ប្រភេទ​បន្លែ​ជួយ​លាង​សម្អាត​ជាតិ​ខ្លាញ់​ក្នុង​ឈាម

ការ​បរិភោគ​ផ្លែ​ឈើ និង​បន្លែ គឺ​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​លើស​ឈាម។ គឺ​ដោយ​សារ​តែ​ចំណី​អាហារ​ទាំង​នេះ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លាង​សម្អាត​សារ​ជាតិ​ខ្លាញ់​ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក។

ខាង​ក្រោម​នេះ គឺ​ជា​បន្លែ​ផ្លែ​ឈើ​ដែល​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ និង​ការពារ​មិន​ឲ្យ​មាន​ជម្ងឺ​លើស​ឈាម ៖
១. បន្លែ​បៃតង ៖ ពណ៌​បៃតង គឺ​ជា​ប្រភព​នៃ​ជាតិ​សរសៃ សម្បូរ​បែប​ដែល​អាច​ជួយ​បណ្ដេញ​ចេញ​នូវ​សារធាតុ​ខ្លាញ់​នៅ​ក្នុង​ឈាម​របស់​អ្នក។ កម្រិត​សារធាតុ​ខ្លាញ់​ខ្ពស់ ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​លើស​ឈាម​ធ្វើ​ឲ្យ​សរសៃ​ឈាម​ស្ទះ បណ្ដាល​ឲ្យ​គាំង​បេះដូង​ទៀត​ផង។

២. ដំឡូង​ផ្អែម ៖ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ ដែល​វា​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រឆាំង​នឹង​ជម្ងឺ​លើស​ឈាម។

៣. ប៉េង​ប៉ោះ ៖ គឺ​សំបូរ​ទៅ​ដោយ​សារធាតុ​ប៉ូតាស្យូម ដែល​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប និង​ការពារ​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង៕

Loading...