RoseMag.Net | គ​ន្លឹះ​ខ្លីៗ ​៩ ​យ៉ាង ​ក្នុងការ​ប្រើប្រាស់​ជាតិ​កូ​ឡេ​ស្តឺ​រល់​អោយបាន​ត្រឹមត្រូវ!!! | Blog

គ​ន្លឹះ​ខ្លីៗ ​៩ ​យ៉ាង ​ក្នុងការ​ប្រើប្រាស់​ជាតិ​កូ​ឡេ​ស្តឺ​រល់​អោយបាន​ត្រឹមត្រូវ!!!

មនុស្ស​ភាគច្រើន​ប្រើប្រាស់​ថ្នាំ​ ដើម្បី​កម្រិត​ជាតិ​កូ​ឡេ​ស្តឺរល់​របស់​ពួកគាត់​ដោយ​មិន​បាន​ដឹងថា​ ការ​ទទួលទាន​ថ្នាំ​ប្រភេទ​នោះ​ អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ពូក​គាត់​ ដែល​វា​អាច​បង្កអោយមាន​មាន​បញ្ហា​ ដូចជា ​ទឹកនោម​ផ្អែម និង​បង្កើន​ហា​និភ័យ​ទៅរក​បញ្ហា​មហារីក​ផងដែរ​។​

ខាងក្រោម​នេះ​ ជា​គន្លឹះ​ងាយៗ​ ៩ ​យ៉ាង ​ដែល​អ្នក​ត្រូវអនុវត្ត​ ៖​
​​1. សូម​ទទួលទាន​ជាតិ​វីតាមីន D អោយបាន​ត្រឹមត្រូវ ​ព្រោះថា​ វា​នឹង​ជួយ​អោយ​កម្រិត​ជាតិ​កូ​ឡេ​ស្តឺរល់​នៅ​ក្នុ​ងរា​ង​កាយ​របស់​អ្នក​ ហើយ​​ការពារ​អ្នក​ ពី​បញ្ហា​ខ្លាញ់​រុំ​បេះដូង​ផងដែរ​។​

​2. សូម​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ ​នៅក្នុង​របប​អារ​ហារ​របស់​អ្នក​ ហើយដោយ​ការធ្វើ​បែប​​នោះ​ ​អ្នក​នឹង​ចង់​ទទួលទាន​បន្លែស្រស់​កាន់​តែ​ច្រើន​។​

​3. អ្នក​ត្រូវ​ប្រាកដថា ​អ្នក​បាន​ទទួលទាន​ជាតិ​ខ្លាញ់ត្រី​ច្រើន​ប្រភេទ ​បាន​គ្រប់​គ្រាន់​។​

​4. អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​ មានដូចជា ​ខ្លាញ់ត្រី ដូង ប្រេង​ដូង ស៊ុត​ធម្មជាតិ សាច់ ដែល​ចិញ្ចឹម​ដោយ​មិន​ប្រើ​ចំ​ណី​។​ ប៉ុន្តែ​អ្នក​ត្រូវ​ទ​ទូល​ទាន​អោយបាន​ត្រឹមត្រូវ ​ទៅតាម​កម្រិត​ប្រូតេអ៊ីន​ដែល​រាងកាយ​អ្នកត្រូវការ​។​

​5. សូម​ធ្វើ​លំ​ហាត់ប្រាណ​អោយ​បានទៀ​ង​ទាត់​ បើ​ទោះ​ជា​ការដើរ​ធម្មតា ​អោយបាន​២០​នាទី​ក៏ដោយ​។​

​6. សូម​កាត់បន្ថយ​អាកា​រ​ស្ត្រេ​សដោយ​ឧស្សាហ៍​ចេញទៅ​ក្រៅ រឺ​ធ្វើ​សមាធិអោយ​ចិត្តស្ងប់​ជាដើម​។​

​7. សូម​ចៀស​អោយ​បាននូ​វ​ការ​ទទួលទាន​ជាតិ​ស្រា និង ជក់បារី​។​

​8. ចូរ​ប្រាកដថា ​អ្នក​ចូល​គេង​បាន​ទៀងទាត់ ហើយ​គ្រប់​គ្រាន់​។​

​9. សូម​ទទួលទាន​បាយ​ដែល​ដាំ​ដោយ​អង្ករ​សំរូប​ជាជាង​អង្ករ​ធម្មតា៕

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត