កែ​បញ្ហា​កាពិ​ឡើង​ពណ៌​ខ្មៅ ឲ្យ​មក​ជា​ពណ៌​ក្រហម​វិញ!!!

គ្រឿង​ទេស​សម្រាប់​នៅ​ក្នុង​ផ្ទះ​បាយ កាពិ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ផង​ដែរ ក៏​ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​រក្សា​ទុក​វា​យូរ​ពេក ហើយ​មិន​បាន​ត្រឹមត្រូវ​ពេល​ខ្លះ​សាច់​កាពិ​ក៏​ប្រែ​ពណ៌​ពី​ក្រហម​ត្នោត ទៅ​ពណ៌​ខ្មៅ​បាន។

ប្រសិន​បើ​អ្នក​ជួប​នឹង​បញ្ហា​នេះ​មិន​បាច់​បោះ​បង់​ចោល​នោះ​ទេ ដោយ​ណែនាំ​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​ឆៅ ២​ទៅ ៣ ស្លាប​ព្រាបាយ ដាក់​ទៅ​ក្នុង​កែវ​កាពិ រួច​ច្របាច់​ចូល​គ្នា​ឲ្យ​សព្វ នោះ​កាពិ​នឹង​ឡើង​ពណ៌​ក្រហម​ត្នោត​ដូច​កាល​នៅ​ថ្មី​ម្ដង​ទៀត​ជាក់​ជា​មិន​ខាន​ឡើយ។ សង្ឃឹម​ថា គន្លឹះ​មួយ​នេះ​អាច​ជួយ​ដល់​ស្ត្រី​មេផ្ទះ​របស់​យើង​បាន​មួយ​ចំណែក​តូច​ផង​ដែរ៕

Loading...