វិធី​តាម​បែប​ធម្មជាតិ​ពិតៗ កែ​ប្រែ​វាសនា​អ្នក​ដែល​មាន​រោម​ចិញ្ចើម​ស្ដើង

​អ្នកដឹង​ទេ​ថា រោម​ចិញ្ចើម​ក្រាស់​ ក៏​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​សម្រស់​អ្នក​បាន​ដែ​រ ហើយ​វា​ក៏​ជា​បំ​ណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​គ្នា ​ព្រោះថា​ រោម​ចិញ្ចើម​ក្រាស់​ ជួយ​ធ្វើអោយ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​។​

​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជាទ​ម្លាប់​នោះ​គឺថា​ អ្នក​ត្រូវ​ផ្តល់​សំ​ណើ​ម​ដល់​ស្បែក​របស់​អ្នក ដើម្បី​កម្ចាត់​ជាតិពុល​ផងដែរ​។​

១. ប្រេងដូង​ធម្មជាតិ​ ៖​
​​ដោយសារតែ​អត្ថប្រយោជន៍​ ជួយ​អោយ​សក់​ដុះ​បានក្រាស់​ល្អ​នោះ​ វា​ក៏មាន​ឥទ្ធិ​ពល​ចំពោះ​រោម​ចិញ្ចើ​ម​អ្នក​ដូចគ្នា​ ដោយ​អ្នក​គ្រាន់តែ​ចាក់​ប្រេង​ដូង​ ២ ទៅ​ ​៣​ដំណក់​ នៅលើ​ម្រាមដៃ​របស់​អ្នក ហើយ​យក​វា ​ទៅ​ធ្វើការ​ម៉ាស្សា​ថ្ន​មៗ ​នៅលើ​រោម​ចិញ្ចើមរបស់​អ្នក ​ដើម្បី​សម្រួល​ដល់​ចរ​ន្ត​ឈាម ។​

សូម​លាប​វា​ទុកចោល​ពេញ​ ១ ​យ​ប់ សឹម​លាង​ចេញ​ ជាមួយ​ទឹកស្អាត​នៅ​ពេលព្រឹក។ សូម​អនុវត្ត​វិធី​នេះ​ជា​ប្រចាំ​ អោយបាន​ ២​ ​ទៅ​ ៣​ ខែ​ នោះ​អ្នក​នឹងឃើញ​ល​ទ្ធ​ផល​ជាក់​ជាមិនខាន​។​

​២. ប្រទាល​កន្ទុយក្រពើ​ ៖​
​ជាតិ​រំអិ​លរបស់​ប្រទាល​នេះ​ ជួយ​អោយ​រោម​ដុះ​បាន​ឆាប់រ​ហ័​ស​ ហើយ​ថែមទាំង​ផ្តល់​ព​ន្លឺ​ដល់​រោម​ចិញ្ចើ​ម​ទៀ​ត​ផង ​ដោយ​អ្នក​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ ឬ​ ជាតិ​រំអិល​ពី​ប្រទាល​កន្ទុយក្រពើ​ស្រស់​ ទៅ​លាប​នៅលើ​រោម​ចិ​ញ្ចើ​ម​អ្នក​ជាប្រចាំ​ជា​ការ​ស្រេច​។​

​៣. ទឹក​ខ្ទឹមបារាំង​ ៖​
​​វា​សម្បូរ​ទៅដោយ​ជាតិ​ស្ពាន់ធ័រ​ ដែល​ជា​កត្តា​ជួយ​សម្រួល​ដល់​ចរ​ន្ត​ឈាម​របស់អ្នក ​នៅត្រង់​តំ​បន់​ដែល​អ្នក​ចង់អោយ​រោម​ដុះ​លឿន​ ហើយ​ទឹក​ខ្ទឹមបារាំង​នេះ ​ជួយ​ថែរក្សា​ថង់​រោម​របស់​អ្នក​ផងដែរ។ សូម​លាបទឹក​ខ្ទឹមបារាំង​ នៅលើ​រោម​ចិញ្ចើមរបស់​អ្នក ​ទុកចោល​ ៥​ នាទី​ ទុក​វា​អោយ​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ ជាមួយ​ទឹកស្អាត​ជាការ​ស្រេច​។ សូម​អនុវត្ត​ជាប្រចាំ ទើប​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង៕

Loading...