ល្បិច​ពិសេស ក្នុង​ការ​បំបាត់​ស្នាម​ជើង​ខ្មៅ

ជា​ធម្មតា​ស្ត្រី​ភាគ​ច្រើន​ ពេល​ខ្លះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ម្រាម​ដៃ ឬ​ម្រាម​ជើង​របស់​ខ្លួន​ឡើយ ដោយ​ទុក​បណ្ដោយ​ឲ្យ​វា​មាន​ស្នាម​ខ្មៅ​ពាក់​កណ្ដាល និង​ស​ពាក់​កណ្ដាល។ បើ​ទោះ​បី​ជា​ខំលាប​ពណ៌​ក្រចក​ស្អាត​យ៉ាង​ណា​ក៏​ដោយ ឬ​ក៏​ឧស្សាហ៍​ធ្វើ​វា​ញឹកញាប់ ក៏​នៅ​តែ​មើល​មិន​ស្អាត​ ដោយ​សារ​តែ​ភាពធ្វេស​ប្រហែស​មិន​បាន​ការពារ ឬ​ថែរក្សា​វា​ជា​ប្រចាំ​ថ្ងៃ​ដោយ​ពាក់​ស្រោម​ជើង​ការពារ​ជា​ដើម។

សម្រាប់​បញ្ហា​ទាំង​នោះ​លែង​ជា​កង្វល់​ទៀត​ហើយ ដោយ​សារ​តែ​យើង​មាន​វិធីសាស្ត្រ​ងាយៗ​មក​បង្ហាញ​ជូន​មិត្ត​នារីៗ​គ្រប់​រូប។ ដំបូង​ឡើយ អ្នក​គ្រាន់​តែ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ ជា​មួយ​អំពិល​ទុំ កូរ​វា​ឲ្យ​ខាប់ ហើយ​លាយ​ជា​មួយ​នឹង​ល្មៀត​ម៉ដ្ឋ រួច​អ្នក​យក​ជើង​របស់​អ្នក​ទៅ​ត្រាំ ២០នាទី នោះ​ភាព​ខ្មៅ​មួយ កំណាត់​នៅ​លើ​ជើង​របស់​អ្នក​នឹង​រលុប​បាត់​ជាក់​ជា​ពុំ​ខាន​ឡើយ៕