RoseMag.Net | វិធី​កម្ចាត់​ក្លិន ​ក្នុង​កាបូប​ដែល​ទើប​នឹង​ទិញ | Blog

វិធី​កម្ចាត់​ក្លិន ​ក្នុង​កាបូប​ដែល​ទើប​នឹង​ទិញ

បញ្ចូល: January 7, 2017 ប្រភេទ: ចំណេះដឹង

តាម​ធម្មតា​ របស់​ប្រើប្រាស់​ដែល​ទើប​នឹង​ទិញ​យក​មក​ថ្មីថ្មោង​រមែង​បន្សល់​ទុក​ក្លិន​ម្យ៉ាង​ ផ្ទាល់​ខ្លួន​របស់​ពួក​វា ហើយ​ក៏​ជា​ក្លិន​ដែល​មិន​គួរ​នឹង​ចង់​ស្រូប​យក​នោះ​ដែរ។ បញ្ហា​នេះ​ច្រើន​កើត​មាន​ទៅ​លើ​កាបូប​ស្ពាយ ឬ​កាបូប​យួរ​ ដែល​ផលិត​ចេញ​ពី​ស្បែក ឬ​ក៏​ប្លាស្ទិក ក៏​ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ជួប​នឹង​បញ្ហា​នេះ មិន​បាច់​ព្រួយ​បារម្ភ​នោះ​ឡើយ ងាកមក​សាក​ល្បង​ជា​មួយ​នឹង​វិធី​ណែនាំ​យ៉ាង​ងាយៗ​ដូច​ខាង​ក្រោម​នេះ។

លោក​អ្នក​ត្រូវ​យក​កំណាត់​ស​ស្អាត​មួយ​ផ្ទាំង មក​វេច​ខ្ចប់​ស្លឹក​តែ រួច​ហើយ​ញាត់​ចូល​ទៅ​ក្នុង​កាបូប​ថ្មី​នោះ​ជា​ការ​ស្រេច ព្រោះ​ថា នៅ​ក្នុង​ស្លឹក​តែ វា​នឹង​មាន​សារ​ជាតិម្យ៉ាង​អាច​ស្រូប​យក​ក្លិន​ផ្ដុះ​ស្អុយ​ពី​សារ​ជាតិ​ស្បែក និង​ប្លាស្ទិក​បាន​យ៉ាង​ងាយ​បំផុត។ សង្ឃឹម​ថា គន្លឹះ​ដ៏​ខ្លី​មួយ​នេះ អាច​ជួយ​អ្នក​ទាំង​អស់​គ្នា​បាន។ ចាំ​ជួប​គ្នា​ក្នុង​គន្លឹះ​សំខាន់ៗ​នាពេល​ក្រោយ​ទៀត៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!