វិធី​កែ​បញ្ហា​សក់ ដុះ​មិន​ទាន់​ចិត្ត

Loading...

ជា​មធ្យម​សក់​របស់​មនុស្ស​យើង​ លូត​វែង​បាន​ក្នុង ១ខែ ១៣ មីលីម៉ែត្រ និង​វែង​លឿន​ក្នុង​លក្ខណៈ​ពិសេស​ជាង​គេ ក្នុង​អំឡុង​រដូវ​ក្ដៅ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឈ្លាសវៃ​ ក្នុង​ការ​ជ្រើសរើស​អាហារ​ទទួល​ទាន គួប​ផ្សំ​គ្នា​នោះ នឹង​ជួយ​ជម្រុញ​ឲ្យ​សក់​ដុះ​លូត​បាន​កាន់​តែ​វែង​ឆាប់​ឡើង​តាម​ធម្មតាតិ។

អាហារ​ដែល​ជួយ​ជម្រុញ​ឲ្យ​សរសៃ​សក់​ដុះ​លឿន ហើយ​មិន​ប៉ះពាល់​ដល់​គុណភាព​សក់​នោះ គឺ​អង្ករ​សំរូប នំប៉័ង​ធម្មជាតិ ទឹក​ដោះ​គោ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប សាច់​មាន់ ទឹក​ក្រូច​ច្របាច់​ស្រស់ៗ និង​បន្លែ​ពណ៌​បៃតង។ ក៏​ប៉ុន្តែ​បើ​គោល​ការណ៍​ពិតប្រាកដ ប្រូតេអ៊ីន និង​វីតាមីន B2 ជា​សារជាតិ​អាហារ​ជួយ​ជម្រុញ​ឲ្យ​ការ​ដុះ លូតលាស់​សរសៃ​សក់​បាន​ល្អ​បំផុត។

ហេតុ​ដូច្នេះ គួរ​បរិភោគ​ផ្លែ​វ៉ូកាដូ ប៉េង​ប៉ោះ និង​ស៊ុត​ពណ៌​ក្រហម ដំណើរ​ការ​ទន្ទឹម​គ្នា​ផង ទើប​ទទួល​បាន​ប្រយោជន៍​ពេញ​បរិបូរណ៍ល្អ៕ 

Loading...