វិធី​ទុក​ត្រឡាច​ក្នុង​រយៈពេល​យូរ មិន​ឲ្យ​ស្អុយ​រលួយ​ខូច

Loading...

ត្រឡាច គឺជា​ប្រភេទ​បន្លែ​មួយ​បែប ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព។ ប្រជាជន​ខ្មែរ​យើង និយម​យក​ត្រឡាច​មក​ស្ល​ធ្វើ​ជា​ម្ហូប​អាហារ។ ក្រៅ​ពី​នេះ ត្រឡាច​នៅ​អាច​យក​មក​ធ្វើ​ជា​ដំណាប់ (ដំណាប់​ត្រឡាច) ថែម​ទៀត​ផង។

នៅ​ពេល​អ្នក​ទៅ​ផ្សារ ហើយ​ទិញ​ត្រឡាច​មក​ស្ល បើ​ផ្លែ​ធំ​ប្រើ​សម្រាប់​ធ្វើ​ម្ហូប​មិន​អស់ នៅ​ពេល​កាត់​ទុក​ខ្លាច​នៅ​សល់​ខូច​រលួយ​ចោល អ្នក​ត្រូវ​រក​កំបោរ​ក្រហម (កំបោរ​ស៊ីជា​មួយ​ស្លាម្លូ) មក​លាប​ត្រង់​ស្នាម​កន្លែង​ដែល​កាត់​នោះ។ ធ្វើ​យ៉ាង​ដូច្នេះ ត្រឡាច​របស់​អ្នក​នឹង​ទុក​បាន​យូរ​ថ្ងៃ អាច​ទុក​ប្រើធ្វើ​ម្ហូប​បាន​ម្ដង​ទៀត ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​កាស​ច្រើន៕

Loading...