​មុន​ចូលឆ្នាំ​ចិន មាន​រឿង​មួយ​ចំនួន​ដែល​ឆ្នាំ​ទាំង​ ១២ ​គួរតែ​ប្រយ័ត្ន​

​ចុង​ខែ​នេះ ជា​ថ្ងៃ​នៃ​ចូលឆ្នាំ​ចិន​ហើយ​។ ដូចនេះ​មុន​ចុង​ខែ​នេះ ឆ្នាំ​ទាំង​១២​គួរតែ​ប្រយ័ត្ន​ពី​រឿង​មួយចំនួន​។ តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​ទៅ​?

- ​ឆ្នាំ​ជូត គួរតែ​ប្រយ័ត្ន​ពេល​ទិញ​របស់ ព្រោះ​គ្មាន​នរណា​រកស៊ី​ខាត​នោះទេ​។ ដូចនេះ​អ្នក​មិនគួរ​លោភលន់ ដោយ​ឃើញ​របស់​មាន​តម្លៃថោក ប្រមូល​ទិញ​ទាំងអស់​នោះ​ទេ​។​
​- ឆ្នាំ​ឆ្លូវ គួរតែ​ប្រយ័ត្ន​ពេល​ជួយ​អ្នកដទៃ​។ អ្នក​គួរតែ​ជួយ​ដោយ​មើល​ស្ថានភាព​ផង​។​
- ​ឆ្នាំ​ខាល គួរតែ​ប្រយ័ត្ន ដោយ​មិន​ត្រូវ​មាន​ជំនឿ​ចិត្ត​ហួស​ព្រំដែន​នោះទេ ព្រោះ​វា​អាច​ក្លាយជា​អំណួត​។​
- ​ឆ្នាំ​ថោះ គួរតែ​ប្រយ័ត្ន​ពេល​រាប់អាន​មិត្តភក្តិ ដោយ​មិន​ត្រូវ​ជឿ​អ្នក​ដទៃ​ទាំងស្រុង​នោះ​ទេ​។​
- ​ឆ្នាំ​រោង នៅពេល​ដែល​បណ្តាក់ទុន គួរតែ​ប្រយ័ត្ន ហើយ​គិត​ឲ្យបាន​ល្អិនល្អន់ និង​ម៉ត់ចត់​។​
- ​ឆ្នាំ​ម្សាញ់ គួរតែ​ប្រយ័ត្ន ពាក្យសម្តី​ក្នុង​ស្នេហា ដោយ​គួរតែ​ចេះ​បែងចែក​ពាក្យ​ណា​ជា​ពាក្យពិត ហើយ​ពាក្យ​ណា​ជា​ពាក្យ​កុហក​។​
- ​ឆ្នាំ​មមី គួរតែ​ប្រយ័ត្ន​កុំ​ទាស់​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​។​
- ​ឆ្នាំ​មមែ គួរតែ​កុំឲ្យ​គេ​ខ្ចី​លុយ​ឲ្យសោះ​។​
- ​ឆ្នាំ​វក មិនគួរ​តែងតែ​ស្រមើល​ស្រមៃ​ហួស​ព្រំដែន​នោះ​ទេ​។​
- ​ឆ្នាំ​រការ មិន​គួរប្រើ​អាថ៌កំបាំង​របស់​អ្នកដទៃ ទៅ​ប្រាប់​អ្នក​ផ្សេង ដើម្បី​យល់ចិត្ត​ម្នាក់​នោះ​នោះទេ​។​
- ​ឆ្នាំច គួរតែ​ប្រយ័ត្ន​ផ្នែក​សុខភាព​។​
- ​ឆ្នាំ​កុរ មិន​គួរ​និយាយ​ពាក្យ​ត្រង់ៗ​ពេក​ទៅ​កាន់​អ្នក​ដទៃ​ឡើយ ព្រោះ​ធ្វើឲ្យ​អ្នក​ទាំងនោះ​មិន​ពេញចិត្ត​៕

Loading...