អ្នក​មិន​គួរ​សាកល្បង​ក្លិន​ទឹក​អប់​ឲ្យ​លើស​ពី​ចំនួន ៣ដង នោះ​ទេ!!!

អ្នក​ដឹង​ឬទេ​ថា នៅ​ក្នុង​ទឹក​អប់​មាន​កំហាប់​នៃ​សមាសធាតុ​ប្រមាណ​ពី ១៥ ទៅ ៤០ភាគរយ ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង ហើយ​ជាប់​បាន​យូរ។ ដូច្នេះ ដើម្បី​ឲ្យ​ការ​ជ្រើសរើស​ទឹក​អប់​ទទួល​បាន​ជោគជ័យ​ដែល​ខ្លួន​ពេញ​ចិត្ត អ្នក​គួរ​តែ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើសរើស​របស់​វា។

អាថ៌​កំបាំង​ក្នុង​ការ​ជ្រើសរើស​ក្លិន​ទឹក​អប់ អ្នក​មិន​គួរ​ធ្វើ​ឲ្យ​លើស​ពី​៣ដង​នោះ​ទេ ជា​ពិសេស​ធ្វើ​ផ្ទួនៗ​គ្នា ហើយ​ក៏​មិន​គួរ​ប្រើ​ច្រមុះ​ហិត​ពីដប​នោះ​ដែរ។ ក៏​ប៉ុន្តែ​គួរ​បាញ់​នៅ​ត្រង់​កដៃ ព្រោះ​ទី​នោះ​មាន​កម្ដៅ​ចេញ​ពី​រាងកាយ​ដែល​អាច​ជួយ​បំបែក​ក្លិន​ទឹក​អប់​បាន។ លើស​ពី​នេះ​ទៅ​ទៀត ទាំង​បុរស និង​ស្ត្រី​តោង​ដឹង​ទុក​ថា ការ​ចូល​ចិត្ត​ប្រើ​ទឹក​អប់​មាន​ក្លិន​ឆួល​ខ្លាំង អាច​ប៉ះពាល់​ដល់​សុខភាព ព្រោះ​ក្រោយ​ពេល​ប្រើ​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​សម្រាប់​ចាប់​ក្លិន​បាន៕ 

Loading...