គ​ន្លឹះ​ងាយៗ 9 យ៉ាង​ អាច​អោយ​អ្នក​មាន​ក្បាលពោះ​សំប៉ែត​រាបស្មើ ដូច​អ្នក​រាំ​របាំ​ឥណ្ឌា

Loading...

ការ​ដែល​មាន​ខ្លាញ់​ច្រើន ​នៅត្រង់​ក្បាលពោះ​ ពិត​ធ្វើអោយ​អ្នក​មិន​សប្បាយចិត្ត​នឹង​ទទួល​យក​ខ្លួន​អ្នក​ក្នុង​សភាព​បែប​នេះឡើយ​។​ ជាង​នេះ​ទៅ​ទៀត វា​មិន​ត្រឹមតែ​ប៉ះ​ពាល់​ដល់​សម្រស់​ផ្នែក​ខាងក្រៅ​តែមួយ​មុខ​នោះ​ទេ​ ​តែ​វា​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន​ទៀ​ត​ផង ​ដោយសារតែ​ជាតិ​ខ្លាញ់​ដ៏​សម្បូរ ​នៅក្នុង​រាងកាយ​របស់​អ្នក​នោះ​។​

​ខាងក្រោម​នេះ​ ជា​គន្លឹះ​ងាយៗ​សម្រាប់​ជួយ​ដល់​អ្នក​ ៖​
​1. សូម​ទំពារ​អា​ហារសន្សឹមៗ ​ដើម្បី​អោយ​ប្រព័ន្ធ​រំ​លាយ​អាហារ​មាន​ដំ​ណើ​រការ​ល្អ​។​
​​2. សូម​កុំ​ទទួលទាន​អាហារ​ ២​ម៉ោង​ មុនពេល​អ្នក​ចូល​គេង ព្រោះថា ​អាហារ​នឹង​ត្រូវបាន​រំលាយ​ក្នុងរយៈពេល​៤​ម៉ោង​។​
​​3. សូម​ផឹកទឹក​អោយបាន​យ៉ាង​តិច ៨ ​កែវ ​ក្នុង​មួយថ្ងៃ​។​
​​4. សួ​ម​គេង​អោយបាន​ច​ន្លោះ​ពី ៧ ទៅ ៨​ម៉ោង ​ក្នុង​មួយ​យ​ប់ជា​រៀង​រាល់​យ​ប់​។​
​5. សូម​រត់​លើ​ម៉ាស៊ីន​ហាត់ប្រាណ​អោយបាន ​២​នាទី​ ក្នុង​មួយថ្ងៃ ហើយ​រត់​អោយបាន​ ៥ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។​
​6. សូម​កាត់បន្ថយ​ការ​ទទួលទាន​បង្អែម ជាតិ​អាល់កុល និង​អាហារ​រ​ហ័ស ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​។​
​7. សូម​ទទួលទាន​អាហារ​ក្នុង​បរិមាណ​តិចៗ​ ច​ន្លោះ​ពី​ ៥ ទៅ ៦​ដង ​ក្នុង​មួយ​ថ្ងៃ​ ជាជាង ៣​ដង ​ក្នុង​បរិមាណ​ច្រើន​ក្នុង​មួយថ្ងៃ​។​
​8. សូម​អង្គុយ ឬ ឈ​រ​អោយបាន​ត្រង់​ខ្លួន​ ហើយ​ចៀស​វាង​ការ​អង្គុយ ដែល​ធ្វើអោយ​មាន​ការដក់​ក្បាលពោះ។​
​​9. សូម​ហាត់ប្រាណ​ងើប​ខ្លួន​ចុះឡើង ​ទាំង​ខ្លួន​ផ្កាប់ និង ផ្ងារ​ជាប្រចាំ។

Loading...