តិច​និក​រក្សា​គ្រឿង​រុក្ខជាតិ​ឲ្យ​បាន​យូរ

ស្ត្រី​មេផ្ទះ​មួយ​ចំនួន​ដែល​ទិញ​គ្រឿង​ទេស​រុក្ខជាតិ ដូច​ជា ស្លឹក​ជីរ​នាង​វង ស្លឹក​ម្រះ​ព្រៅ និង​ម្ទេស​យក​មក​ដាំ​ស្ល ហើយ​នៅ​សល់​នោះ សូម​កុំ​បោះ​វា​ចោល គួរ​តែ​យក​ទៅ​កាត់​ជា​កង់ៗ​ឲ្យ​ស្មើ រួច​ហាល​ក្នុង​កញ្ច្រែង ដើម្បី​ឲ្យ​ខ្យល់​អាកាស​ចេញ​ចូល​បាន​ល្អ។ ជា​ពិសេស​អ្នក​ត្រូវ​ឧស្សាហ៍ ត្រឡប់​វា ដើម្បី​ឲ្យ​វា​ស្ងួត​ស្មើៗ​គ្នា​ល្អ។

ហេតុ​ផល គឺ​ព្រោះ​តែ​គ្រឿង​ទេស​រុក្ខជាតិ ដែល​ហាល​ស្ងួត​ហើយ​នោះ វា​មាន​ក្លិន​ឆួល​ខ្លាំង​ជាង​នៅ​ស្រស់ ហើយ​វា​ក៏​ជា​វិធី​មួយ​ដែល​ជួយ​រក្សា​សន្សំ​សំចៃ​ទុក​ឲ្យ​អ្នក​ប្រើ​បាន​យូរ​ទៀត​ផង។
* សម្រាប់​វិធី​សាស្ត្រ​មួយ​ទៀត ដើម្បី​រក្សា​ប្រើ​បាន​យូរ​នោះ គឺ​ដាក់​ប្រអប់​ប្លាស្ទិក​ដែល​ស្ងួត​ល្អ ទុក​ក្នុង​ទូទឹកកក ប៉ុន្តែ​ត្រូវ​ប្រាកដ​ចិត្ត​ថា គ្រឿង​ទេស​រុក្ខជាតិ​ទាំង​នោះ មិន​ដក់​ទឹក​ផង​ដែរ៕