RoseMag.Net | ទឹក​ដូង អាច​ជួយ​បង្ការ​ជម្ងឺ​ក្រួស​ក្នុង​តម្រង​នោម របៀប​ណា​ទៅ? | Blog

ទឹក​ដូង អាច​ជួយ​បង្ការ​ជម្ងឺ​ក្រួស​ក្នុង​តម្រង​នោម របៀប​ណា​ទៅ?

បញ្ចូល: January 1, 2017 ប្រភេទ: សុខភាព

តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ទឹក​ដូង​មាន​ប្រយោជន៍​ច្រើន​បែប​ណា ចំពោះ​ជម្ងឺ​ក្រួស​ក្នុង​តម្រង​នោម? ទឹក​ដូង គឺ​ជា​ទឹក​គ្មាន​មេរោគ ១០០ភាគរយ មាន​ជាតិ​ទឹក ៩៤ភាគរយ មាន​កាឡូរី​ទាប និង​គ្មាន​កូឡេ​ស្តេរ៉ូល ហើយ​សំបូរ​វីតាមីន B អាស៊ីត​អាមីណេ និង​ជាតិ​រ៉ែ​ ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ម៉ង់​ហ្គាណេស។

ទឹក​ដូង ជា​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សុខភាព​មនុស្ស។ ប្រសិន​ជា​លោក​អ្នក​ទទួល​ទាន​ទឹក​ដូងទៀង​ទាត់ វា​មិន​គ្រាន់​តែ​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជម្ងឺ​ក្រួស​ក្នុង​តម្រង​នោម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​បំបែក​ក្រួស​ដែល​អ្នក​មាន​ក្នុង​តម្រង​នោម​ឲ្យ​រលាយ​វិញ​បាន​ផង​ដែរ។ ទឹក​ដូង​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម និង​ម៉ាញ៉េ​ស្យូម ដែល​សុទ្ធសឹង​តែ​ជា​សារធាតុ​បញ្ចុះ​ទឹក​នោម​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​តែ​ម្ដង។ ក្រៅ​ពី​នេះ ​ទឹក​ដូង​អាច​ជួយ​បង្កើន​មុខ​ងារ​តម្រង​នោម​បាន​យ៉ាង​ល្អ និង​ជួយ​កម្ចាត់​ជាតិ​ពុល​ ចេញ​ពី​រាងកាយ​របស់​អ្នក​ទាំង​មូល​ទៀត​ផង៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!