វិធី​ធ្វើ​ទឹក​ក្រឡុក​ប៉េងប៉ោះ

ទឹក​ក្រឡុក​ប៉េងប៉ោះ គឺ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។ ចំណាយ​ពេល​ត្រឹមតែ ៥នាទី​ប៉ុណ្ណោះ អាច​ផឹក​បាន​ពីរនាក់។

* គ្រឿង​ផ្សំ ៖
- ទឹក​ដោះ​គោជូរ​ស្រស់​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប ចំណុះ ២២៥ ក្រាម
- ផ្លែ​ប៉េងប៉ោះ​ទុំ ហើយ​ធំល្អ​ចំនួន ២ផ្លែ ចិត​សំបក និង​យក​គ្រាប់​ចេញ រួច​ចិត​ជា​ចំណិតៗ
- ស្លឹក​ម្រះ​ព្រៅ​ស្ងួត ៣ ទៅ ៤ សន្លឹក
- អំបិល​បន្តិច
- ផ្លែ​ឆឺរី ១ផ្លែ។

* វិធី​ធ្វើ ៖
- ត្រូវ​យក​គ្រឿង​ផ្សំ​ទាំង​នេះ ទៅ​កិន​ក្រឡុក​ក្នុង​ម៉ាស៊ីន​រហូត​ទាល់​តែ​ម៉ដ្ឋ​ល្អ ដោយ​ប្រើ​រយៈពេល ២នាទី រួច​ចាក់​ដាក់​កែវ​ផឹក​លាយ​ជា​មួយ​ទឹកកក​ក៏​បាន។
- ទឹក​ក្រឡុក​ប៉េង​ប៉ោះ​នេះ ជួយ​ផ្ដល់​ថាមពល​កាឡូរី​បាន ៨៨ កាឡូរី ប្រូតេអ៊ីន ៧ ក្រាម និង​កាបូ​អ៊ីដ្រាត ១២ ក្រាម៕
 

Loading...