អ្វី​ខ្លះ​ដែល​អ្នក​គួរ​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

Loading...

ឆ្នាំ​ចាស់ ២០១៦ ប្រហែល​ជា​នឹង​ចប់​ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ហើយ​នឹង​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០១៧។ យើង​អាច​សន្មត់​បាន​ថា អ្នក​នៅ​មាន​រឿង​រ៉ាវ​មន្ទិល​សង្ស័យ​ជា​ច្រើន ដែល​មាន​ក្នុង​ឆ្នាំ​ចាស់។ តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ឆ្នាំ​ថ្មី​នេះ?

១. ផ្លាស់​ប្ដូរ​ទម្លាប់​អាក្រក់​ចោល ៖ គួរ​ព្យាយាម​ផ្លាស់​ប្ដូរ​ទម្លាប់​អាក្រក់​ចោល គឺ​ទម្លាប់​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ ទម្លាប់​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​ធំៗ​បាន។
២. មាន​ពេល​ដើរ​កម្សាន្ត និង​ថែ​សុខភាព ៖ អាច​ដើរ​កម្សាន្ត ដើម្បី​បំបាត់​ស្ត្រេស។ ហើយ​កុំ​ភ្លេច​ថែរក្សា​សុខភាព​ផង​ណា៎។
៣. កុំ​យក​បញ្ហា​មក​ដាក់​ខ្លួន ៖ បញ្ហា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត។ ដើម្បី​កុំ​ឲ្យ​ពិបាក​ចិត្ត អ្នក​ត្រូវ​គេច​ឲ្យ​ឆ្ងាយ​ពី​បញ្ហា។
៤. គិត​តែ​រឿង​ល្អៗ ៖ ការ​គិត​វិជ្ជមាន នឹង​នាំ​ឲ្យ​ទទួល​បាន​ភាព​វិជ្ជមាន។ ដូច្នេះ​ហើយ យើង​សំណូម​ពរ​អ្នក ឲ្យ​គិត​តែ​រឿង​ណា​ដែល​វិជ្ជមាន និង​ត្រឹម​ត្រូវ​សម្រាប់​ជីវិត។
៥. គម្រោង​សម្រាប់​អនាគត ៖ គួរ​ធ្វើ​គម្រោង​សម្រាប់​អនាគត។ ចូរ​ធ្វើ​វា​ឲ្យ​សម្រេច​បាន​លទ្ធផល​ល្អ។ ធ្វើ​វា​ឲ្យ​សម្រេច​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត៕

Loading...