អាថ៌​កំបាំង និង​របៀប​នៃ​ការ​ពិសោធន៍​រក​មើល​គ្រាប់​ពេជ្រ សុទ្ធ ឬ​មិន​សុទ្ធ

Loading...

ពេជ្រ គឺ​ជា​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​ថ្លៃ។ មនុស្ស​បាន​ប្រើ​ប្រាស់​វា​សម្រាប់​លម្អ​រាង​កាយ ដែល​មាន​ជា​គ្រាប់​ពេជ្រ ដាក់​ភ្ជាប់​ជា​មួយ​នឹង​ចិញ្ចៀន, ក្រវឹល ឬ​បន្តោង​ខ្សែ​.ក ជា​ដើម។ ដោយ​សារ​តែ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​បែប​នេះ​ហើយ ទើប​លោក​អ្នក​ដែល​ចង់​ទិញ​ពេជ្រ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ដើម្បី​ចៀស​វាង​ការ​ទិញ​ប៉ះ​របស់​ក្លែងក្លាយ។

ការ​ពិសោធន៍​មើល​គ្រាប់​ពេជ្រ ដើម្បី​ឲ្យ​ដឹង​ថា សុទ្ធ ឬ​មិន​សុទ្ធ​នោះ ពុំ​មាន​អ្វី​ឲ្យ​លំបាក​ស្មុគស្មាញ​ហួស​ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​វា​មាន​គន្លឹះ​អាថ៌​កំបាំង​តែ​បន្តិច​ប៉ុណ្ណោះ នោះ​គឺ​ ៖ យក​ទឹក​មឹក​ពណ៌​ខ្មៅ​ទៅ​ជូត​លើ​គ្រាប់​ពេជ្រ ប្រសិន​បើ​មិន​ប្រឡាក់​ជាប់​ទេ​នោះ បញ្ជាក់​ថា ជា​គ្រាប់​ពេជ្រ​សុទ្ធ មិន​ក្លែងក្លាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លាប​ហើយ​នៅ​មាន​ទឹក​មឹក​ជាប់​នោះ បញ្ជាក់​ថា គ្រាប់​ពេជ្រ​នោះ​មិន​សុទ្ធ​ទេ៕ 

Loading...