៣ ចំណុច​សំខាន់ៗ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ចោរ​ចូល​ផ្ទះ

ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ នៅ​ទូទាំង​ពិភពលោក ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ បញ្ហា​ចោរ​កម្ម គឺ​ជា​រឿង​ចៀស​មិន​ផុត។ ដូច្នេះ​យើង​គ្រប់​គ្នា គួរ​មាន​វិធី​ការ​ការពារ​ខ្លួន​ដូច​ខាង​ក្រោម​នេះ។

១. ចំពោះ​ចោរ មិន​មែន​ចេះ​តែ​ចូល​លួច​គ្រប់​ផ្ទះ​នោះ​ទេ វា​មើល​ឱកាស​ល្អ និង​ផ្ទះ​ណា​ដែល​ងាយ​​ចេញចូល ឬ​ពេល​ម្ចាស់​ផ្ទះ​មិន​នៅ។ ដូច្នេះ​ដើម្បី​ការពារ​មិន​ឲ្យ​ចោរ​ចូល ម្ចាស់​ផ្ទះ​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ពិបាក​ចូល ឬ​ធ្វើ​ដូច​ជា មាន​មនុស្ស​នៅ​ផ្ទះ (ករណី​ដែល​ខ្លួន​មិន​នៅ​ផ្ទះ) ដូច​ជា ពេល​យប់ អ្នក​អាច​បើ​វិទ្យុ ឬ​ទូរទស្សន៍​ចោល បើក​ភ្លើង​ខាង​ក្រៅ​ផ្ទះ​ឲ្យ​ភ្លឺ ព្រលែង​ឆ្កែ ដើម្បី​ផ្ដល់​ដំណឹង​ដល់​ម្ចាស់ ឬ​ប្រើ​សម្លេង​រោទិ៍​បិទទ្វារ​បង្អួច ឲ្យ​បាន​ជិត​ទាំង​អស់ ជា​ពិសេស​ជាន់​ខាង​លើ ដែល​ម្ចាស់​តែង​ប្រហែស​មិន​ចាក់​សោរ។

២. ចូរ​ប្រយ័ត្ន​ដើម​ឈើ ឬ​សួន​នៅ​ជុំវិញ​ផ្ទះ វា​អាច​ជា​កន្លែង​សម្រាប់​ចោរ​លាក់​​ខ្លួន​បាន និង​គួរ​ចៀសវាង​ដើម​ឈើ​ខ្ពស់​បាំង​ទ្វារ​បង្អួច។

៣. ចោរ​មួយ​ចំនួន​ច្រើន​ឆ្លៀត​ឱកាស​ចូល​លួច​នៅ​ថ្ងៃ​បុណ្យ​ទាន ថ្ងៃ​ឈប់​សម្រាក... ជា​ដើម ។ល។ ម្ចាស់​ផ្ទះ​គួរ​តែ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដែល​វា​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ចោរ​ខ្លាច​ញញើត​ផង​ដែរ៕ 

Loading...