​កំណត់​កម្រិត​កំហាប់ ដើម្បី​ជា​ការ​ចាត់​លំដាប់​លេខ​រៀង​នៃ​គុណ​ភាព​ទឹក​អប់។

ប្រភេទ​ទឹក​អប់​ដែល​អាច​ចាត់​ទុក​ថា មាន​គុណភាព​ល្អ​នោះ​នៅ​តែ​រក្សា​បាន​នូវ​ពណ៌​លឿង​ខ្ចី​ដូច​ដើម​ដដែល។ ដោយ​ឡែក​សម្រាប់​ទឹក​អប់​ផ្សេងៗ​ដែល​យើង​មើល​ឃើញ​មាន​ពណ៌​ចម្រុះ​យ៉ាង​ស្រស់​ស្អាត​នោះ គឺ​កើត​ចេញ​ពី​ការ​តុប​តែង​ថែម​ពណ៌​លម្អ ដើម្បី​ជា​ការ​ទាក់ទាញ​តាម​យុទ្ធសាស្ត្រ​នៅ​លើ​ទីផ្សារ​តែ​ប៉ុណ្ណោះ៕ 

Loading...