វិធី​តុប​តែង​មុខ ឲ្យ​ច្រមុះ​មើល​ទៅ​ស្អាត

ការ​តែង​មុខ គឺ​ជា​តិច​និក​របស់​ស្ត្រី ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ស្អាត។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ ក៏​មាន​ចំណុច​ដែល​ត្រូវ​កែ​ខៃ​ផង​ដែរ ដូច​ជា​ការ​តែ​មុខ​ធ្វើ​ឲ្យ​ច្រមុះ​វែង​ស្អាត​គួរ​ជា​ទី​ពេញ​ចិត្ត។

១. សម្រាប់​អ្នក​ដែល​មាន​ច្រមុះ​សំប៉ែត ៖
អ្នកគួរ​តែ​ប្រើ​ក្រែម​បិទ​បាំង​ដែល​មាន​ពណ៌​ចាស់​ជាង​ស្បែក​ពិត ហើយ​លាប​នៅ​លើ​ផ្ទៃ​ច្រមុះ​រវាង​ស្លាប​ច្រមុះ​ និង​ក្ដោង​ច្រមុះ។ បន្ទាប់​មក​ប្រើ​ពណ៌​ហាយឡាយ​រាង​កាយ​ពណ៌​ភ្លឺ​លាប​ដល់​ចុង​ច្រមុះ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​មើល​ទៅ​ក្ដៅ​ច្រមុះ​កាន់​តែ​ច្បាស់ ហើយ​វិធី​នេះ​ដែរ​នឹង​ធ្វើ​ឲ្យ​ច្រមុះ​អ្នក​ស្អាត​ដូច​ធម្មជាតិ។

២. ចម្រាប់​អ្នក​ដែល​មាន​ច្រមុះ​ធំ ឬ​ស្លាប​ច្រមុះ​ធំ ៖
អ្នក​អាច​ប្រើ​ក្រែម​បិទ​បាំង​ដែល​មាន​ពណ៌​ចាស់​ជាង​ម្សៅ​ទ្រនាប់​បន្តិច លាប​នៅ​ត្រង់​ចំហៀង​ក្ដោង​ច្រមុះ​ទាំង​សងខាង​ឲ្យ​ល្មម​សម​គួរ ព្រោះ​ពណ៌​ចាស់​របស់​ក្រែម​បិទ​ស្នាម នឹង​ជួយ​ឲ្យ​ច្រមុះ​មើល​ទៅ​រាង​តូច​បន្តិច ហើយ​អ្នក​ក៏​អាច​ផាត់​ហាយឡាយ នៅ​ត្រង់​ក្ដោង​ច្រមុះ ដើម្បី​ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត៕