RoseMag.Net | របៀប​ជ្រើស​រើស​ទិញ​សាច់​គោ ឲ្យ​ត្រូវ​នឹង​មុខ​ម្ហូប​របស់​អ្ន | Blog

របៀប​ជ្រើស​រើស​ទិញ​សាច់​គោ ឲ្យ​ត្រូវ​នឹង​មុខ​ម្ហូប​របស់​អ្ន

បញ្ចូល: December 30, 2016 ប្រភេទ: ចំណេះដឹង

ពេល​ខ្លះ​ការ​មិន​ស្គាល់​ច្បាស់​ពី​សាច់​គោ និង​ការ​ជ្រើសរើស​យក​សាច់​គោ​មក​ធ្វើ​ម្ហូប​ មិន​ត្រូវ​ប្រភេទ​របស់​វា ក៏​អាច​ធ្វើ​ឲ្យ​មុខ​ម្ហូប​ដែល​យើង​គិត​ថា នឹង​ធ្វើ​បាន​ឆ្ងាញ់​មាត់​ម្ដង​នោះ ប្រែ​ជា​មិន​បាន​ដូច​ចិត្ត​ដែល​យើង​ចង់​បាន​ទៅ​វិញ ព្រោះ​ជូន​កាល​សាច់​នោះ​ទៅ​ជា​ស្វិត​ពេក, រឹង​ពេក ឬ​ផុត​ពេក មិន​ត្រូវ​នឹង​មុខ​ម្ហូប​របស់​យើង ធ្វើ​ឲ្យ​ខូច​ស្នាដៃ​មេផ្ទះ​ចំណាន​អស់​។ ដូច្នេះ​ថ្ងៃ​នេះ យើង​សូម​លើក​យក​វិធី​ជ្រើសរើស​សាច់​គោ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​មុខ​ម្ហូប​មក​ជម្រាប​ជូន​ស្ត្រី​មេផ្ទះ​ថ្មី​ដូច​ខាង​ក្រោម ៖

សាច់​ចំឡក ៖ សាច់​ប្រភេទ​នេះ ល្អ​សម្រាប់​យក​ទៅ​ធ្វើ​ម្ហូប ស្ងោរ​ជ្រក់ ឆា​ជា​មួយ​បន្លែ​ផ្សេងៗ ប្រឡាក់​ចៀន ឬ​អាំង ឬ​ក៏​ធ្វើ​ឡុក​ឡាក់ ជា​ដើម ព្រោះ​សាច់​កន្លែង​នេះ​ជា​កន្លែង​ដែល​ផុយ​ជាង​គេ​បំផុត។

សាច់​ឆ្អឹង​ជំនីរ កំភួន​ជើង ពោះ និង​សាច់​ភ្លៅ ៖ សាច់​ទាំង​អស់​នេះ ជា​ប្រភេទ​សាច់​ស្វិត រឹង​ល្អ​សម្រាប់​យក​ទៅ​ធ្វើ​ជា​សម្ល​ម្ជូរ​គ្រឿង ខ ឬ​ស្ងោរ​ស៊ុប​ជា​ដើម៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!