RoseMag.Net | ស្ងោរ​គ្រាប់​សណ្ដែក​ឆ្អិន​ល្អ​ប្រើ​រយៈពេល​ខ្លី | Blog

ស្ងោរ​គ្រាប់​សណ្ដែក​ឆ្អិន​ល្អ​ប្រើ​រយៈពេល​ខ្លី

បញ្ចូល: January 4, 2017 ប្រភេទ: ចំណេះដឹង

បញ្ហា​ដែល​ច្រើន​កើត​មាន​ក្នុង​ខណៈ​ពេល​ស្ងោរ​គ្រាប់​សណ្ដែក​នោះ គឺ​គ្រាប់​សណ្ដែក​ឆ្អិន​មិន​ស្រុះ​គ្នា ខ្លះ​ឆ្អិន​ល្អ ខ្លះ​ឆ្អិន​រហូត​ដល់​រលួយ និង​ខ្លះ​ទៀត​អាច​នៅ​ឆៅ​ដដែល​ធ្វើ​ឲ្យ​ខាត​ពេល​វេលា និង​លុយ​កាក់។ តែ​ចាប់ពី​ពេល​នេះ​ទៅ​ធានា​ថា អ្នក​អាច​ចំណាយ​ពេល​យ៉ាង​ខ្លី ហើយ​ទទួល​បាន​នូវ​សណ្ដែក​ឆ្អិន​ល្អ​ទៀត​ផង។

វិធី​ណែនាំ គឺ​គ្រាន់​តែ​នាំ​យក​សណ្ដែក​ប្រភេទ​ណា​ក៏​ដោយ ដែល​អ្នក​ត្រូវ​ការ​ស្ងោរ​វា​មិន​ថា សណ្ដែក​ខៀវ ឬ​សណ្ដែក​ក្រហម​ក្ដី។ ដាក់​ចូល​ទៅ​ក្នុង​ចាន​ដែក​មួយ បន្ទាប់​មក​បង់​អំបិល​គ្រាប់​ប្រហែល​មួយ​ក្រាប់​ចូល​ទៅ​ក្នុងនោះ។ បន្ទាប់​មក​ទៀត ចាក់​ទឹក​ត្រាំ​ឲ្យ​លិច​គ្រាប់​សណ្ដែក រួច​ប្រើ​ដៃ​ទាំង​ពីរ ជ្រាប​ច្របល់​ឲ្យ​សព្វ​រហូត​ដល់​គ្រាប់​អំបិល​រលាយ​អស់។

ដំណាក់​កាល​ចុង​ក្រោយ​យក​សណ្ដែក​នេះ ទៅ​លាង​ជម្រះ​ជា​មួយ​ទឹក​ស្អាត​ម្ដង​ទៀត រហូត​ដល់​ជ្រះ​អស់​ជាតិ​អំបិល ទើប​យក​ទៅ​ដាក់​ស្ងោរ​តាម​តម្រូវ​ការ ដោយ​ប្រើ​នេះ​អ្នក​នឹង​ទទួល​បាន​គ្រាប់​សណ្ដែក​ដែល​ប្រើ​រយៈពេល​ស្ងោរ​ខ្លី​បំផុត តែ​មាន​រសជាតិ​ឆ្ងាញ់៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!