របៀប​កម្ចាត់​សាច់​ដុះ​ នៅលើ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព

សាច់​ដុះ ឬ​អាច​ហៅ​បាន ​ម្យ៉ាង​ទៀតថា ឬ​ស​សាច់​នោះ ជា​សាច់​ដុំ​តូចៗ​ដុះ នៅ​លើស្បែ​ករបស់​អ្នក។​ ​អ្នក​អាច​បំបាត់​សាច់ដុះ​នេះ ​តាមបែប​វេជ្ជសាស្ត្រ ប៉ុន្តែ​ពេល​ខ្លះ​ វា​មិន​អាចជា​សះ​ស្បើយ​ទាំងស្រុង​នោះ​ទេ​។​ ​ទោះជា​យ៉ាងណាក៏ដោយ​ អ្នក​អាច​សាកល្បង​ វិធី​ធម្មជាតិ​ដែល​អាច​មាន​ប្រ​សិទ្ធិ​ភាព ​ក្នុង​ការ​កម្ចាត់​វា​បាន​។​ ​ក្នុង​ករណី​ដែល​សាច់​នោះ​ដុះនៅ​ជិត​ភ្នែក​នោះ សូម​អ្នក​អោយ​អ្នក​ជំនាញ​ជួយ​ព្យាបាល​វា។

១. វីតាមីន E ៖​
​សូម​អ្នក​យក​ប្រេង​វីតាមីន E ដែល​មាន​លក្ខណៈ​ជា​គ្រាប់​ ទៅ​ញី​នៅលើ​សាច់​ដុះ​នោះ​ ២​ដង ​ក្នុង​មួយ​ថ្ងៃ ​នោះ​អ្នក​នឹងឃើញ​ពី​ការរួម​តូច​នៃ​សាច់​ដុះ​នោះ​ ក្នុង​កំ​ឡុង​ពេល ១ ទៅ ២ សប្តាហ៍​បន្ទាប់​។​

​២. ខ្ញី​ ៖​
​​សូម​ចិត​ខ្ញី​ជា​បន្ទះ​ស្តើង​មួយ​បន្ទះ​ ហើយ​យក​វា​ទៅ​ត្រ​ដុះ​លើ​សាច់ដុះ​របស់​អ្នក ​រយៈពេល ២​សប្តាហ៍​ នោះ​សាច់​នឹង​រលុប​បាត់​ជាក់​ជាមិនខាន​។​

​៣. ប្រេង​ស្លឹក​តែ​ ៖​
​សួ​ម​លាង​សម្អាត​សាច់​ដុះ​របស់​អ្នក ហើយ​យក​សំ​ឡី​មួល​ទៅ​ជ្រល​ក់​ទឹក​អោយ​ជោ​កប​ន្តិ​ច​ហើយ​បន្តក់​ប្រេង​តែ​ធម្មជាតិ​ ៣​ដំណក់​ ទៅលើ​សំ​ឡី​ដែល​បាន​ជ្រល​ក់​នឹង​ទឹក​នោះ​ហើយ​យក​វា​ទៅ​លាប​លើ​សាច់​ដុះ​ជា​រាង​រ​ង្វ​ង់ ១ ទៅ​ ​២​ដង ​ក្នុង​មួយ​សប្តាហ៍​ រយៈពេល​ជាប់​គ្នា​១០​ថ្ងៃ​។​

​៤. ទឹក​ក្រូចឆ្មារ​ ៖​
​​សូម​ច្របាច់​ក្រូចឆ្មារ​ស្រស់ ​ដាក់​លើ​សំឡី​មូល​ រួច​យក​វា ​ទៅ​លាប​នៅលើ​សាច់​ដុះ​ហើយ​ទុកចោល​អោយ​វា​ស្ងួត​ជាការ​ស្រេច​។​ សូម​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ ដើម្បី​ទទួលបាន​ប្រ​សិ​ទ្ធិ​ភាព ហើយ​សូម​អត់ធ្មត់​រង់ចាំ​ល​ទ្ធ​ផល​ដោយ​សន្សឹមៗ៕