RoseMag.Net | ក្រូច​ពោធិ៍សាត់ ​ជួយ​ព្យាបាល​រោគ​មហារីក | Blog

ក្រូច​ពោធិ៍សាត់ ​ជួយ​ព្យាបាល​រោគ​មហារីក

បញ្ចូល: January 6, 2017 ប្រភេទ: សុខភាព

កាល​ពី​ពេល​កន្លង​ទៅ ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​ក្រូច​ពោធិ៍​សាត់​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​រោគ​មហារីក ក្នុង​ប្រអប់​មាត់ បំពង់.ក និង​ក្រពះ​អាហារ​បាន​រហូត​ដល់ ៥០ភាគរយ​ឯណោះ។ ក្រៅ​ពី​នេះ វា​ថែម​ទាំង​ជួយ​កាត់​បន្ថយ អាការ​ប្រឈម​ទៅ​នឹងការ​ងងឹត​មុខ កើត​ខ្យល់​គ ដល់​ទៅ ១៩ ភាគ​រយ​ផង​ដែរ​នោះ។

នៅ​ក្នុង​ផ្លែ​ក្រូច​ពោធិ៍សាត់​មាន​សារ​ជាតិ​ទប់​ស្កាត់​ពពួក​អង់​ទីអុកស៊ីដេន បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ហើយ​ថែម​ទាំង​មាន​សារ​ជាតិ​គីមី​ដល់​ទៅ ១៧០ ប្រភេទ​ទៀត​ផង។ សារ​ជាតិ​អស់​ទាំង​នេះ វា​ជួយ​បង្កើត​ភាព​រឹងមាំ ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​ថែម​ទាំង​ទប់​ស្កាត់​ការ​រីកធំធាត់​នៃ​សាច់​ដុំ​មហារីក ទប់​ស្កាត់​ការ​ក​គ្រាប់​ឈាម កាត់​បន្ថយ​ភាព​ប្រឈម​នឹង​រោគ​ដែល​ពាក់ព័ន្ធ​នឹង​សរសៃ​ឈាម​រត់​ទៅ​ចិញ្ចឹម​បេះដូង រោគ​ធាត់ និង​រោគ​ទឹក​នោម​ផ្អែម។

ប្រសិន​បើ​លោក​អ្នក​ព្យាយាម​ទទួល​ទាន​ក្រូច​ពោធិ៍សាត់​បាន​ជាប់​រាល់​ថ្ងៃ ក្រៅ​ពី​ជួយ​ថែ​បំប៉ន​ឲ្យ​សុខភាព​រាងកាយ​មាំមួន​ហើយ​នោះ វា​ថែម​ទាំង​ហុច​ផល​ល្អ​ដល់​សុខភាព​ចិត្ត និង​សុខភាព​ស្បែក​បាន​ទៀត​ផង៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!