គ​ន្លឹះ​ល្អៗ​មួយ​ចំនួន​សម្រាប់​អ្នក ដែល​ចង់​សម្រាលកូន​ដោយ​ធម្មជាតិ​

Loading...

ជា​ការពិត​ណាស់​ ដែល​ស្ត្រី​ភាគច្រើន​ស្រលាញ់​ចូលចិត្ត​ក្មេងៗ ប៉ុន្តែ​នៅពេលដែល​ដល់ពេល​ត្រូវ​បង្កើតកូន​នោះ​ វា​អាច​នឹងមាន​អា​រម្ម​ណ៍​ខុសប្លែកគ្នា​ទាំងស្រុង​។​ ជាង​នេះ​ទៅទៀត​ការ​សម្រាលកូន​អាច​ធ្វើអោយ​ម្តាយ​ដែល​កំ​ពុង​តែ​ពោរ​ពោះ​គ្រប់​រូប​មាន​ភាព​ភ័​យ​ខ្លាច និង​បារម្ភ​ច្រើន​ទៀតផង​។​

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំ​នួន​ដែល​ជួយ​អោយ​ស្ត្រី​ពោរ​ពោះ​ទាំងឡាយ​បាន​ត្រៀ​ម​ខ្លួន​រួចរាល់​សម្រាប់​ការ​សម្រាលកូន​។​

​១. កុំ​អោយ​ស្ត្រេ​សរុក​រាន​ខួរក្បាល​របស់​អ្នក ​៖​
​វា​ជា​រឿង​ធម្មតា​ដែល​ស្ត្រី​ដែល​ពោរ​ពោះ​ទាំងឡាយ​ មាន​អារម្មណ៍​ស្ត្រេ​ស ​នៅពេលកំ​ពុង​ពោរ​ពោះ​ ប៉ុន្តែ​សូមអ្នក​ព្យាយាម​ធ្វើ​ចិត្ត​អោយ​ត្រជាក់​ហើយ​ ហាម​ចិត្ត​កុំ​អោយ​គិត​ច្រើន ​ជា​ជាង​បណ្តោយ​តាម​អារម្មណ៍​អ្នក​។ មូលហេតុ​គឺថា​អារម្មណ៍​ស្ត្រេ​ស​ ​តានតឹង ​អាចធ្វើអោយ​អ្នក​សុ​បិ​ន​អាក្រក់​ ហើយ​អាច​មាន​បញ្ហា​ នៅពេល​សម្រាលកូន​ដែល​អាច​ឈានដល់​ការវះកាត់​ក៏​ថា​បាន​។​

​២. ទទួលទាន​អោយបាន​ត្រឹមត្រូវ​ ៖​
​អ្នកដឹង​ទេ​ថា​ ចំណីអាហា​រដែល​អ្នក​ទទួលទាន​​ អាចមាន​ឥទ្ធិ​ពល​ច្រើន​ចំ​ពោះ​ទារក​ នៅក្នុង​ផ្ទៃ​របស់​អ្នក​រាប់បញ្ចូល​ទាំង​បញ្ហា​ នៅពេល​សម្រាល​ផងដែរ​ មាន​ន័យថា ​ទារក​នៅក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​បាន​លុះ​ត្រា​ណា​តែ​ម្តាយ​មាន​សុខភាព​ល្អ​ដែរ​។​ ដូច​នេះ​ហើយ​ចំណី​ដែល​អ្នក​គ​ប្បី ​ទទួលទាន​មាន​រួមបញ្ចូល​ទាំង​បន្លែ ផ្លែឈើ សាច់​ដែល​មិន​ជាប់​ខ្លាញ់ ទឹក​ដោះ​គោ​ អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ជាតិ​ដែក ហើយ​សូមអ្នក​ចៀស​វាង ​អោយ​បាននូ​វ​អាហារ​សមុទ្រ​រឹតតែ​ល្អ​។​

​៣. កុំ​ឡើងទ​ម្ង​ន់​ច្រើន​ជ្រុល​ ៖​
​​វា​ពិតជា​មាន​សារៈ​សំខាន់​ ក្នុង​ការឡើង​ទ​ម្ង​ន់​ នៅ​កំ​ឡុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្នក​មិន​គ​ប្បី​ឡើង​ច្រើន​ពេកនោះ​ទេ​។​ មូលហេតុ​គឺថា​ អ្នក​ដែល​ឡើង​ទ​ម្ងន់ច្រើន ​អាចធ្វើអោយ​អ្នក​មាន​បញ្ហា​ក្នុង​ការ​សម្រាល​ហើយ​បញ្ចប់​ដោយ​ការវះកាត់​ក៏មាន៕

Loading...