របៀប​ធ្វើ​ឧបករណ៍​ប្លាស្ទិក​រលុង ឲ្យ​ណែន​មុខ​វិញ

ជា​ការពិត​ណាស់ ឧបករណ៍​ប្រើប្រាស់​ផលិត​ពី​ប្លាស្ទិក ក្រោយ​ពេល​ប្រើ​ញឹកញាប់ មិន​យូរ​ប៉ុន្មាន​នឹង​សឹក​រេច​រឹល ហើយ​បិទ​លែង​ណែន​ជិត​ដូច​កាល​នៅ​ថ្មី។ ប្រសិន​បើ​អ្នក​ជួប​នឹង​បញ្ហា​នេះ ហើយ​ចង់​ឲ្យ​ឧបករណ៍​ប្រើប្រាស់​ទាំង​នោះ​បិទ​ជិត​ដូច​ដើម​វិញ សាកល្បង​ធ្វើ​តាម​ការណែនាំ​ដូច​ខាង​ក្រោម​នេះ។

ដាំ​ទឹក​ឲ្យ​ពុះ រួច​ហើយ​យក​ឧបករណ៍​ប្លាស្ទិក​ដែល​រលុង​លែង​ជិត​ទាំង​នោះ ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្ដៅ រួច​បិទ​គ្រប​ឲ្យ​ជិត​ទុក​ចោល​រយៈពេល ២ ទៅ ៣ នាទី ទើប​ស្រង់​វា​ចេញ​មក​សំដិល​ខ្យល់​ឲ្យ​ស្ងួត នោះ​អ្នក​នឹង​ឃើញ​ថា ឧបករណ៍​ទាំង​នោះ​នឹង​បិទជិត​លែង​រលុង​ដូច​ពេល​មុន​ទៀត​មិន​ខាន៕

Loading...